ក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥
នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិ...
អានបន្ថែមCBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី
ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។ យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។ សម្រាប់ទីផ្...
អានបន្ថែមបុរី ហ្គោលដេន ផាក បើកលក់មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ ១២%
នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់មុនសម្ពោធគម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ និង គ្មានការប្រាក់រហូតដល់ ២៤ខែ។ គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ...
អានបន្ថែម៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ...
អានបន្ថែមក្រុមហ៊ុនកាស៊ីណូម៉ាកាវ ពន្យារការទិញដី ១២០០ ហិកតានៅសៀមរាបម្ដងទៀត ក្រោយមានបញ្ហាជាច្រើនសារ
ក្រុមហ៊ុនកាស៊ីណូម៉ាកាវ Macau Legend ជាថ្មីម្ដងទៀត បរាជ័យលើកិច្ចព្រមព្រៀងទិញដីទំហំ ១២០០ ហិកតានៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងចរចាជាមួយអ្នកលក់ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២៨ មិថុនា។ ជាក់ស្ដែងក្រុមហ៊ុនយក្សមួយនេះ បានបង្ហាញពីផែនការបង្កើតរមណីយដ្ឋានចម្រុះមួយនៅសៀមរាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏បានចុះហត្ថលេខាទិញយកក្រុមហ៊ុន Howing E...
អានបន្ថែមឆ្នាំនេះកាស៊ីណូយក្សនៅកោះកុងប្រកាសថាខ្លួនអាចនឹងខាតទុនជាង ៤០លានដុល្លារហុងកុង
ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់ហុងកុង Century Entertainment បានព្យាករថាខ្លួននឹងខាតទុនយ៉ាងហោចណាស់ ៤០លានដុល្លារហុងកុង (ឬ ៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន IAG ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមមូលហេតុផ្សេងៗ មូលហេតុចម្បងនៃការខាតទុននេះ គឺដោយសារតែចំណាយខ្ពស់លើការរំលស់អចលនទ្រព្យ ក៏ដូចជាឱនភាពនៃតម្លៃអចលនទ្រព្យ។ លើសពីនេះ មូលហេតុសំខាន...
អានបន្ថែមក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Camb...
អានបន្ថែមក្រុមហ៊ុនអចលនវត្ថុចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ មានទុនសរុប ៤០០ លានដុល្លារ
នៅក្នុងរយៈពេលត្រឹម១ឆ្នាំ ដំបូង ក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋ (ឬប្រព័ន្ធថ្នាលតែមួយ) មានទុនវិនិយោគសរុបដល់ជាង ២ ៦០០ លានដុល្លារ ដែលក្នុងនោះ ទុនពីក្រុមហ៊ុនអចលនវត្ថុ រួមចំណែក ១៥% ឬស្មើនឹងប្រមាណ ៤០០លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល ១ឆ្នាំ ដំបូង ក្រសួងទទួលបានពាក្យស្នើសរុបជិត ៧ ០០០ សំណើ ដោយក្រស...
អានបន្ថែមក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ...
អានបន្ថែមNagaCorp បន្តកាត់ប្រាក់ខែ និងបញ្ឈប់បុគ្គលិក ទោះមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី
ប្រតិបត្តិករកាស៊ីណូខ្នាតយក្សណាហ្គាវើល NagaCorp បានបញ្ជាក់ថា យុទ្ធនាការបញ្ឈប់ការងារបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ បាននឹងកំពុងបន្តធ្វើឡើង ដោយអះអាងថានេះគឺជាវិធានការបង្កាទុកជាមុន ទោះក្រុមហ៊ុននៅមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ NagaCrop ចេញផ្សាយកាលពីម្សិលមិញនេះ។ សេចក្ដីប្រកាសបន្តថា ការកាត់ប្រាក់ខែ និងបញ្ឍប់បុគ្គលិកនេះ ជាការឆ្លើយតបនឹងវិបត្តិកូវីដ ខណៈកាស៊ីណូក៏ត្...
អានបន្ថែម
