ការសិក្សាផែនការដោយអ្នកជំនាញចិនដើម្បីអភិវឌ្ឍខេត្តព្រះសីហនុបានបញ្ចប់
ការសិក្សាបឋម លើការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្ត ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានបញ្ចប់ ហើយលទ្ធផលសិក្សានេះ ត្រូវបានបង្ហាញនៅកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតំណាងមកពីអន្តរក្រសួង ស្ថាប័នចូលរួម។ គម្រោងសិក្សាបឋមលើការ...
អានបន្ថែមបន្ទាប់ពីមានការបាក់រលំអគារ រដ្ឋាភិបាលបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ក្រោយពេលខេត្តនេះ ទទួលរងគ្រោះថ្នាក់បាក់រលំអគារកម្ពស់៧ជាន់បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់មក។ យោងតាមសេចក្តីសម្រេចខាងលើ គណៈកម្មការត្រួតពិនិត្យសំណង់នេះ មានសមាសភាពចំនួន១៥រូបដែលដឹកនាំដោយឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានភារកិច្ចចំនួន ៥ រួមម...
អានបន្ថែមកម្ពុជា ឡាវ វៀតណាមប្តេជ្ញាអភិវឌ្ឍតំបន់ត្រីកោណទៅជាប៉ូលសេដ្ឋកិច្ចថ្មី
ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នា ដើម្បីប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី។ នៅក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក និងនាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត បានឯកភាពគ្នា នឹងខិតខំលើកកម្ពស់ជីវភាពរ...
អានបន្ថែមរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនជាង២០០ប្រកបអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជា
ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានប្រមាណជាង ២០០ ក្រុមហ៊ុនបានទទួលការអនុញ្ញាតក្នុងការប្រកបអាជីវកម្មអភិវឌ្ឍលំនៅដ្ឋានរបស់ខ្លួន នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្លែងក្នុងកម្មវិធីចុះកិច្ចសន្យាលក់-ទិញគម្រោងលំនៅដ្ឋានអារ៉ាខាវ៉ាកាលពីដើមសប្តាហ៍កន្លងទៅនេះ ឯកឧត្តម រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប...
អានបន្ថែមធនាគារអឺរ៉ុបផ្តល់កម្ចីជិត ១០០លានដុល្លារ សាងសង់ប្រព័ន្ធផលិតទឹកស្អាតនៅភ្នំពេញ
ធនាគារវិនិយោគអឺរ៉ុប ហៅកាត់ថា EIB បានផ្តល់ឥណទានសម្បទាន ៨៥,៩លានអឺរ៉ូ ស្មើនឹងប្រមាណ៩៦,១៤ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ធនាគារវិនិយោគអឺរ៉ុប ជាមួយនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីកែលម្អការផ្គត់ផ្គង់សម្...
អានបន្ថែមកោះរ៉ុងត្រូវបានបង្កើតទៅជាក្រុងរដ្ឋបាលថ្មីក្នុងទឹកដីខេត្តព្រះសីហនុ
រូបភាពដោយ Travolution360 រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់សង្កាត់ចំនួនពីរ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម បង្កើតទៅជាក្រុងកោះរ៉ុង។ ការបង្កើតសង្កាត់កោះរ៉ុងនេះ ធ្វើឡើងស្របពេលដែល កោះរ៉ុង និងកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុជាកន្លែងគួរជាទីមនោរម្យចង់មកលំហែរបស់ភ្ញៀវទេសរចជាតិ និងអន្តរជាតិ។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្ត។ ការប្រកាសបង្កើតក្រុងកោះរ៉ុង ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមិថុនា ...
អានបន្ថែមរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទំហំ១៥០មេហ្គាវ៉ាតមួយទៀតគ្រោងបើកដំណើរការក្នុងខែតុលាខាងមុខ
រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានសមត្ថភាពផលិតថាមពលទំហំ១៥០មេហ្គាវ៉ាត កំពុងសាងសង់ក្នុងខេត្តព្រះសីហនុ គ្រោងបើកដំណើរការផលិតថាមពលក្នុងខែតុលាខាងមុខ ស្របពេលដែលរដ្ឋាភិបាលកំពុងជំរុញការផលិតផលថាមពលបន្ថែមដើម្បីធានាដល់ការប្រើប្រាស់ថាមពលដែលចេះតែកើនឡើង។ ឯកឧត្តម វិចទ័រ ចូណា អ្នកនាំពាក្យ និងជាអគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា រោងចក្រអគ្គិសនីទំហំ១៥០មេហ្គាវ៉ាតនេះ គឹជាគម្រោងទីរបស់ក្រុមហ៊ុនម៉ាឡេស៊ី Lea...
អានបន្ថែមព្រលានយន្តហោះធំជាងគេក្នុងពិភពលោកនៅប្រទេសចិនគ្រោងនឹងបើកដំណើរការនៅខែកញ្ញា
រូបភាពដោយ corporatemaldives.com អាកាសយានដ្ឋានអន្តរជាតិប៉េកាំង-ដាស៊ីងនៅប្រទេសចិនគ្រោងនឹងបើកដំណើរការនៅខែកញ្ញាឆ្នាំនេះ បន្ទាប់ពីដំណើរការការសាងសង់ស្របតាមកាលវិភាគយ៉ាងខ្ចប់ខ្ចួន។ យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) អាកាសយានដ្ឋានដែលមានផ្ទៃទំហំ ២៦៨០ ហិកតា ស្ថិតនៅតំបន់ដាស៊ីង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា និងចាប់ផ្តើមដំណើរការនៅខែកញ្ញាឆ្នាំ ២០១៩ ខាងមុខនេះ ។ ក្រោមផែនការ ៥ ឆ្នាំរបស់ប្រទេស...
អានបន្ថែមព្រលានយន្តហោះតារាសាគរវិនិយោគដោយក្រុមហ៊ុនចិននឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០២០
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានកាលពីចុងខែឧសភាក្នុងអំឡុងពេលដែលសមាគមអ្នកសារព័ត៌មានកម្ពុជាចិនបានបំពេញទស្សកិច្ចទៅកាន់គម្រោងខាងលើ លោក Wang Chao អនុប្រធានក្រុមហ៊ុន Union Development Group (...
អានបន្ថែមរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
រូបថត៖ Krisenergy រដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលចំណាយពេលជាង២ទសវត្សរ៍ក្នុងការតាក់តែងឡើង កាលពីថ្ងៃទី១៧ ខែមិថុនា ហើយការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺស្របពេលដែលការស្វែងរុករក និងការអភិវឌ្ឍន៍ធនធានប្រេងកាត ទាំងដែនគោក និងដែនទឹកកំពុងដំណើរការទៅមុខ។ ចែកចេញជា ៩ជំពូក និង៧២ មាត្រា សេចក្តីព្រាងស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានគោលបំណង ដើ...
អានបន្ថែម
