កម្ពុជា-ចិន ចុះអនុស្សរណៈ ដើម្បីជំរុញការនាំចេញផលិតផលសំខាន់៣មុខទៅទីផ្សារចិនដោយផ្ទាល់

សមាគមកម្ពុជាធំៗចំនួនបី រួមមានស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជា បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីជំរុញដំណើការនាំចេញដោយផ្ទាល់លើផលិតផលសំខាន់ៗចំនួន៣មុខ រួមមាន៖ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែឆាប់រហ័ស និងរលូនជាងមុន។។ នេះបើយោងតាមការចុះផ្សាយដោយក្រសួង...

អាន​បន្ថែម

ត្រឹមរយៈពេល១០ថ្ងៃនេះ សន្ទុះទឹកជំនន់បានបំផ្លាញដំណាំស្រូវនៅកម្ពុជាអស់ជាង១ម៉ឺនហិកតា

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ កញ្ញា រហូតដល់ ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់​ដល់​ដំណាំ​នៅក្នុងខេត្តចំនួន៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងរបស់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...

អាន​បន្ថែម

កម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រ​ទេសចិន

កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រ​ទេសចិន។ ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២ត...

អាន​បន្ថែម

កម្ពុជា និងអាមេរិក សហការគ្នាសង់រោងចក្រច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើគ្រឿងចក្រទំនើបៗពីអាមេរិក

ក្រុមហ៊ុន Amru Rice (Cambodia) និងក្រុមហ៊ុន Stabil Nutrition, LLC របស់អាមេរិក សម្រេចចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីវិនិយោគសង់រោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានបញ្ជាក់ថា ពិធីចុះ MoU រវាងក្រុមហ៊ុនទាំងពីរខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នា...

អាន​បន្ថែម

ឥណ្ឌូនេស៊ីកំពុងសម្លឹងចង់ទិញអ្នកផលិតអង្ករកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន

ក្រុមហ៊ុនដឹកជញ្ជូនស្បៀងអាហាររបស់រដ្ឋឥណ្ឌូនេស៊ី Bulog មានផែនការទិញអ្នកផលិតអង្ករនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករក្នុងប្រទេសរបស់ខ្លួន ចំពេលផលិតកម្មក្នុងស្រុកកំពុងធ្លាក់ចុះ ដោយទិន្នផលផលិតកម្មស្រូវរបស់ជាតិបានធ្លាក់ចុះ ១,៣៩% មកនៅត្រឹម ៣១,១០ លានតោនក្នុងឆ្នាំ ២០២៣ ពីចំនួន ៣១,៥៤ លានតោនក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីស្ថិតិពីរដ្ឋាភិបាលឥណ្ឌូនេស៊ី និងបានចុះផ្សាយដោយ theinvestor កាលពីថ្ងៃទី ៥ ខែកញ្ញា...

អាន​បន្ថែម

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក

កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ចម្ការ​កៅស៊ូ​ចំណាស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ជប់...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្...

អាន​បន្ថែម

ក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា

​ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក...

អាន​បន្ថែម

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩មូលដ្ឋាន មាន​ទុនជាង $៣៤០លាន

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន ១៩មូលដ្ឋាន នៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគជាង ៣៤២លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងទៀតថា ចំពោះរោងម៉ាស៊ីនកិនស្រូវខ្នាតតូ...

អាន​បន្ថែម

រដ្ឋផ្តល់ដើមមន១ពាន់ដើម ដល់សិប្បករអង្គរ ដើម្បីអភិវឌ្ឍន៍សិប្បកម្មតម្បាញ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់ដើមមនចំនួន ១០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីស្តារ និងអភិវឌ្ឍន៍សិប្បកម្មតម្បាញរបស់សូត្រខ្មែរឱ្យកាន់តែប្រសើរថែមទៀត។ ពិធីប្រគល់ដើមមន បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នាទីតាំងរបស់ក្រុមហ៊ុនផ្ទាល់។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្...

អាន​បន្ថែម