កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍សំខាន់មួយថ្នាក់ជាតិដែលបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះសន្យាថានឹងជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្មកម្ពុជា។ រៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃនឹងបង្ហាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយដែលមានផលិតផល និងសេវាកម្មជាង ២០០០ប្រភេទ ដែលជានិមិត្តសញ្ញានៃព្រឹត្តិការណ៍លំដាប់កំពូលសម្រាប់កម្ពុជា។ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នៃថ្ងៃបើកសន្និបាតប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ “គន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា”។ លើសពីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏នឹងចូលរួមថ្លែងមតិស្វាគមន៍ទៅកាន់អ្នកចូលរួមផងដែរ ជាមួយនិងរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលនឹងរាយការណ៍ដោយ ឧកញ៉ា ឆារស៍ វ៉ាន់ លេខាធិការនៃសមាជិកក្រុមប្រឹក្សាភិបាលសមាគម។ អ្នកចូលរួមនឹងរីករាយជាមួយបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងសិក្ខាសាលាអប់រំស្តីពីច្បាប់សំណង់ បទប្បញ្ញត្តិ បរិបទនៃការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាសំខាន់ៗ […]

អាន​បន្ថែម

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធំមួយត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាក្នុងឋាជាភ្ញៀវកិត្តិយស និងដៃគូអន្តរជាតិ បានរៀបចំដំណើរទេសចរណ៍ធុរកិច្ចដ៏ពិសេសមួយ ដើម្បីចូលរួមក្នុងពិព័រណ៍ Foshan Building Materials and Sanitary Ware RCEP & Central Asia Fair and Conference នៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនសំណង់កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកផ្គត់ផ្គង់ និងដៃគូដែលមានសក្តានុពលក្នុងវិស័យសំណង់នៅប្រទេសចិន ខណៈដែលបរិបទនៃសំណង់ជុំវិញពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ដំណើរធុរកិច្ចនៃសន្និសីទនេះបានផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលរួមក្នុងការស្វែងរកទីផ្សារថ្មី និងជំរុញទំនាក់ទំនងអាជីវកម្មកាន់តែសំខាន់។ ដំណើរទស្សនកិច្ចនេះបានផ្តោជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យ​សំណង់ដែលកាន់តែរីកចម្រើនខ្លាំង ជាពិសេសក្នុងក្របខ័ណ្ឌ RCEP ។ អ្នកចូលរួមបានបង្ហាញការពិភាក្សាប្រកបដោយផ្លែផ្កា និងបានចូលរួមក្នុងកិច្ចពិភាក្សាផ្គូផ្គងដៃគូអាជីវកម្មដែលរៀបចំឡើងដើម្បីជួយសម្រួលដល់កិច្ចសហការ ដោយផ្តោតលើការច្នៃប្រឌិត និងនិរន្តរភាព ហើយតំណាងកម្ពុជាបានបង្ហាញពីជំនាញ និងបំណងរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិបត្តិការ និងឆ្លុះបញ្ចាំងពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់កម្ពុជា។ ការចូលរួមរបស់សមាគមអ្នកសាងសង់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះភាពរីកចម្រើននៃឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការស្វែងរកឱកាសសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ នៅពេលដែលការអភិវឌ្ឍវិស័យសំណង់ក្នុងសាកលលោកបន្តនិន្នាការផ្លាស់ប្តូរ គំនិតផ្តួចផ្តើមនេះទំនងជានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ និងការរីកចម្រើននាពេលអនាគតនៅក្នុងវិស័យសំណង់កម្ពុជា។

អាន​បន្ថែម