ក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុចដើម្បីឱ្យម្ចាស់គម្រោងបុរីនិងអគារខ្ពស់ៗអនុវត្តតាម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ កាលពីថ្មីៗនេះ។ បើយោងតាមប្រភពដដែល គោលការណ៍ទាំង ៤ នោះរួមមាន៖ ១) មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAM...
អានបន្ថែមក្នុងនាមជាវិនិយោគិនខ្មែរ បើចង់ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក ត្រូវធ្វើយ៉ាងដូចម្ដេច?
អត្ថបទផ្សព្វផ្សាយ៖ ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមិនសូវរឹងមាំ ទើបធ្វើឱ្យអ្នកវិនិយោគខ្លះកំពុងសម្លឹងមើលឱកាសវិនិយោគទិញអចលនទ្រព្យនៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ក្នុងនាមជាវិនិយោគិនខ្មែរ តើអាចទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានឬទេ និងត្រូវធ្វើយ៉ាងដូចម្ដេច? ការវិនិយោគលើគេហដ្ឋាននៅអាមេរិកមិនមែនជារឿងលំបាកដូចមុននោះទេ បើអ្នកមានថវិកាគ្រប់គ្រាន់គឺអាចធ្វើបានដោយងាយស្រួល ដោយមិនចាំបាច់គ...
អានបន្ថែមកម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%
ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅ...
អានបន្ថែមColliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ
វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។ របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិ...
អានបន្ថែមក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ីព្យាករណ៍ថាទីផ្សារអាកាសចរណ៍នៅកម្ពុជានឹងស្ទុះខ្លាំងជាងមុននៅរង្វង់ពីរឆ្នាំខាងមុខ
ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ី MIDF Research បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍នៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងមុន នៅរង្វង់ពីរឆ្នាំខាងមុខនេះ ក្រោយពីវិបត្តិកូវីដបានធូរស្បើយ។ នេះបើយោងតាមសារព័ត៌មាន The Malaysian Reserve កាលពីថ្ងៃទី ១ មេសា។ ការព្យាករណ៍ធ្វើឡើង ដើម្បីវិភាគចំណូលប្រចាំឆ្នាំ ២០២១ និងឆ្នាំ ២០២២ របស់ក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering ដែលមានភាគហ៊ុន ២១% នៅក្នុងព្រលានយន្តយោះធំៗ ទាំង ៣ នៅកម្ពុជ...
អានបន្ថែមបរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចា...
អានបន្ថែមវិភាគ៖ ក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?
វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារអចលនទ្រព្យមួយកម្រិតធំកាលពីឆ្នាំ ២០២០ ហើយដោយសារតែមានព្រឹត្ដិការណ៍ឆ្លងក្នុងសហមគន៍ ២០ កុម្ភៈ ទីផ្សារនៅក្នុងឆ្នាំ ២០២១ បន្តរងសម្ពាធកាន់តែខ្លាំង។ បើយោងតាមការសង្កេតរបស់អ្នកជំនាញ ក្នុងប៉ុន្មានខែចុងក្រោយនេះ សកម្មភាពការទិញលក់មានការថមថយមួយកម្រិតធំ។ ជាមួយនឹងបញ្ហាដែលកើតឡើងដដែលៗនេះ មានសំណួរសំខាន់ៗ ២ ត្រូវបានចោទឡើងថា តើទីផ្សារទទួលបានមេរៀនអ្វីខ្លះ ហើយក្រោយឆ្លងផុតរលកទី៣ តើទីផ្...
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៣ មីនា ២០២១)
<div class="youtube"> https://www.youtube.com/watch?v=SX6CA48j0yE </div> មាតិកាប្រចាំសប្តាហ៍ ២៧ មីនា ២០២១៖ #1 ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប [អានបន្ថែម] #2 រដ្ឋស្នើឱ្យម្ចាស់គម្រោង បន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុ ជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ [អានបន្ថែម] #3 ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យ តាមទូរស័ព្ទ ឬ GDT Taxpayer A...
អានបន្ថែមនាយិកាCBRE៖ មានកត្តាសំខាន់មួយដែលកំណត់ភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១
គិតត្រឹមដើមឆ្នាំ ២០២១ នេះ ទីផ្សារអចលនទ្រព្យនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ពិសេសក្រោយមានផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប៉ុន្តែអ្នកជំនាញយល់ឃើញថា ក្នុងអំឡុងវិបត្តិដូច្នេះ ជាឱកាសបង្ហាញឱ្យយើងឃើញថា អ្នកអភិវឌ្ឍគម្រោងមួយណាដែលជំហររឹងមាំជាងគេក្នុងទីផ្សារ។ អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានពន្យល់ថា៖ «ក្នុងសា្ថនភាពវិបត្តិដូច្នេះ ជាការបង្ហាញមុខមាត់ពិត និងជំហរហិរញ្ញវត្ថុរ...
អានបន្ថែម
