កម្ពុជា និងសិង្ហបុរី បញ្ចប់សេចក្ដីព្រាងលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសិង្ហបុរី YHC សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញត្រូវបានបញ្ចប់។ បច្ចុប្បន្ននេះភាគីទាំង ២ កំពុងពិនិត្យលើខ្លឹមសារឡើងវិញសារជាថ្មីម្តងទៀតមុននឹងឈានទៅដំណាក់កាលបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីវិវឌ្ឍនភាពនៃ...

អាន​បន្ថែម

គិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង...

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៤៩៖ សរុបស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងត្រីមាសទី ៣

<div class="youtube"> https://www.youtube.com/watch?v=w4WfbzYiFUc&t=3s </div> ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នៅតែបន្តរងសម្ពាធពីការរីកត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែឃើញថាមានការប្រសើរឡើងជាងមុនគួរឱ្យកត់សម្គាល់ ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ តើទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី ៣ នេះមានស្ថានភាពយ៉ាងដូចម្តេច? ចុច Subscribe នៅលើ Construction & Proper...

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីទទួលបានកម្ចីជាស្ថាពរដើម្បីបន្តគម្រោងបូមប្រេងនៅកម្ពុជា

ក្រុមហ៊ុនសិង្ហបូរី KrisEnergy ទទួលបានកម្ចីជាស្ថាពរពីក្រុមហ៊ុនវិនិយោគ Kepinvest Singapore ដើម្បីបន្តការបូមប្រេងនៅទឹកដីកម្ពុជាជាលើកដំបូងបង្អស់ ឱ្យបានមុនដំណាច់ឆ្នាំតាមការគ្រោងទុក។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ កម្ចីប្រមាណ ៨៧លានដុល្លារ បែងចែកជា២ ផ្នែក ដោយទឹកប្រាក់ ៣០លានដុល្លារ ត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង អេ និង ៥៧លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង ប៊ី ដែលស្ថានីយ៍ទាំង២ នេ...

អាន​បន្ថែម

អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ISI STEEL ផ្ដល់រង្វាន់មហាសាលជាង ៦០០ រង្វាន់រៀងរាល់ខែ

ក្រុមហ៊ុន ISI STEEL កំពុងផ្ដល់រង្វាន់ដ៏មហាសាលជាង ៦០០ រង្វាន់ជារៀងរាល់ខែ តាមរយៈកម្មវិធីកោស កោស កោស ឈ្នះ ឈ្នះ ឈ្នះ ដល់អតិថិជនដែលបានជាវផលិតផលស័ង្កសី អាយ.អេស.អាយ ផាម (ISI PALM) និងដែកទីប-ស អាយ.អេស.អាយ (ISI PIPE & ISI STEEL) យកទៅប្រើប្រាស់។ អ្នកជាវផលិតផលទាំង២ ខាងលើចាប់ពី ២០០ដុល្លារឡើងនឹងទទួលបានឆ្នោតកោសមួយសន្លឹក ដើម្បីផ្សងសំណាង ដែលមានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់រង្វាន់អស់ពីស្តុក។ កម្មវិធីនេះ ...

អាន​បន្ថែម

តំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១

អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។ យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ...

អាន​បន្ថែម

ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ

ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។ ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំន...

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។ កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រង...

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកគ្រោងនាំចូលគ្រឿងបង្គំ និងបរិក្ខារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា

ក្រុមហ៊ុនអាមេរិកធំៗជាច្រើន ចាប់អារម្មណ៍ចង់នាំចូលគ្រឿងបង្គំ និងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងភាគីអាមេរិក កាលពីសប្ដាហ៍មុននេះ។ ក្រុមហ៊ុនដែលចង់មកវិនិយោគទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford និង ក្រុមហ៊ុ...

អាន​បន្ថែម

គ្រុបតេឡេក្រាមថ្មីនឹងជួយផ្សព្វផ្សាយកិច្ចការងាររបស់សមាជិកសមាគមអ្នកសាងសង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA បានបង្កើតគ្រុបតេឡេក្រាមថ្មីមួយ ក្នុងគោលបំណង ជួយផ្សព្វផ្សាយកិច្ចការងារ និងអាជីវកម្មរបស់សមាជិក ជាពិសេសក្នុងអំឡុងពេលកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ នេះ សមាគមកំពុង ព្យាយាមធ្វើយ៉ាងណាដើម្បីជួយសមាជិករបស់ខ្លួនតាមរយៈការបង្កើតគ្រុបតេឡេក្រាមនេះ។ លោក ជីវ ស៊ីវផេង បានឱ្...

អាន​បន្ថែម