ក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Camb...
អានបន្ថែមក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ...
អានបន្ថែមទំហំលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថយចុះ ១០,៦%
លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបក្នុងឆ្នាំ ២០២០ មានទំហំប្រមាណ ៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១%។ ដោយឡែក លំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប បានថយចុះដល់ទៅ ១០,៦% ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ ប្រទេសចិននៅតែជាប្រភពលំហូរ FDI ទី១ សម្រាប់កម្ពុជា។ នៅឆ្នាំ ២០២០ FDI ពីប្រទេសចិ...
អានបន្ថែមធនាគារជាតិ៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យថមថយមកត្រឹម ២៣% ក្នុងឆ្នាំ ២០២០
កំណើននៃកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថមថយមកត្រឹមប្រមាណ ២៣% ដោយសារតែគម្រោងសំណង់មួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ធនាគារជាតិវិភាគថា ការថយចុះនៃឥណទាននេះ ជាកត្តាវិជ្ជមានពោលគឺ ជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់។ នេះ បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍បានបន្តថា ក្នុងចំណោមកំណើនមធ្យម ២៣...
អានបន្ថែមក្រុមហ៊ុនអ៊ឺរ៉ុបដ៏ធំមួយ ប្រកាសផ្អាកការបញ្ជារទិញពីប្រទេសភូមា ហើយបង្វែរការបញ្ជារទិញពីកម្ពុជាវិញ
ក្រុមហ៊ុនម៉ាកល្បីរបស់ប្រទេសអង់គ្លេស Next បានប្រកាសថា នឹងបង្វែរការបញ្ជារទិញពីរោងចក្រផលិតនៅប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសផ្សេង ក្នុងនោះរួមមានកម្ពុជា។ ការបង្វែរការបញ្ជាទិញនេះ គឺដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្សារលក់រាយក្នុងតំបន់អឺរ៉ុប ពន្យារការបញ្ជារទិញពីមីយ៉ាន់ម៉ា ដែលប្រឈមនឹងវិបត្តិរដ្ឋប្រហារយោធា។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងាររយទ័រ ក្រុមហ៊ុន Next បានបញ្ឈប់ការកម្មង់ទំនិញពីប្រទេសមីយ៉ាន់ម៉ា។ ប្រ...
អានបន្ថែមក្រុមហ៊ុន KRock នាំអត្តសញ្ញាណក្បឿងខ្មែរដំបូងបង្អស់បង្ហាញលើឆាកអន្តរជាតិ
ក្នុងអំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉កដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាបង្ហាញអត្តសញ្ញាណខ្មែរជាមួយជាង ១០ ប្រទេសលើសកលលោក។ លោកឧកញ៉ា លី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉ក បានឱ្យដឹងថា៖ «គោលបំណងរបស់យើងគឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជា...
អានបន្ថែមកម្ពុជា និងអាស៊ាន ប្តេជ្ញាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមព្រំដែននានា
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានប្តេជ្ញាថានឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងតាមច្រកទ្វារព្រំដែន ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ខណៈវិស័យនេះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយប្រទេសជាសមាជិកអាស៊ានកាលពេលថ្មីៗនេះ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ...
អានបន្ថែមទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។ លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុ...
អានបន្ថែមស្ថាប័នវិភាគសេដ្ឋកិច្ចសិង្ហបូរីថា មានវិធីសាស្រ្ត ២ ដែលកម្ពុជាគួរអនុវត្តដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ ឬ AMRO បានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាថា ការពន្លឿនការចាក់វ៉ាក់សាំង និងការបន្តផ្តល់កញ្ចប់ថវិកាជំនួយឱ្យចំទិសដៅ គឺជាគន្លឹះសំខាន់ ២ធំៗ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដើម្បីរក្សាលំនឹង និងកំណើនសេដ្ឋកិច្ច។ ការណែនាំធ្វើឡើងតាមរយៈរបាយការណ៍រវាយតំលៃបឋម ក្នុងពិធីពិគ្រោះប្រជុំរវាង AMRO និងអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា កន្លងមកនេះ។ ជ...
អានបន្ថែមសំណើដែល Cambodia Airports ចង់រួមទុនជាមួយ OCIC លើគម្រោងព្រលានថ្មី នៅមិនទាន់សម្រេច
សំណើចង់រួមទុន និងសហការគ្នាលើគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី របស់ក្រុមហ៊ុន Cambodia Airports ទៅកាន់ក្រុមហ៊ុនOCIC នៅតែមិនទាន់សម្រេច ដោយភាគីទាំង២ កំពុងបន្តពិភាក្សាម្ដងហើយម្ដងទៀត។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលពីសប្ដាហ៍មុន។ ជាក់ស្ដែង សំណើចង់បង្កើតក្រុមហ៊ុនរួម និងសហការលើគម្រោងព្រលានថ្មីនេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមកទល់បច្ចុប្បន្នមិនទាន់សម្រេចចេញជាផ្លែផ្កានោះទេ...
អានបន្ថែម
