CBRE៖ ដីភាគខាងត្បូងភ្នំពេញនឹងបន្តឡើងថ្លៃ បច្ចុប្បន្ននៅចន្លោះពី១០០-២២០០ ដុល្លារ/ការ៉េ
CBRE Cambodia បានព្យាករថា តម្លៃដីនៅភាគខាងត្បូងភ្នំពេញនឹងមាននិន្នការឡើងថ្លៃជាបន្តបន្ទាប់ ខណៈតម្លៃដីក្នុងតំបន់នេះចាប់ផ្តើមឡើងថ្លៃតាំងពីឆ្នាំ ២០១១ មកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសគម្រោងកសាងមហាវិថីសម្តេចតេជោ និងក្រោយមកគម្រោងព្រលានយន្តហោះ។ យោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្ងទី ១២ សីហា កន្លងទៅនេះ នៅតំបន់សងខាងមហាវិថីសម្តេចតេជោ តម្លៃដីខ្ពស់បំផុតកើនដល់ប្រមាណ ២២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុ...
អានបន្ថែមCBRE ថាភាគខាងត្បូងភ្នំពេញ តាខ្មៅ ស្អាង និងកណ្ដាលស្ទឹង នឹងក្លាយជារបៀងសេដ្ឋកិច្ចថ្មី ហេតុអ្វី?
ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានព្យាករណ៍ថា ខណ្ឌភាគខាងត្បូងនៃទីក្រុងភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជានៅពេលអនាគត ដែលរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ យោងតាមរបាយការណ៍ CBRE ចេញផ្សាយកាលពីថ្ងៃទី ១២ សីហា នេះ ទីតាំងភាគត្បូងនេះរួមមាន ខណ្ឌដង្កោ និងខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រ...
អានបន្ថែមរដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់
រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។ ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់...
អានបន្ថែមត្រីមាសទី២ ពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យធ្លាក់ចុះ ៣២% ខណៈទឹកប្រាក់កម្ចីធ្លាក់ ១៧%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានធ្លាក់ចុះ ៣២% ខណៈទំហំទឹកលុយកម្ចីក៏បានធ្លាក់ចុះ ១៧% ផងដែរ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៤៦.៣៨០សំណើ ឬស្មើនឹងប្រមាណ ១១,២៦% នៃពាក្យស្ន...
អានបន្ថែមកំណើនទីផ្សារអចលនទ្រព្យមិនចំណេញសេដ្ឋកិច្ច និងធ្វើឱ្យដីផ្ទះឡើងថ្លៃហួសសមត្ថភាពទិញ ពិតឬ?
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ កាលពីថ្មីៗនេះ បានលើកឡើងថា កំណើនលើសលុបនៃវិស័យអចលនទ្រព្យ មិនផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេ ហើយថែមទាំងបង្កឱ្យតម្លៃដី និងផ្ទះឡើងថ្លៃហួសហេតុលើសពីសមត្ថភាពទិញរបស់ប្រជាជនខ្មែរទូទៅទៀតផង។ លោកបានលើកឡើងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន RFI ដោយណែនាំថា ខណៈពេលដែលកម្ពុជាកំពុងជួបនឹងវិបត្តិកូវីដដូច្នេះ រដ្ឋាភិបាលត្រូវបន្ថយ និងទប់វិស័យអចល...
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ធ្លាក់ត្រឹម ២,៥% ខណៈវិស័យអចលនទ្រព្យនៅបន្តរងសម្ពាធ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះ គឺធ្លាក់ចុះពីតួលេខចាស់ ៤% មកត្រឹម ២,៥% ប៉ុណ្ណោះ។ សម្តេច បានបន្តថាកំណើននេះ គឺទ្រទ្រង់ដោយវិស័យកសិកម្ម ពោលគឺដោយសារការនាំចេញផលិតផលកសិកម្មបានកើនឡើងហួសពីការរំពឹងទុក។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នៅតែបន្តអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើន ខណៈវិស័យទេសចរណ៍ ក៏រំពឹងថាន...
អានបន្ថែមការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់ ចាប់ផ្តើមងើបឡើងវិញក្នុងឆមាសទី១
ទោះបីស្ថិតក្នុងអំឡុងពេលការនៃរីករាលដាលជំងឺកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកជារួម ឃើញថាចាប់ផ្តើមងើបឡើងវិញ ខណៈទុនវិនិយោគមានដល់ ៨៣,៥ពាន់់លានដុល្លារ ពោលគឺកើន ៣៩% ឬជិតប្រហាក់ប្រហែលនឹងមុនពេលមានវិបត្តិកូវីដ១៩ ហើយ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនអចលនទ្រព្យ JLL ចេញផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា ផ្នែកដឹកជញ្ជូនឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយ (ផ្សារទ...
អានបន្ថែមចំនួនគម្រោងសំណង់ តម្លៃ និងផ្ទៃក្រឡាធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ
នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា កន្លងថ្មីៗនេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្...
អានបន្ថែមត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ
ត្រឹមឆមាសទី ១ ឆ្នាំ២០២១ កម្ចីអតិថិជនពីគ្រឹះស្ថានធនាគារ បានកើនដល់ជាង ៣៣,៩ ប៊ីលានដុល្លារ ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ បានរួមចំណែក ៣១% ស្មើនឹងជាង ១០ ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា ទៅ។ ការរួមចំណែក ៣១% នេះ ត្រូវបានបែងចែក ៣ ប្រភេទ គឺកម្ចីទិញផ្ទះ ដែលរួមចំណែក១៣,១% ឬស្មើនឹង៤,៤៤ ប៊ីលានដុល្លារ កម្ចីក្នុងសកម្មភាពសំណង់ ៩,៥% ស...
អានបន្ថែមត្រឹមឆមាសទី១ កម្ចីរៀបចំឡើងវិញសរុបមាន ៥,៥ ប៊ីលានដុល្លារ វិស័យសំណង់ទាញយក ១៥%
គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ប្រព័ន្ធធនាគារបានអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់រៀបចំឥណទានឡើងវិញ (សុំសងតែការប្រាក់ មិនសងប្រាក់ដើម ឬបន្ថយការបង់ប្រចាំខែ) សរុបជាង ៣៦ម៉ឺនគណនី ឬស្មើនឹងទំហំលុយ ៥,៥ពាន់លានដុល្លារ ក្នុងនោះកូនបំណុលក្នុងវិស័យសំណង់មាន១៥%។ យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ការរៀបចំឥណទានលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ ក្នុងនោះ ឥណទានសំណង់ដែលរៀបចំឡើងវិញ...
អានបន្ថែម
