កម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ
ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែ...
អានបន្ថែមរដ្ឋបន្តអនុគ្រោះពន្ធដល់អាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដល់ខែមីនា ឆ្នាំក្រោយ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបន្តការលើកលែងពន្ធចំពោះអាជីវកម្មសណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀតក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មក្នុងវិស័យដូចជា ទេសចរណ៍ អាកាសចរណ៍ រួមទាំងវិស័យផ្សេងទៀតដែលរងផលប៉ះពាល់ រដ្ឋាភិបាលបា...
អានបន្ថែមOCIC និង CAIC លក់មូលបត្របំណុល២០លានដុល្លារឱ្យធនាគារ FTB យកទុនបន្ថែមសង់ព្រលានថ្មី
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបោះផ្សាយសញ្ញាបណ្ណមាន បុគ្គលធានាតម្លៃ ២០លានដុល្លារ លក់ឱ្យទៅធនាគារFTB ដើម្បីប្រមូលទុនយកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសង់អាកាសយាន្តដា្ឋនភ្នំពេញថ្មី នៅខេត្តកណ្តាល។ បណ្ណបំណុល ឬសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុនCAIC ផ្តល់អត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នាំ រយៈពេល ៣ឆ្នាំ ដោយក្រុមហ៊ុន OCIC ជាក្រុមហ៊ុនធានាលើសញ្ញាបណ្ណនេះ។ កិច្...
អានបន្ថែមសម្ដេចហ៊ុន សែន៖ កម្ពុជានឹងក្លាយជាបណ្ដុំផលិតកម្ម ធុរកិច្ច និងវិនិយោគសក្ដានុពលក្នុងតំបន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្ដអនុវត្តគោលនយោបាយនានាបន្ថែម ដើម្បីទាក់ទាញការវិនិយោគបរទេស ទិសដៅដើម្បីប្ដូរមុខមាត់កម្ពុជា ឱ្យទៅជាបណ្ដុំផលិតកម្ម ធុរកិច្ច និងការវិនិយោគ ដែលមានសក្តានុពលមួយនៅក្នុងតំបន់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងសន្ទរកថាបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ សម្តេចបន្ដថា កម្ពុជា...
អានបន្ថែមHLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ
បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។ ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។ ក...
អានបន្ថែមក្រុមហ៊ុន៤ធំៗ ចុះMoUជាមួយរដ្ឋសម្រុកជំរុញសក្ដានុពលនិងប្ដូរមុខមាត់ខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជនធំៗចំនួន ៤ សម្រេចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទិសដៅជំរុញកៀរគរអ្នកវិនិយោគបន្ថែម និងរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យរីកចម្រើនទៅមុខមួយកម្រិតទៀត។ អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំង៥ លើកិច្ចការខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន Continent Assets Management Co., Ltd ក្រុមហ៊ុន ...
អានបន្ថែមវិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestea...
អានបន្ថែមតើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍន៍បុរី និងខុនដូក្នុងក្រុងភ្នំពេញ?
ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ប្រការនេះបានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយក្រុងភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅ...
អានបន្ថែមឆ្នាំ២០២២ អាជីវកម្មផ្សារទំនើបនឹងបន្ដរងសម្ពាធ ទោះកូវីដស្ងប់ហើយក្ដី, ហេតុអ្វី?
សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ទោះបើកប្រទេសវិញក្ដី ឥរិយាបថនៃអាជីវកម្មលក់រាយ និងផ្សារទំនើប នឹងបន្ដធ្វើតាមលំនាំថ្មី ទោះវិបត្តិកូវីដនៅកម្ពុជាធូរស្បើយហើយក្ដី ប៉ុន្តែគ្រាលំបាកមួយនេះ បានផ្លាស់ប្ដូរឥរិយាបថអាជីវកម្មផ្សារទំនើបពេញមួយទំហឹង។ ម្ចាស់ផ្សារទំនើបជាច្រើន កន្លងមកត្រូវធ្វើទំនើបកម្ម និងផ្លាស់ប្ដូរផ្នត់គំនិតក្នុងការធ្វើអាជីវកម្មផ្សារតាមរបត់ថ្មី ដើម្បីរស់រានក្នុងកាលៈទេសៈន...
អានបន្ថែមការបើកឱ្យអ្នកដំណើរចូលដោយមិនធ្វើចត្តាឡីស័ក ជះឥទ្ធិពលដូចម្ដេចលើទីផ្សារអចលនទ្រព្យ?
អ្នកជំនាញអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាលទាក់ទិននឹងការលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ដោយលើកឡើងថា វាជាសញ្ញាល្អសម្រាប់ទីផ្សារអចលនទ្រព្យ ប៉ុន្តែសន្ទុះនៃទីផ្សារគឺនៅតែមានកម្រិត ព្រោះវិនិយោគិនត្រូវការពេលដើម្បីត្រឡប់មកវិញ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ អ្នកដំណើរដែលចាក់វ៉ាក់សាំងរួចពេញលេ...
អានបន្ថែម
