ការរីកដុះដាលនៃសំណង់ បណ្តាលឱ្យមានការប្រកួតប្រជែងនូវអត្រាការប្រាក់កម្ចីនៃការទិញផ្ទះ

ស្របពេលដែលចំនួនសំណង់ផ្ទះកំពុងកើនឡើងពី ៣.០៥២ គម្រោងដែលមានតម្លៃ ៦,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ៤៣.១៣៦ គម្រោងដែលមានតម្លៃជាង ៤៣,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមតួលេខរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ភាពប្រកួតប្រជែងលើអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធនាគារនីមួយៗចាប់ផ្តើមបង្ហាញពីគោលការណ៍រៀងៗខ្លួន។ សម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះ ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើមទម្លាក់អត្រាការប្រាក់...

អាន​បន្ថែម

របាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស

របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។ បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អ...

អាន​បន្ថែម

តម្រូវការខុនរំពឹងថានឹងកើនឡើងរហូតដល់៣០ម៉ឺនយូនីតត្រឹមឆ្នាំ២០៣០

ជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង ជាពិសេស យុវជន ស្របពេលដែលតម្លៃនៃលំនៅដ្ឋានតម្លៃសមរម្យនៅទីក្រុងកើនឡើងខ្ពស់ អ្នកជំនាញ អចលនទ្រព្យ ព្យាករណ៍ថា តម្រូវការខុនដូ នឹងមានសន្ទុះខ្ពស់ នៅក្នុងរយៈពេល ៥ទៅ១០ឆ្នាំខាងមុខ។ អ្នកជំនាញផ្នែកអចលនទ្រព្យថា តម្រូវការខុនដូរក្នុងទីផ្សារបច្ចុប្បន្ននៅរាជធានីភ្នំពេញ ហាក់មិនសូវមានប្រជាប្រិយពភាព បើធៀបនឹងតម្រូវការផ្ទះល្វែង ដែលមានតម្លៃសមរម្យ។ ...

អាន​បន្ថែម

ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ...

អាន​បន្ថែម

សមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា

សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។ សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគ...

អាន​បន្ថែម

ការស្រាវជ្រាវរបស់IMF៖ ការបង្កើនពន្ធលើអចលនទ្រព្យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ការស្រាវជ្រាវថ្មីមួយដែលគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF បានបង្ហាញថា កម្ពុជាគួរតែបង្កើនចំណូលពន្ធលើអចលនទ្រព្យ ដើម្បីផ្គត់ផ្គង់ការចំណាយ លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជាវិធានការណ៍មួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ ចុះផ្សាយកាលថ្ងៃទី ០៦ ខែកញ្ញា ការស្រាវជ្រាវដែលមានចំណងជើងថា «របាយការណ៍ការងាររបស់IMF៖ ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នានៅប្រ...

អាន​បន្ថែម

ក្រុមអ្នកជំនាញជម្រុញឲ្យវិនិយោគសណ្ឋាគារខណៈវិស័យទេសចរណ៍កំពុងអភិវឌ្ឍខ្លាំង

ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យ បានប្រមូលផ្តុំគ្នានៅឯសណ្ឋាគារ Rosewood Hotel កាលពីសប្តាហ៍មុនដើម្បីពិភាក្សាពីឱកាសវិនិយោគផ្សេងៗ ហើយក៏បានផ្តោតលើការវិនិយោគផ្នែកសណ្ឋាគារ ស្របពេលដែលឧស្សាហកម្មទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រោមការសហការរៀបចំដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL ការពិភាក្សាខាងលើនេះ បានបង្ហាញពីឱកាស និងបញ្ហាប្រឈមសម្រាប់វិនិយោគ...

អាន​បន្ថែម

កម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២

កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។ ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។ មានទីតាំងស្...

អាន​បន្ថែម

ក្រុមសម្ព័ន្ធសណ្ឋាគារអន្តជាតិ Avani បើកសណ្ឋាគារដំបូងរបស់ខ្លួននៅខេត្តសៀមរាប

បន្ទាប់ពីការកែលម្អអស់រយៈពេលពេល ៦ ខែ ដោយក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts សណ្ឋាគារស្ថាបត្យកម្មមរតកខ្មែរ-បារាំង ត្រូវបានបើកជាផ្លូវការឡើងវិញក្រោមឈ្មោះថ្មីថា «FCC Angkor – Managed by Avani» ។នេះបើយោងតាមរបាយការណ៍របស់ TTG។ សណ្ឋាគារថ្មីនេះ មានសរុប ៨០ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងបែបបុរាណតាមបែបស្ថាបត្យកម្មខ្មែរ-បារាំង។ លើសពីនេះ ការរចនាតុបតែង គឺរក្សានូវ...

អាន​បន្ថែម

រដ្ឋាភិបាលសហការនឹងបារាំងជ្រើសរើសខេត្ត៣ ជាគោលដៅទេសចរណ៍ទី២

ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook របស់ ក្រសួងទេសចរណ៍។ ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេ...

អាន​បន្ថែម