ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ឆ្នាំ នឹងបើកការិយាល័យនៅកម្ពុជា ដើមឆ្នាំ២០២២

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នឹងបើកការិយាល័យនៅកម្ពុជាចាប់ពីឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា កម្ពុជាជាទីផ្សារ «គន្លឹះ និង រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការពីក្រុម...

អាន​បន្ថែម

រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសបើកដំណើរការផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឡើងវិញ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសបើកដំណើរការជាផ្លូវការនូវផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឬផ្សារដារ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា នេះតទៅ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់តាំងតែពីខែឆ្នូ ឆ្នាំ២០១៩ តែត្រូវរាំងស្ទះមិនបានបើកដោយសារវិបត្តិកូវីដ។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណៈជន ដែលមានបំណងប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើស...

អាន​បន្ថែម

CVEA និង AVA ចង់ជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទូទាំងអាស៊ានស្ថិតក្រោមគោលការណ៍តែមួយ

សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យទាំង១០ ប្រទេសសមាជិក។ អគ្គលេខាធិការសមាគម CVEA អ្នកស្រី Susan Widjojo បានឱ្យដឹងដូច្នេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគម AVA កាលពីថ្...

អាន​បន្ថែម

ក្រុមហ៊ុនតៃវ៉ាន់ចង់ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអគារបែប 3D និងវៃឆ្លាតនៅក្នុងទីផ្សារកម្ពុជា

ប្រព័ន្ធគ្រប់គ្រងអគារ ឬការដ្ឋានសំណង់វៃឆ្លាតដោយប្រើបច្ចេកវិទ្យា IoT ឬស្គាល់ជាទូទៅថា 3D Central Building Management System បាន និងកំពុងក្លាយជានិន្នការដ៏ពេញនិយមមួយនៃប្រទេសដែលជឿនលឿន ហើយបច្ចេកវិទ្យាថ្មីនេះ ក៏កំពុងតែជ្រាបចូលទីផ្សារកម្ពុជាយ៉ាងសន្សឹមៗហើយ។ វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងពិចារណាចង់នាំចូលបច្ចេកវិទ្យាថ្មីៗចូលមកទីផ្សារកម្ពុជា ព្រមជាមួយនឹងផលិ...

អាន​បន្ថែម

រដ្ឋបើកភ្លើងខៀវឱ្យឯកជនវិនិយោគបង្កើតស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

រដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវជំរុញឱ្យវិស័យឯកជនចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកអគ្គិសនីដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ។ ឯកឧត្តម បញ្ជាក់ថា ចំនួ...

អាន​បន្ថែម

ផ្សារទំនើប Century Plaza បញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់

ការដ្ឋានផ្សារទំនើបសិនជូរីផ្លាហ្សា (Century Plaza) ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ជាស្ថាពរ ក្រោយសាងសង់អស់ពេលមួយរយៈធំ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីសម្ពោធការបញ្ចប់ផ្នែកគ្រឿងបង្គុំធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន។ ថ្លែងនៅក្នុងពិធីនេះ លោក នួន ផារ័ត្ន ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្...

អាន​បន្ថែម

ក្នុងត្រីមាសទី ៣ ពាក្យសុំកម្ចីទិញផ្ទះកើន ៣៩% ខណៈទំហំកម្ចីកើន៥៦%

ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ៣៩% ខណៈទំហំទឹកលុយកម្ចីក៏បានកើន ៥៦% ផងដែរ បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៥៣.១២០សំណើ ឬស្មើនឹងប្រមាណ ១១,៦០% នៃពាក្យស្នើសុំឥណទានសរុប...

អាន​បន្ថែម

រដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់

រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផង...

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីគ្រោងបង្កើតគម្រោងអភិវឌ្ឍចម្រុះតម្លៃ ៥០លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន HLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ ៥០លានដុល្លារ លើផ្ទៃដី ១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយររបស់ក្រុមហ៊ុនកាលពី ១ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានផ្ទៃដី ៣ ទៅ ៥ ហិកតា នៃផ្ទៃដីទាំងមូល នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ ស...

អាន​បន្ថែម

ហេតុអ្វីកម្ពុជាសម្រុកសង់អគារការិយាល័យជាច្រើនបន្ថែមទៀត ទោះក្នុងអំឡុងកូវីដ?

សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ជាងមួយឆ្នាំមកហើយ វិបត្តិកូវីដបានផ្លាស់ប្ដូរនិន្នាការទីផ្សារការិយាល័យក្នុងទីក្រុងភ្នំពេញច្រើនគួរឱ្យកត់សម្គាល់។ ទោះរងសម្ពាធពីការធ្លាក់ចុះនូវវិនិយោគិនបរទេសក្ដី តែឃើញថាការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅទីក្រុងភ្នំពេញនៅតែបន្តកើនឡើងជារៀងរាល់ត្រីមាស ខណៈគម្រោងថ្មីៗជាច្រើនក៏នៅតែប្រកាសបើកជាបន្តបន្ទាប់។ តើកត្តានេះបានជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើទីផ្សារការ...

អាន​បន្ថែម