ក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក...
អានបន្ថែមអ៊ឺរ៉ង់ បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យប្រេង និងឧស្ម័នកម្ពុជា
វិនិយោគិនប្រទេសអ៊ឺរ៉ង់ ចាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័នកម្ពុជា ខណៈកម្ពុជា មានប្លុកប្រេងជាច្រើនដែលមានសក្ដានុពេល ទាំងក្នុងសមុទ្រ និងលើដីគោក។ នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរុករក និងផ្គត់ផ្គងធនធានប្រេង និងឧស...
អានបន្ថែមរដ្ឋាភិបាលអូស្ដ្រាលីទំលាក់លុយ ៣០០ លានដុល្លារ សម្រាប់ផ្ដល់ឱ្យការអភិវឌ្ឍសំណង់បៃតង
ប្រទេសអូស្ត្រាលី សម្រេចត្រៀមលុយ ៣០០ លានដុល្លារ អូស្ដ្រាលី សម្រាប់ផ្ដល់ជាហិរញ្ញប្បទានអ្នកអភិវឌ្ឍដែលសាងសង់គម្រោងសំណង់បៃតង ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមសារព័ត៌មាន GCR គម្រោងនេះធ្វើឡើង ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ឈើ ក្នុងសំណង់ធំៗ ជំនួសឱ្យដែក និងបេតុង ។ ប្រភពនៃមូលនិធិ គឺចេញពីសាជីវកម្មវិនិយោគហិរញ្ញវត្ថុស្អាត (CEFC) ដោយភាគីពាក់ព័ន្ធទាំងអស់គ្រប់វិស័យដូចជា ពាណិជ្ជកម្ម លក់...
អានបន្ថែមល្បាយថាមពលឆ្នាំ២០២១៖ ធ្យូងថ្ម ៤១% វារីអគ្គិសនី៤៤% ប្រេងកាត ៧,៦% និងសូឡា៦,៤%
ការផ្គត់ផ្គង់ថាមពលសរុបក្នុងឆ្នាំ២០២១ មានដល់ ១១ ៨១៦ GWh ដែលកើនឡើង ៤,៥% បើធៀបនឹង ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្នុងចំណោមការប្រើប្រាស់ទាំងអស់ ប្រជាពលរដ្ឋទូទៅរួមចំណែក ៣៥,៨% វិស័យអាជីវកម្ម សេវាកម្មនិងឧស្សាហកម្មខ្នាតតូច ២៨,០៣% ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្មខ្នាតមធ្យម រួមចំណែក ៣% និង៣២,៨៩% រៀងៗគ្នា។ ដោយឡែក ទាក់ទិននឹងល្បាយប្រភពថាមពេលវិញ កម្ពុជាប្រើថាម...
អានបន្ថែមក្រសួងជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបដូចជា Food Panda និង NHAM24 ប្រើប្រាស់ម៉ូតូអគ្គិសនី
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ងាកមកប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងផែនការដឹកជញ្ជូនប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ នាយិកា UNDP ប្រចាំនៅកម្ពុជាលោកស្រី Alissar Chaker កាលពីថ្ង...
អានបន្ថែមក្រសួងរ៉ែជំរុញឱ្យជប៉ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាបូនទាប នៅកម្ពុជា
ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យវិនិយោគិនជប៉ុនពិចារណាលើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប ក៏ដូចជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ឱ្យច្រើនបន្ថែមទៀត។ នេះជាការលើកឡើង របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិ Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ ។ ក្នុងជំនួប ឯកឧត្តម បានបញ្ជាក់ពីជំហរនៃការបង្កើនការប្រ...
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញផែនការចង់បង្កើតរថយន្តតាក់ស៊ីអគ្គិសនី និងស្ថានីយសាកថ្ម នៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនចិនពិចារណាសិក្សាលើគម្រោងវិនិយោគបង្កើតរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម នៅក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយនឹង គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong អមដោយតំណាងក្រុមហ៊ុន CACS និងក្រុម...
អានបន្ថែមការដ្ឋានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សម្រេចបាន ៥០%
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៥០% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើកឡើងថា គម្រោងសាងសង់ជំហានទី១ គ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ បច្ចុប្បន្នកំណើ...
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាផ្លូវការ លើគម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា។ វារីអគ្គិសនីស្ទឹងតាតៃលើនេះ មានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក។ ជាក់ស្ដែង គម្រោងនេះ ទទួលបានគាំទ្រព...
អានបន្ថែមស្រុកក្រគរមានសក្ដានុពល! នឹងក្លាយជាបណ្ដុំរោងចក្រថាមពលស្អាត និងតំបន់សេដ្ឋកិច្ចខ្នាតធំ
ក្រុមហ៊ុនឯកជនគ្រោងនឹងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ១៥០MW បន្ថែមទៀត ទៅលើរោងចក្រមានស្រាប់៩០MW នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងពង្រីកអានុភាព នេះនឹងធ្វើឱ្យស្រុកក្រគរមានថាមពលសូឡាស្អាតគ្មានផ្សែងពុល ដល់ទៅ ២៤០MW ទៅថ្ងៃអនាគត ដែលធំជាងគេនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋក្នុ...
អានបន្ថែម
