air transportation
រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប្តូរពេលវេលាក្នុងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ពីថ្ងៃទី១០ ខែកក្កដា ទៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់បន្ថែមពីការកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួររលឹកថា គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦% ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ (អានបន្ថែម) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ពាក់ព័ន្ធនឹងគម្រោងនេះ រដ្ឋាភិបាលអាម៉េរិក ទើបបានបង្ហាញពីផែនការដែលខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។(អានបន្ថែម) គួរបញ្ជាក់ថា ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ […]
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ […]
អានបន្ថែម