អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែននៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ កញ្ញា ២០២២។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស...
អានបន្ថែមរោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ
រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែសីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើត...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច
ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ...
អានបន្ថែមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយគ្រោងនឹងបញ្ជាប់ការសាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ លោកស្រីវេជ្ជបណ្ឌ...
អានបន្ថែមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី
សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រងដើម្បីតាមដានស្ថានភាពទីផ្សារអចលនទ្រព្យ លំនៅឋាន ហើយលទ្ធផលបានបង្ហាញថា ទីផ្សារនេះមានស្ថិរភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា តម្លៃលំនៅដ្ឋានសរុប ក្នុងឆ្នាំ ២០២១ កើនឡើង ១០,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលបង្ហាញថាទីផ្សារលំនៅដ្ឋាននៅតែបន្ត មានភាពទាក់ទាញសម្រាប់អ្នកទិញ ...
អានបន្ថែមកម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ...
អានបន្ថែមរដ្ឋនឹងបោះទុនសង់រោងចក្រវ៉ាក់សាំងខ្លួនឯង បើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយមិនសង់
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញលុយរដ្ឋ មកសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយនៅមិនព្រមសាងសង់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានចោទសួរក្រសួងសុខាភិបាលពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការព...
អានបន្ថែមក្រសួង៖ រោងចក្រផលិតវ៉ាក់សាំងកូវីដក្នុងស្រុកនឹងបើកដំណើរការនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ
រោងចក្រផលិតតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ដែលជាសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិន គ្រោងនឹងបើកដំណើរការផលិតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីយប់ថ្ងៃទី១៥ ថា បច្ចុប្បន្ន ក្រុមការងាររបស់កម្ពុជា និងចិន កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជាឆាប់ៗ។ លោកជំទាវ ថ្លែងថា៖ «រោងចក្រសម្...
អានបន្ថែមមជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ នៅខណ្ឌព្រែកព្នៅ បើកការដ្ឋានសាងសង់ជាផ្លូវការ
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំមួយកន្លែង នៅខណ្ឌព្រែកព្នៅ។ ការដ្ឋានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្មីនេះ បើកចំពេលដែលកម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រភេទថ្មី អូមីក្រុងកើនឡើងដល់ទៅ ៣ខ្ទង់ ក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេ...
អានបន្ថែមការលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារ បន្តដល់ខែមិថុនា ២០២២
រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២។ ការលើកលែងនេះ ជាការបន្តពីថ្ងៃផុតកំណត់ចាស់ នៅខែមីនា ២០២២ ទិសដៅដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម) ការផ្តល់ការអនុគ្រោះនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្...
អានបន្ថែម
