ការព្យាករណ៍ពីOxford ៖ វិស័យសំណង់នឹងជាក្បាលម៉ាស៊ីនសំខាន់ជំរុញកំណើនសេដ្ឋកិច្ចសកល
ការព្យាករណ៍ថ្មីរបស់សកលវិទ្យាល័យសេដ្ឋកិច្ច Oxford Economics បានឱ្យដឹងថាវិស័យសំណង់នឹងក្លាយជាក្បាលម៉ាស៊ីនសំខាន់ជាងគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល នៅទសវត្សថ្មីដល់ឆ្នាំ២០៣០ ខាងមុខ ដោយនឹងមានកំណើនខ្ពស់ជាងទសវត្សមុនៗដល់ទៅ ៣៥%។ នេះបើយោងតាមសារព័ត៌មាន GCR ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កំណើននៃវិស័យសំណង់ទូទាំងសកលលោក នឹងមានប្រមាណ ៣,៦% ក្នុងមួយឆ្នាំៗ ចាប់ពេលនេះដល់ឆ្នាំ ២០៣០។ លើសពីនេះ ទិន្នផលនៃវិស័យសំណង់ក្នុ...
អានបន្ថែមតម្លៃការនាំចូលសម្ភារសំណង់កើនឡើងជាង ២៣% ក្នុងរយៈពេល ៨ ខែ ដំបូងឆ្នាំ២០២១
ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២១ តម្លៃការនាំចូលទំនិញទាំងអស់មកកម្ពុជា លើកលែងមាស មានទំហំដល់ទៅ ១៤,៦ប៊ីលានដុល្លារ ដែលកើនឡើង២៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះតម្លៃនៃការនាំចូលសម្ភារសំណង់ក៏បានកើនឡើង ២៣,៧%។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការកើនឡើងនៃតម្លៃទំនិញនាំចូលនេះ គឺដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។ ប្រភពដដែលបានបញ្ជាក់ថា សម្ភារសំណង់ សេ...
អានបន្ថែមIMF និង WB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២១ ត្រឹម ២,២% តែនឹងកើន ៤-៥% ឆ្នាំ២០២២
ធនាគារពិភពលោក (WB) និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្មីៗនេះ បានព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១កើនត្រឹម ២,២ភាគរយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ រំពឹងថានឹងកើនរង្វង់ ៤,៥ ទៅ ៥% ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើន២,២% នេះ ត្រូវបានទម្លាក់ចុះពីការព្យាករ ៤% កាលពីខែមេសាឆ្នាំ២០២១។ របាយការណ៍នេះ បានលើកឡើងថា កំណើនតិចតួចនេះ គឺដោយសារតែ ការរីករាលដាកលនៃមេរោគបំប្ល...
អានបន្ថែមការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន
រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ច...
អានបន្ថែមបើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចរយៈពេលវែង ADB ណែនាំឱ្យអនុវត្តគោលនយោបាយ៤
អត្ថបទវិភាគរបស់ ADB បានណែនាំថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថិរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាតក្នុងស្រុកឱ្យបានច្រើនជាងមុន។ អត្ថបទវិភាគនេះ សរសរឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និង សេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះ។ អត្ថបទនេះបានរំលេចនូវវ...
អានបន្ថែមឆមាសទី១ ក្រសួងអនុម័តសំណង់ជាង ២ពាន់គម្រោង តម្លៃសរុប ២,៥ ប៊ីលានដុល្លារ ធ្លាក់ចុះ២៨%
ក្នុងត្រីមាសទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ២ ២៣៥គម្រោង ឬស្មើនឹងទុនវិនិយោគជាង ២,៥ ប៊ីលានដុល្លារ ដែលថយចុះ ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងដូច្នេះទៅទូរទស្សន៍ PNN កាលពីថ្ងៃទី២៣ ខែសីហា។ ជុំវិញការធ្លាក់ចុះនេះ ឯកឧត្តម មានប្រសាសន៍ថា ទាំងការស្នើសុំគម្រោងសាងសង់ ផ...
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,៨% ក្នុងឆ្នាំ២០២២ ព្រោះសង្កេតឃើញថាលទ្ធភាពស្តារសេដ្ឋកិច្ចកំពុងឃើញសញ្ញាវិជ្ជមានបន្តិចម្ដងៗ ខណៈយុទ្ធនាការចាក់វ៉ាក់សំាងបង្កើនភាពសាំកំពុងបន្តយ៉ាងសកម្ម។ ថ្លែងនៅក្នុងសិក្ខារសាលាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នេះ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់ឆ្នា...
អានបន្ថែមរដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់
រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។ ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់...
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ធ្លាក់ត្រឹម ២,៥% ខណៈវិស័យអចលនទ្រព្យនៅបន្តរងសម្ពាធ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះ គឺធ្លាក់ចុះពីតួលេខចាស់ ៤% មកត្រឹម ២,៥% ប៉ុណ្ណោះ។ សម្តេច បានបន្តថាកំណើននេះ គឺទ្រទ្រង់ដោយវិស័យកសិកម្ម ពោលគឺដោយសារការនាំចេញផលិតផលកសិកម្មបានកើនឡើងហួសពីការរំពឹងទុក។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នៅតែបន្តអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើន ខណៈវិស័យទេសចរណ៍ ក៏រំពឹងថាន...
អានបន្ថែមចំនួនគម្រោងសំណង់ តម្លៃ និងផ្ទៃក្រឡាធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ
នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា កន្លងថ្មីៗនេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្...
អានបន្ថែម
