សមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា
សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។ សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគ...
អានបន្ថែមក្រុមអ្នកជំនាញជម្រុញឲ្យវិនិយោគសណ្ឋាគារខណៈវិស័យទេសចរណ៍កំពុងអភិវឌ្ឍខ្លាំង
ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យ បានប្រមូលផ្តុំគ្នានៅឯសណ្ឋាគារ Rosewood Hotel កាលពីសប្តាហ៍មុនដើម្បីពិភាក្សាពីឱកាសវិនិយោគផ្សេងៗ ហើយក៏បានផ្តោតលើការវិនិយោគផ្នែកសណ្ឋាគារ ស្របពេលដែលឧស្សាហកម្មទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រោមការសហការរៀបចំដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL ការពិភាក្សាខាងលើនេះ បានបង្ហាញពីឱកាស និងបញ្ហាប្រឈមសម្រាប់វិនិយោគ...
អានបន្ថែមរដ្ឋាភិបាលសហការនឹងបារាំងជ្រើសរើសខេត្ត៣ ជាគោលដៅទេសចរណ៍ទី២
ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook របស់ ក្រសួងទេសចរណ៍។ ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេ...
អានបន្ថែមក្រសួងបរិស្ថានផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងក្នុងខេត្តកំពត
ក្រសួងបរិស្ថានកាលពីថ្ងៃទី២៣ ខែកក្កដា បានសម្រេចផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ទៅលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ឬ Environmental and Social Impact Assessment (ESIA)។ រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រ...
អានបន្ថែមអនាគតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា
នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតាខ្ពស់ ដោយឆ្ពោះទៅកាន់ការកសាងអាកាសយានដ្ឋាន ស្ពាន ទំនប់អគ្គិសនី ផ្លូវ និងកំពង់ផែសមុទ្រដែលចាំបាច់នានា។ ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ ១១២ ក្នុងចំណោមប្រទេសចំនួន ១៣៧ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺស្ថិតនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ច...
អានបន្ថែមLumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ
បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។ មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងប...
អានបន្ថែមការសាងសង់ផ្លូវជាតិលេខ៥៥ឆ្ពោះទៅខេត្តត្រាតប្រទេសថៃសម្រេចបាន១០០ភាគរយហើយ
បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលចំនួន៤២ខែរួចមក ផ្លូវជាតិលេខ៥៥ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាតប្រទេសថៃ គឺសម្រេចបាន១០០ភាគរយហើយ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវប្រវែង ១៨០ គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រនេះ នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០ ...
អានបន្ថែមក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
រូបភាពដោយ PASCALL +WATSON ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក) ដើម្បីសាងសង់ផ្នែកចំនួន២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមការចុះផ្សាយរបស់សារព័ត៌មាន China Daily កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Shanxi នឹងចូលរួមក្នុងការសាងសង់អាកាសយានដ្ឋានខាងលើ ដែលក្នុងនោះ ក្រុមហ៊ុននឹងសាងសង់ បរិវេណហោះហ...
អានបន្ថែមព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ
រូបភាពដោយ Cambodia-hotels ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់ព្រលានយន្តហោះនេះឡើងវិញកាលពីខែមិថុនាកន្លងទៅនេះ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំតាមទូរសព្ទ កាលពីថ្ងៃទី ១៦ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យសាលាខេត្...
អានបន្ថែមរដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត
រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ គម្រោងថាមពលសូឡា ចំនួនបួនគម្រោងត្រូវបានអនុម័ត ដែលមានអនុភាពសរុប១៤០មេហ្គាវ៉ាត។ តាមសេចក្តីជូនដំណឹងរបស់គណៈរដ្ឋមន្រ្តី គម្រោងថាមពលសូឡាទាំងបួននេះ គឺស្ថិតនៅខេត្តបាត់ដំបង ដែលមានអនុភាព ៦០មេហ្គាវ៉ាត ស្...
អានបន្ថែម