រដ្ឋសម្រេចហាមបើកប្រតិបត្តិការកាស៊ីណូនៅកែប និងកំពតជាផ្លូវការ លើកលែង២តំបន់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ហាមឃាត់  មិនឱ្យមានប្រតិបត្តិការកាស៊ីណូនៅក្នុងខេត្តកែប និងកំពត ដោយលើកលែងតំបន់ចំនួន២ គឺតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។ នេះបើតាមសេចក្តីសម្រេចលេខ ១១០ សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចបែបនេះ ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច សម្រាប់បម្រើដល់វិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍។ គួររំលឹកថា សម្តេចបវរធិបតី ក៏ធ្លាប់បានណែនាំឱ្យអ្នកវិនិយោគលើវិស័យកាស៊ីណូនេះ ទៅបង្កើតតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដោយលើកទឹកចិត្តចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើម នៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនសម្រេចបើកកាស៊ីណូលើកដំបូងបង្អស់ក្នុងប្រទេសតម្លៃ  ១៣ពាន់លានដុល្លារ

រដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យបើកកាស៊ីណូស្របច្បាប់ជាលើកដំបូងបង្អស់ នៅក្នុងប្រទេស ដោយកន្លងមកប្រទេសមួយនេះនៅមិនទាន់មានកាស៊ីណូស្របច្បាប់នៅឡើយទេ។ គម្រោងកាស៊ីណូដំបូងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ ១,៨ពាន់ពាន់លានយ៉េន ឬប្រមាណ ១៣,៣៨ពាន់លានដុល្លារ ហើយគ្រោងបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៩ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រោយដំណើរការផ្លូវការ គម្រោងកាស៊ីណូនេះរំពឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២០លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងមជ្ឈមណ្ឌលកាស៊ីណូក្នុងទីក្រុង Osaka នេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនគឺ MGM Resort International និង Orix។ ក្រៅពីមជ្ឈមណ្ឌលកាស៊ីណូនេះ ក៏មានការសាងសង់កោះសិប្បនិម្មិត ដោយក្នុងនោះមានរួមបញ្ចូលទាំងសណ្ឋាគារ សាលប្រជុំលំដាប់អន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៍ និងរោងភាពយន្តផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា មជ្ឈមណ្ឌលកាស៊ីណូដំបូងគេនេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ Osaka កាន់តែខ្លាំង ដើម្បីឲ្យក្លាយជាតំបន់ទេសចរណ៍ស្នូលមួយនៅក្នុងប្រទេសជប៉ុន ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយពីភាពទាន់សម័យរបស់ជប៉ុនទៅកាន់ពិភពលោក។ រដ្ឋបាលក្រុង Osaka បានប៉ានប្រមាណថា គម្រោងមជ្ឈមណ្ឌលកាស៊ីណូនេះនឹងជួយដល់សេដ្ឋកិច្ចជប៉ុនគិតជាទឹកប្រាក់ប្រចាំឆ្នាំបានប្រមាណ ១,១៤ពាន់ពាន់លានយ៉េន ឬប្រមាណ៨,៤៧ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារចំនួន១៥.០០០កន្លែង។ លើសពីនេះ​ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២០លាននាក់ នឹងមកលេងកំសាន្តក្នុងមជ្ឈមណ្ឌលកាស៊ីណូជារៀងរាល់ឆ្នាំ ដែលអាចបង្កើតចំណូលពីការលក់សំបុត្រប្រមាណ៥២០ពាន់លានយ៉េន៕

អាន​បន្ថែម

រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូជាងមុន

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កាលពីថ្ងៃទី ២០ តុលា បានចេញសេចក្តីណែនាំថ្មីមួយ ដើម្បីគ្រប់គ្រង និងរឹតបន្តឹងអាជីវកម្មកាស៊ីណូនៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ ស្របច្បាប់ និងតម្លាភាព។ យោងតាមឯកសារ ខ្លឹមសារសង្ខេបនៃសេចក្ដីណែនាំ មានដូចខាងក្រោម៖ ១. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកលើគោលការណ៍នៃ សជណ បើមិនដូច្នេះនឹងត្រូវពិន័យតាមច្បាប់ ២. ប្រតិបត្តិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណ អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់ប៉ុណ្ណោះ។ ៣. ប្រតិបត្តិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ច អាចបន្ដអាជីវកម្មបាន តែស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។ ៤. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ការប្រើអាជ្ញាបណ្ណ ឬលិខិតបែបថតចម្លង នៅទីតាំងផ្សេងនឹង ចាត់ទុកថាជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងកាពិន័យជាធរមាន។ ៥. ប្រតិបត្តិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ឱ្យបានគ្រប់ចំនួន និង ទាន់ពេលវេលា ទៅតាមច្បាប់។

អាន​បន្ថែម