ក្រុមហ៊ុន Xiaomi ប្រទេសចិន ចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូននៅប្រទេសវៀតណាម
ក្រុមហ៊ុនផលិងទូរស័ព្ទប្រទេសចិន Xiaomi បានចេញលក់ជាលើកដំបូងទូរស័ព្ទស្មាតហ្វូនផលិតនៅប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយទៅកាន់ទីផ្សារធំៗដូចជាប្រទេសម៉ាឡេស៊ី និងថៃផងដែរ។ ក្រុមហ៊ុនប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្មាតហ្វូនរបស់ខ្លួន ត្រូវបានផលិតដោយក្រុមហ៊ុន DBG Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Hong Kong’s DBG Electronics Investment Limited នៅរោងចក្រស្ថិតក្នុងភាគខាងជើង...
អានបន្ថែមApple ប្តូររោងចក្រផលិត iPad ពីប្រទេសចិន ទៅវៀតណាម
ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិត iPad នៅប្រទេសវៀតណាម បន្ទាប់ពីខ្សែច្រវ៉ាក់ផលិតកម្មរបស់ ខ្លួននៅប្រទេសចិនរងផលប៉ះពាល់ដោយសារវិធានការបិទខ្ទប់នឹងជំងឺកូវីដ១៩ នៅប្រទេសចិន ដែលជាទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន។ ដោយសង្វាក់ផលិតកម្មក្នុងប្រទេសវៀតណាម ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះជាការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយលើ...
អានបន្ថែមអាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។ នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិ...
អានបន្ថែមកម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ...
អានបន្ថែមក្រុមហ៊ុន Big C ដ៏ធំរបស់ថៃ ទិញសិទ្ធិជាម្ចាស់លើ Kiwi Mart នៅកម្ពុជា
ក្រុមហ៊ុនផ្តល់សេវាលក់ទំនិញរាយ និងគ្រឿងទេសដ៏ធំរបស់ថៃ Big C បានទិញសិទ្ធជាម្ចាស់លើ Kiwi Mart នៅកម្ពុជា តាមរយៈឧបត្ថម្ភធនរបស់ខ្លួននៅកម្ពុជា ក្នុងការជំរុញអាជីវកម្មលក់រាយនៅតាមប្រទេសជិតខាង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ Big C បានទិញសិទ្ធ Kiwi Mart តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែចំពោះតម្លៃនៃកិច្ចព្រមព្រៀងលក់ទិញនេះ មិនបានបង្ហាញឲ្យដឹងនៅឡើយទេ។ បើតាមលោក Gary Hardy ទី...
អានបន្ថែមSSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថ...
អានបន្ថែមរដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី២ Neutrali...
អានបន្ថែមក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា
ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិន...
អានបន្ថែមកម្ពុជា មានរោងចក្រផ្គុំតំឡើងទោចក្រយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ នៅខេត្តកណ្តាល
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានបើកដំណើរការរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្លាយជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី មានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក។ លោក ខេ...
អានបន្ថែមផ្សារកំពង់ពពិលថ្មីតម្លៃជាង១ លានដុល្លារនៅខេត្តព្រៃវែងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ផ្សារកំពង់ពពិលថ្មី តម្លៃប្រមាណ ១,៤៧ លានដុល្លារអាមេរិក ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ផ្សារថ្មីនេះ ត្រូវបានសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២២ ដោយជំនួសនូវផ្សារចាស់ដែលបានរងគ្រោះដោយអគ្គីភ័យ ក្រោមជំនួយឧបត្ថម្ភរបស់សម្...
អានបន្ថែម
