កាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ
ក្រុមហ៊ុន Donaco International Ltd ដែលចុះបញ្ជីផ្សារហ៊ុននៅប្រទេសអូស្រ្តាលី បានបើកដំណើរការឡើងវិញ កាស៊ីណូ Star Vegas របស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបិទទ្វារបណ្តោះអាសន្ន១៤ខែ ដោយសារកូវីដ១៩។ ការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas នេះ គឺធ្វើឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបទបញ្ជារបិទទ្វារបណ្តោះអាសន្នគ្រប់កាស៊ីណូទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលរួមមានទីក្រុងប៉ោយប៉ែត ជាប...
អានបន្ថែមក្រុមហ៊ុន Nestlé Switzerland ចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា
ក្រុមហ៊ុន Nestlé Switzerland របស់ប្រទេសស្វ៊ីស មានបំណងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសនិយាយលើការបង្កើតរោងចក្រនៅកម្ពុជា ដែលមានការប្រើប្រាស់ផលិតផល Nestlé ច្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៦ ខែមិថុនា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerl...
អានបន្ថែមវិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣
វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣...
អានបន្ថែមអាជីវកម្មផ្នែកសំណង់ចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានទុនប្រមាណ ១ប៊ីលានដុល្លារ
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ១៤.៦៧៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៤,៦៧០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់មាន ២១,៦ភាគរយ ឬប្រមាណ ១ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយ...
អានបន្ថែមរោងចក្រដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការហើយ
រោងចក្រផលិតរថយន្តម៉ាក Ford តម្លៃជាង ២១លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា សមិទ្ធផលដែលកើតមាននាពេលនេះ គឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយស...
អានបន្ថែមហាងMcDonald ជាង៨០០កន្លែង ត្រូវបានប្តូរឈ្មោះថ្មីទាំងអស់ ដោយសារសម្ពាធទណ្ឌកម្ម
ហាង McDonald ជាង៨០០កន្លែង ត្រូវបានប្តូរយីហោ ក្រោយក្រុមហ៊ុនល្បីអាមេរិកមួយនេះសម្រេចចាកចេញពីរុស្ស៊ី ក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច មកលើប្រទេសកុម្មុយនីសរុស្ស៊ី ជុំវិញសំណុំរឿងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ McDonald សម្រេចចិត្តសេងហាងរបស់ខ្លួនទាំង ៨៥០ហាងនៅប្រទេសរុស្ស៊ីទៅឱ្យវិនិយោគិនក្នុងស្រុក Alexander Nikolaevich Govor ក្នុងតម្លៃ១.៤ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅ...
អានបន្ថែមកម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ
កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។ ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេ...
អានបន្ថែមកម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត នាពេលខាងមុខ
អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិយោគធំៗចំនួន៤ តម្លៃជាង ១៥លានដុល្លារ
បើកទំព័រថ្មីនៃខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៥,៨លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក...
អានបន្ថែមត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ
ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មាន...
អានបន្ថែម
