ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់
ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់ហើយ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានសម្រេចលើពាក្យស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅលើទីផ្សាររបស់ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យទី២ ក្នុងទីផ្សារហ៊ុនកម្ពុជា។ ក្នុងសេចក្តីជូនដំណឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ CSX លើកឡើងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការបាន ក្រុមហ៊ុ...
អានបន្ថែមនាយករដ្ឋមន្រ្តីប្រកាសការដួលរលំឧស្សាហកម្មបូមប្រេងដំបូងបង្អស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម) ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ឥឡ...
អានបន្ថែមក្បឿង ជីប ម៉ុង ទទួលបានការជឿជាក់ខ្ពស់លើគុណភាពពីសំណាក់អតិថិជន
អត្ថបទផ្សព្វផ្សាយ៖ ក្បឿង ជីប ម៉ុង នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ទទួលបានការជឿជាក់ខ្ពស់លើគុណភាពពីសំណាក់អតិថិជនដែលជាក្បឿង ជីប ម៉ុង សម្រាប់ ប្រក់ដំបូល។ លោក ឡុង ធារស់ ម្ចាស់ដេប៉ូចែកចាយគ្រឿងសំណង់ ច្រាយ សុគន្ធ ដែលបានចែកចាយក្បឿង ជីប ម៉ុង រយៈពេលបីឆ្នាំមកហើយនោះបានបញ្ជាក់ថាក្បឿង ជីប ម៉ុង មានកំហាប់ណែនល្អ និងធន់ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងប្រក់ឥតមានបែកបាក់ ហើយមានពណ៌ស្អាត សាច់ថ្នាំក្រាស់ លើស គេ ...
អានបន្ថែមISI Steel បន្តផ្ដល់ចំណេះដឹងផ្នែកសំណង់លើប្រព័ន្ធអនឡាញ តាមរយៈកម្មវិធី សំណង់កម្ពុជាថ្ងៃនេះ
ក្រុមហ៊ុនល្បីខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក ISI Steel បានប្ដេជ្ញានឹងបន្តចែករំលែកចំណេះដឹងផ្នែកសំណង់ដល់សាធារណជនបន្ថែមទៀត តាមរយៈកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ក្រោយទទួលបានជោគជ័យ និងការគាំទ្រជាច្រើនពីអ្នកទស្សនា។ កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» គឺជាការផ្សាយជាវិដេអូផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ISI Steel និងសារពត៌មានដៃគូ។ កម្មវិធីបានប្រមូលយកសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញ...
អានបន្ថែមក្រុមហ៊ុនដឹកជញ្ជូនរបស់មានតម្លៃធំជាងគេលើលោករបស់អាមេរិក ឈានជើងចូលទីផ្សារកម្ពុជាហើយ
ក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជាង ១៥០ ឆ្នាំ របស់អាមេរិក Brink’s បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក WorldBridge Secure Logistics ដែលជាបុត្រសម្ព័ន្ធរបស់ WorldBridge Group (វើលដ៏ប្រ៊ីដ គ្រុប) ដើម្បីផ្ដល់សេវាដឹកជញ្ជូនសាច់ប្រាក់ និងរបស់មានតម្លៃប្រកបដោយសុវត្ថិភាពខ្ពស់នៅកម្ពុជា។ ពិធីប្រកាសជាផ្លូវការនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងកាលពីថ្ងៃ ៩ កក្កដា កន្លងទៅ ដោយក្រុមហ៊ុនរួមគ្នាថ្មីន...
អានបន្ថែម៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ...
អានបន្ថែមក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Camb...
អានបន្ថែមក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ...
អានបន្ថែមទំហំលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថយចុះ ១០,៦%
លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបក្នុងឆ្នាំ ២០២០ មានទំហំប្រមាណ ៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១%។ ដោយឡែក លំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប បានថយចុះដល់ទៅ ១០,៦% ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ ប្រទេសចិននៅតែជាប្រភពលំហូរ FDI ទី១ សម្រាប់កម្ពុជា។ នៅឆ្នាំ ២០២០ FDI ពីប្រទេសចិ...
អានបន្ថែមធនាគារជាតិ៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យថមថយមកត្រឹម ២៣% ក្នុងឆ្នាំ ២០២០
កំណើននៃកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថមថយមកត្រឹមប្រមាណ ២៣% ដោយសារតែគម្រោងសំណង់មួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ធនាគារជាតិវិភាគថា ការថយចុះនៃឥណទាននេះ ជាកត្តាវិជ្ជមានពោលគឺ ជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់។ នេះ បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍បានបន្តថា ក្នុងចំណោមកំណើនមធ្យម ២៣...
អានបន្ថែម