ត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រប្រមូលទុនបាន ៤៧៥លាន​ដុល្លារ ពីផ្សារហ៊ុនកម្ពុជា

អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ បានកៀរគរទុនបានចំនួន ៤៧៥លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហុង សុហួរ លើកឡើងបែបនេះ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា​​ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ រួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ...

អាន​បន្ថែម

ក្នុងឆ្នាំ២០២៥ កម្ពុជា​សម្រេច​បោះ​មូលបត្រ​ ៥០០ពាន់​លាន​រៀលទៀត ដើម្បី​ពង្រឹង​តុល្យភាព​ថវិកាជាតិ​

សកម្មភាពជាយុទ្ធសាស្ត្រក្នុងការជំរុញថវិកាជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការបោះផ្សាយមូលបត្ររដ្ឋបន្ថែមចំនួន ៥០០ពាន់លានរៀលនៅឆ្នាំ ២០២៥។ សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិនិយោគ និងជាការធានានូវស្ថិរភាពសារពើពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការដេញថ្លៃសម្រាប់មូលបត្រទាំងនេះនៅធនាគារជាតិនៃកម្ពុ...

អាន​បន្ថែម

ក្រុមហ៊ុនហិរញ្ញវត្តុលំដាប់ពិភពលោក Evercore ចាប់អារម្មណ៍ចង់វិនិយោគវិស័យថាមពលស្អាតនៅកម្ពុជា

Evercore Asia ជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើង វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប...

អាន​បន្ថែម

ត្រឹមខែតុលា ឆ្នាំ២០២៤ កម្ចីធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកើនដល់ជាង $២០ពាន់លាន

គិតត្រឹមខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន ៨១.៧៤៨ពាន់លានរៀល (ស្មើនឹង ២០,១ពាន់លានដុល្លារ) កើន ១៥,៧៤% ធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ តាមរបាយការណ៍ខាងលើបានបង្ហាញថា ឥណទានក្នុងវិស័យសំណង់បានកើនដល់ ២៩.១៩៩ពាន់លានរៀល ឬស្មើនឹង ៧,១៨ពាន់លានដុល្លារ កើន៣៣,៣%, រីឯឥណទានក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់...

អាន​បន្ថែម

ត្រឹមត្រីមាសទី៣-២០២៤ បំណុលសាធារណៈរបស់កម្ពុជាឈានដល់ $១១,៧៨ពាន់លាន

គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ បំណុលសាធារណៈសរុបរបស់កម្ពុជាបានកើនឡើងដល់ ១១,៧៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួលេខនេះតំណាងឱ្យទិដ្ឋភាពសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេស និងបង្ហាញពីយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងដំណើរការរបស់រដ្ឋាភិបាលកម្ពុជា។ របាយការណ៍ដដែលបានបង្ហាញថា ៩៩ភាគរយនៃបំណុលសាធារណៈនេះ មានប្រមាណជា ១១,៦៧ ពាន់លានដុល្លារ ដោយត្រ...

អាន​បន្ថែម

ក្នុងឆ្នាំ២០២២ កម្ចីធនាគារក្នុងវិស័យសំណង់ និងអចលទ្រព្យ មាន៩% ដូចគ្នា

ក្នុងឆ្នាំ២០២២ ឥណទានត្រូវបានផ្តល់ដោយវិស័យធនាគារទៅវិស័យសំខាន់ៗ មានអត្រាកំណើន ១៩,៣% ធៀបនឹង ២២% ឆ្នាំមុន ខណៈវិស័យសំណង់រួមចំណែក ៩% និងការជួញដូរអចលទ្រព្យរួមចំណែក ៩% ដូចគ្នា នៃកម្ចីសរុបទាំងមូល។ នេះបើតាមសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។ កម្ចីក្នុងវិស័យធនាគារមានចំនួនសរុបប្រមាណ ១៨៨,១ ទ្រីលានរៀល ស្មើ ៤៦ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ កម្ចីសម្រាប់ការទិញផ្ទះជ...

អាន​បន្ថែម