កម្ពុជានាំចូលដែកសំណង់ជាង៤០០លានដុល្លារពីវៀតណាមគិតត្រឹម៧ខែដើមឆ្នាំ២០១៨
រូបដោយ Pxhere យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់សារធារណរដ្ឋវៀតណាមបានឲ្យដឹងថាប្រទេសកម្ពុជាបាននាំចូលដែកតម្លៃជាង ៤០០លានដុល្លារពីប្រទេសវៀតណាមក្នុងរយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០១៨ នេះ។ ចាប់ពីខែមករា ដល់ ខែកក្កដាឆ្នាំ ២០១៨ ការនាំចេញដែកថែបរបស់វៀតណាមមកកាន់ប្រទេសកម្ពុជាមានចំនួនជាង ៧១៧ពាន់តោន ដែលស្មើទៅនឹងទឹកប្រាក់ប្រមាណជា ៤៦២,៧៣លានដុល្លារ។ លើសពីនេះទៅទៀត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្...
អានបន្ថែមវិស័យសំណង់ជាវិស័យដែលទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេនៅកម្ពុជា
វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជាដោយកន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាពនេះកំពុងតែពុះកព្រ្ជោលយ៉ាងខ្លាំង ហើយវានឹងនៅតែបន្តកើនឡើងនាពេលអនាគត។ យោងតាមកិច្ចសម្ភាសន៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាលោក តេង ឌឺលុច បានឲ្យដឹងថាវិស័យសំណង់បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនជា...
អានបន្ថែមឯកជនជំរុញអោយមានការផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាបន្ថែមសំរាប់ការងារវិស័យសំណង់
អ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗបានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។ ការអំពាវនាវខាងលើត្រូវបានលើកឡើងក្នុងវេទិការពិភាក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលបានប្រព្រឹត្...
អានបន្ថែមធនាគាជាតិ ៖ កំណើនខ្ពស់នៃវិស័យសំណង់គឺផ្នែកទៅលើកត្តាបី
ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី ១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងពេល៦ខែដំបូងនៃឆ្នាំ ២០១៨ វិស័យសំណង់បានកើនឡើងរហូតដល់ទៅ ១១,៥ ភាគរយ ដែលទិន្ន័យនេះបានសបញ្ជាក់ឲ្យឃើញតាមរយៈការកើនឡើងនៃបរិមាណការនាំចូលសម្ភារសំណង់រហូតដល់ទៅ ២៧ភាគរយ បើប្រៀបធៀបទៅនឹងរ...
អានបន្ថែមធនាគារជាតិ៖ ឥណទានក្នុងវិស័យសំណង់និងអចលទ្រព្យ ពុំទាន់មានហានិភ័យនៅឡើយទេ
ក្នុងការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារជាតិបានអោយដឹងថាឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ គឺនៅមានគុណភាពល្អប្រសើរ។ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិ កត្តាដែលធ្វើអោយគុណភាពឥណទាននៃវិស័យសំណង់និងអចលនទ្រព្យមានភាពល្អប្រសើរ គឺដោយសារតែឥណទានមិនដំណើរការ (non-performing loan) ក្នុងវិស័យនេះនៅមានកម្រិតទាប។ គួរបញ្ជាក់ផងដែរថា ឥណទានមិនដំណើរការ ឬ non-performing loan គឺជា...
អានបន្ថែមពិព័រណ៍សំណង់និងអចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងខែវិច្ឆិកា
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៥ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាពិព័រណ៍អចលនទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ ដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលជាសមាគមអ្នកសាងសង់គ្រប់គ្រងដោយឯកជនតែម...
អានបន្ថែមឃ្លាំងស្តុកស្រូវចំណុះ ២០ ម៉ឺនតោននៅបាត់ដំបងបញ្ចប់ការសាងសង់និងបើកដំណើរការ
ឃ្លាំងស្តុកស្រូវ ប្រភពរូបថត Chea Chenda កាលពីថ្ងៃទី៣ ខែ កក្កដាធនាគារអភិវឌ្ឍន៍ជនបទបានធ្វើការសម្ពោធឃ្លាំងស្តុកស្រូវនិងឡសម្ងួតដ៏ធំមួយក្នុងខេត្តបាត់ដំបងតម្លៃជាង ១៥ លានដុល្លារ និងមានសមត្ថភាពស្តុកស្រូវចំណុះ ២០ ម៉ឺនតោន។ គម្រោងខាងលើសាងសង់ឡើងស្ថិតក្រោមទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង»(B.O..P)នេះបើយោងតាមទំព័...
អានបន្ថែមផ្សារពាណិជ្ជកម្មចិនដ៏ធំសម្រាប់ឧស្សាហកម្មសំណង់មានវត្តមាននៅកម្ពុជានៃទឹកដីខេត្តកណ្ដាល
ចិនបានវិនិយោគលើផ្សារពាណិជ្ជកម្មដ៏ធំសម្បើមមួយនៅក្នុងខេត្តកណ្តាល ផ្សារមួយនេះនឹងជួយជំរុញឲ្យទីផ្សារសំណង់នៅកម្ពុជាមានភាពរីកចំរើននិងទូលំទូលាយជាងមុន។ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Chengdu Bayi Furniture Group ដែលជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមមកពីខេត្តស៊ីឈួន ប្រទេសចិនបានរៀបចំពីធីសម្ពោធបើក “ផ្សារពាណិជ្ជកម្ម ចេងឌូបាយីកម្ពុជា-ចិន” ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំរការ ស្រុកអង្គស្នួល ខ...
អានបន្ថែមពិព័រណ៍ Aluminium China នឹងត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនក្នុងខែកក្កដានេះ
Exhibitor Conglin’s booth at ALUMINIUM CHINA 2017 ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម ឈ្មោះថាAluminium China 2018 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃប្រទេសចិន។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះនឹងការនាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូ...
អានបន្ថែមចិន គ្រោងសាងសង់សាកលវិទ្យាល័យធំមួយនៅជ្រោយចង្វារ
ឯកឧត្តមបណ្ឌិត អ៊ិត សំហេងនិងគណៈប្រតិភូចិន ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ដោយបានស្វែងយល់អំពីស្ថានភាព គោលនយោបាយអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ភាគីចិន មានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តល់ការអបរំ ថ្នាក់មហាវិទ្យាល័យជាច្រើន ជាភាសាខ្មែរ ចិន និងភាសាផ្សេងទៀត។ ឯកឧត្តមបណ្ឌិត ...
អានបន្ថែម
