តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្រប​ខណ្ឌ​ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុ...

អាន​បន្ថែម

អ្នកជំនាញ៖ ការងើបឡើងនៃទីផ្សារអចលនទ្រព្យចិនហាក់នៅឆ្ងាយពីក្តីរំពឹង ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗកំពុងតែ…

ខណៈដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តជួបប្រទះកត្តាប្រឈមជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភបានលេចឡើងនៅក្នុងវិបត្តិបំណុលអចលនទ្រព្យរបស់ប្រទេស។ នៅក្នុងការរៀបចំដេញថ្លៃដោយបង្ខំមួយ ក្រុមហ៊ុន Shimao Group Holdings Ltd. កំពុងវិវត្តថយក្រោយ ដោយសារគម្រោងចំនួន ១.៨ពាន់លានដុល្លារ បានបរាជ័យក្នុងការទាក់ទាញអ្នកទិញ ទោះបីជាមានការបញ្ចុះតម្លៃយ៉ា...

អាន​បន្ថែម

សម្តេចតេជោមានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយជាប្រទេសចំណូលធម្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបានដាក់ចេញ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅចំណុចដែលអាចចាកចេញផុតពីប្រទេសអភិវឌ្...

អាន​បន្ថែម

អ្នកជំនាញ៖ ស្ថានភាពទីផ្សារអចលនទ្រព្យចិននៅតែមានភាពតានតឹង ក្នុងខែឧសភានេះ

China Beige Book ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញរបាយការណ៍មួយថា ខែឧសភា ២០២៣នេះ ស្ថានភាពលក់លំនៅដ្ឋាននៅប្រទេសចិនបានធ្លាក់ចុះ បើទោះជាតម្លៃមានការកើនឡើងនៅក្នុងខែមេសាក៏ដោយ។ នេះបើតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវលើអាជីវកម្មចំនួន ១០៨៥ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា។ របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងការជួញដូចអចលនទ្រព្យ ទាំងតម្លៃ និងប្រតិបត្តិការទិញ-លក់បានធ្លាក់ចុះយ៉ាងខ្លាំង ។ រីឯស្ថានភាពសាងសង...

អាន​បន្ថែម

ចិនសម្រុកទិញខុនដូនៅសិង្ហបុរី ឱ្យបានមុនច្បាប់ថ្មីអនុម័តលើការដំឡើងពន្ធអចលនទ្រព្យទ្វេដង

កំណើននៃការទិញលក់ខុនដូប្រណិតនៅក្នុងប្រទេសសិង្ហបុរីមានការកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរីកំពុងរៀបចំអនុម័តចេញច្បាប់ថ្មីដើម្បីកំណត់ដំឡើងពន្ធអចលនទ្រព្យលើជនបរទេសទ្វេដង។ ក្នុងនោះ វិនិយោគិនចិនបានទិញខុនដូប្រណីតរហូតដល់ជាង ១០០យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយកើនរហូតដល់ ១៥៨ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ OrangeTee & ...

អាន​បន្ថែម

ហេតុអ្វីរុស្សី និងចិន សម្រុកទិញអចលនទ្រព្យនៅថៃក្នុងកាលៈទេសៈនេះ? កម្ពុជាគួររៀនសូត្រអ្វីខ្លះ?

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២នេះ ចិនបានទិញខុនដូនៅប្រទេសថៃ សរុបជាង  ៣.៥០០ យូនីត ដែលមានតម្លៃជិត ១៨ពាន់លានដុល្លារ ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ REIC ។ តួលេខនេះស្មើនឹង ៤៩%  នៃចំនួនយូនីតដែលបានផ្ទេរទៅឱ្យជនបរទេសទាំងអស់ ដែលធ្វើឱ្យចិនក្លាយជាអ្នកទិញខុនដូបរទេសច្រើនជាងគេក្នុងប្រទេសថៃ។  ថៃក៏រំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ៥លាននាក់នៅឆ្នាំ២០២៣  ដែលក្នុងនោះនឹងមានអ្នកទិញអចលនទ្រព្យជាច្រើនផងដែរ។ ...

អាន​បន្ថែម

ភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យ អាចបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

ក្រោយវិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជានៅតែបន្តរងសម្ពាធមិនស្រាកស្រាន។ ការងើបឡើងវិញដ៏យឺតនេះ មិនគ្រាន់តែជាបញ្ហារបស់អ្នកប្រឡូកក្នុងទីផ្សារនោះទេ ប៉ុន្តែ បើស្ថានភាពនេះនៅតែបន្ដ វាជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នៅមិនទាន់ងើបឡើងវិញទេ ហើយក៏មិនដឹងថានឹងត្រឡប់មកប្រសើរនៅពេលណាដែរ។ ...

អាន​បន្ថែម

IMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣

សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។ នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។ លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូព...

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ ២០២៣ តើទីផ្សារអចលនទ្រព្យមានស្ថានភាពយ៉ាងណា?

វិបត្តិសេដ្ឋកិច្ចពិភពលោក បញ្ហាអចលនទ្រព្យចិន និងកត្តាសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដដាក់សម្ពាធដល់ទីផ្សារអចលនទ្រព្យកម្ពុជា ដូច្នេះទាំងអ្នកទិញ អ្នកអភិវឌ្ឍ និងវិនិយោគិនក្នុងវិស័យនេះ ត្រូវតែធ្វើទំនើបកម្មលើផ្ដត់គំនិត និងរបៀបធ្វើអាជីវកម្មថ្មី  ទើបអាចរក្សាលំនឹងក្នុងទីផ្សារបាន។ វិនិយោគិន ឬអ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យភាគច្រើន កំពុងអង្គុយរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរដូចមុនវិបត្តិកូវីដ  ប៉ុន្តែជាក់...

អាន​បន្ថែម

WB៖ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងលំដាប់ទី៣ ក្នុងចំណោមប្រទេសអាស៊ាន

ក្នុងឆ្នាំ២០២៣នេះ ធនាគារពិភពលោក​ (World Bank) បានធ្វើ​ការ​ព្យាករ​កំ​ណើ​ន​សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ​ជាមួយគ្នានេះដែរ ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជារស្ថិតក្នុងអត្រា ៥,២​ភាគរយ​ សម្រាប់ឆ្នាំ២០២៣ ដែលអាត្រានេះកំពុង...

អាន​បន្ថែម