អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន...
អានបន្ថែមរដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោង៤ តម្លៃ ៣៥៥ លានដុល្លារ នៅខេត្តក្រចេះ និងរតនគិរី
ការលើកទឹកចិត្ត ជាយុទ្ធសាស្ត្រថ្មីសម្រាប់មជ្ឈមណ្ឌលកសិ-ឧស្សាហកម្មនៅខេត្តក្រចេះ និងរតនគីរី បានកំណត់ដំណាក់កាលសម្រាប់ការងារថ្មីចំនួន ១២.៣០០ និងការផ្លាស់ប្តូរឆ្ពោះទៅរកការនាំចេញដែលមានតម្លៃខ្ពស់។ រដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន “ក.វ.ឦសាន” បានអនុវត្តគោលការណ៍លើកទឹកចិត្តពិសេសលើគម្រោងចំនួន ៤ ក្រោមទុនវិនយោគតម្លៃ $៣៥៥ លាន នៅខេត្តក្រចេះ និងខេត្តរតនគិរី។ ថ្លែងក្នុងកិច្ចប្រជុំ កាលពី...
អានបន្ថែមក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង
មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ នឹងធ្វើទំនើបកម្មវិស័យវិទ្យាសាស្ត្ររបស់កម្ពុជា ជាមួយការបង្កើតការងារជំនាញ និងបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក បានសម្រេចបោះទុន ៥០០លានដុល្លារ ដើម្បីវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង ដោយផ្តោតសំខាន់ៗទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមស្វា និងបង្កើតសួនឧ...
អានបន្ថែមខេត្តកំពង់ធំនឹងមានសួនកសិ-ឧស្សាហកម្មដ៏ធំ ទំហំ ៣០០ហិកតា ឆាប់ៗខាងមុខនេះ
រដ្ឋបាលខេត្ត និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. ចុះកិច្ចព្រមព្រៀងសិក្សាពីមជ្ឈមណ្ឌលកែច្នៃទំនិញកសិកម្មចម្រុះទំហំ ៣០០ ហិកតា នាពេលឆាប់ខាងមុខនេះ សួនកសិ-ឧស្សាហកម្ម ទំហំ ៣០០ ហិកតា នឹងមានវត្តមាននៅលើទឹកដីខេត្តកំពង់ធំ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនេះរួចរាល់ហើយ។ ...
អានបន្ថែម
