ចលករសំខាន់៥នេះ នឹងជួយជំរុញទីផ្សារអលចនទ្រព្យកម្ពុជាឱ្យកើនឡើងវិញនៅឆ្នាំ ២០២១
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឲ្យដឹងថា មាន ៥ ចលករសំខាន់ៗ ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ២០២០ ហើយនឹងជួយជំរុញឱ្យមានការកើនឡើងនៅឆ្នាំ២០២១។ លោកបានពន្យល់ថា៖ «ចំណុចសំខាន់ទី១ គឺការផ្គត់ផ្គង់ប្រាក់កម្ចីទិញលក់អចលនទ្រព្យពីធនាគារនៅមានភាពរឹងមាំ។ ទោះមានវិបត្តិកូវីដក្ដី ធនគារនៅតែបន្តបញ្ចេញសាច់ប្រាក់ ដែលនេះគឺជួយជំរុញការទិញលក់ឱ្យនៅតែបន...
អានបន្ថែមវិភាគ៖ ស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់លិចទឹក នាពេលបច្ចុប្បន្ន និងការព្យាករណ៍ទៅអនាគត
នៅមុនខែតុលា អ្នកស្រី ស៊ី ចាន់ថា រកចំណូលបានច្រើនគួរសមពីមុខរបរលក់ដូរកាហ្វេ និងភេសជ្ជៈនានានៅមុខផ្ទះល្វែងរបស់គាត់ ដែលស្ថិតនៅក្នុងបុរីដ៏ធំមួយនៅម្ដុំរង្វង់មូលកួរស្រូវ ភាគខាងត្បូងរាជធានីភ្នំពេញ។ អ្នកស្រី ចាន់ថា រកចំណូលបានច្រើនគួរសមបែបនេះ ដោយសារតែមនុស្សជាច្រើនបានចូលរស់នៅយ៉ាងច្រើនអ៊ូរអរនៅក្នុងបុរីដែលទើបសាងសង់ហើយនូវផ្ទះល្វែងរាប់ពាន់ល្វែង។ ប៉ុន្តែ អ្នកស្រី ចាន់ថា ប្រាប់ថា ចំណូលរបស់គាត់បានធ្លាក់ចុះហើយចាប់ត...
អានបន្ថែមបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទ៖ តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ?
គិតត្រឹមចុងឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែរងសម្ពាធពីជំងឺកូវីដ១៩ ដោយវិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ យោងតាមការស្រាវជ្រាវចុងក្រោយរបស់ភ្នាក់ងារអចលនទ្រ...
អានបន្ថែមអ្នកវិភាគ៖ ខេត្តមួយនៃភាគឦសានជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់អ្នកហ៊ានប្រថុយ
អ្នកវិភាគផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ខេត្តមណ្ឌលគិរីជាទិសដៅវិនិយោគសក្ដានុពលមួយ សម្រាប់អ្នកវិនិយោគិនដែលហ៊ានប្រថុយខ្ពស់ ពីព្រោះដីនៅទីតាំងនោះមានទាំងឱកាស និងបញ្ហា ប៉ុន្តែបើវិនិយោគត្រូវ គឺអាចនឹងចំណេញខ្លាំងនៅ៥ ឆ្នាំខាងមុខ។ ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate លោក សន សៀប បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «នៅមណ្ឌលគិរី អ្វីដែលទាក់ទាញ គឺអាកាសធាតុ និងទេសភាព ដែលធ្វើឱ្យ...
អានបន្ថែមមកសិក្សាថាតើអ្នកជាអ្នកវិនិយោគប្រភេទណា ហើយគួរវិនិយោគលើអចលនទ្រព្យអ្វីទើបចំណេញ?
ក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងរងសម្ពាធពីវិបត្តិកូវីដដូច្នេះ ទោះជាមានសាច់ប្រាក់ក្នុងដៃច្រើនក្ដី ពេលចង់វិនិយោគម្ដងៗ ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងឆ្នាំ ២០២១ នេះ។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្កើបគន្លឹះថា ក្នុងកាលៈទេសៈបែបនេះ មុននឹងវិនិយោគត្រូវសិក្សាសិនថាខ្លួនជាអ្នកវិនិយោគប្រភេទណា ទើបវិនិយោគត្រូវ ហ...
អានបន្ថែមអ្នកជំនាញ៖ តម្លៃអចលនទ្រព្យនៅតំបន់លិចទឹកនឹងធ្លាក់ខ្លាំងត្រឹមពីរឆ្នាំប៉ុណ្ណោះតែនឹងងើបវិញ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាគម្រោងអចលនទ្រព្យនៅជាយក្រុងភ្នំពេញដែលជួបគ្រោះទឹកជំនន់ខ្លាំង កាលពីខែតុលា ឆ្នាំមុននេះ នឹងធ្លាក់ថ្លៃលក់ក្នុងចន្លោះរយៈពី១ឆ្នាំ ទៅ ២ឆ្នាំ ក៏ប៉ុន្តែអាចនឹងងើបឡើងវិញក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រ...
អានបន្ថែមអ្នកជំនាញ៖ ខេត្តចំនួន២ នៅកម្ពុជានឹងមានសក្តានុពលខ្លាំងលើផ្នែករីសត ក្រោយចប់វិបត្តិកូវីដ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១ ឬក្រោយវិបត្តិកូវីដ១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកំសាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីព...
អានបន្ថែមអ្នកឧកញ៉ាពុង ឃាវសែ៖ វិស័យសំណង់នឹងស្ទុះឡើងវិញក្នុង២០២១ ព្រោះសេដ្ឋកិច្ចអាចកើនពី៣,៥%-៥%
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានសម្ដែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ អាចនឹងមានសន្ទុះឡើងវិញលឿននៅឆ្នាំ ២០២១ ក្រោយស្ងប់ស្ងាត់មួយរយៈដោយសារិបត្តិកូវីដ។ ថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និង អចលនទ្រព្យ កាលពីថ្ងៃទី១៩ ខែធ្នូ នេះ អ្នកឧកញ៉ាបានឱ្យដឹងថា៖ « ខ្ញុំយល់ស្របតាមការព្យាករណ៍របស់ World Bank និង ADB ថាសេដ្ឋកិច្ចនៅកម្ពុជាអាចនឹង...
អានបន្ថែមវិភាគ៖ តើការទិញអចលនទ្រព្យតែងតែប្រសើរជាងការជួលមែនឬទេ?
មនុស្សភាគច្រើនតែងយល់ថាការជួលអចលនទ្រព្យ ឬជួលផ្ទះគេនៅ គឺជាការខ្ជះខ្ជាយលុយ ព្រោះត្រូវបង់ថ្លៃជួលចោលជារៀងរាល់ខែ។ ជាជាងបង់ថ្លៃជួលឱ្យទៅម្ចាស់ផ្ទះ ហេតុអ្វីមិនបង់រំលស់ទិញផ្ទះផ្ទាល់ខ្លួនវិញ ហើយទៅអនាគតនឹងនៅសល់ទ្រព្យផ្ទាល់ខ្លួន? ការលើកឡើងនេះមិនពិតទាំងស្រុងទេ ក្នុងករណីខ្លះការជួលអាចនឹងចំណេញច្រើនជាងការទិញ ក៏ថាបាន។ តើហេតុអ្វី? យោងទៅការវិភាគរបស់ក្រុមហ៊ុន Fidelity ដែលជាក្រុមហ៊ុនវិភាគ និងរៀបចំផែនការហិរញ្ញវត្ថុដ៏ល...
អានបន្ថែមតើអចលនទ្រព្យប្រភេទអ្វី ដែលវិនិយោគហើយចំណេញជាងខុនដូ?
អ្នកជំនាញផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ការវិនិយោគលើអគារការិយាល័យសហកម្មសិទ្ធិ ឬ Strata-Title Office ចាត់ទុកថាជាឱកាសវិនិយោគថ្មីមួយប្រភេទទៀត ដែលអាចទទួលបានផលចំណេញច្រើនជាងវិនិយោគលើខុនដូ។ អគារការិយាល័យសហកម្មសិទ្ធិ គឺជាប្រភេទអចលនទ្រព្យថ្មីមួយប្រភេទដែលបុគ្គល ឬក្រុមហ៊ុនអាចទិញយូនីតការិយាល័យនៅក្នុងអគារខ្ពស់ៗផ្ដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន ពោលគឺដូចទិញខុនដូអញ្ចឹង។ នាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក...
អានបន្ថែម
