រយៈពេល៣៣ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដោយសង្កត់ធ្ងន់លើការស្តារដីឡើងវិញដោយសុវត្ថិភាពសម្រាប់កសិកម្ម និងសុខុមាលភាពសាធារណៈ នៅក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅលើផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាត និងយកផ្ទៃដីសម្រាប់ប្រើប្រាស់និងបង្កបង្កើនផល។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១១លានដុល្លារ ដល់កម្ពុជា ដើម្បីបោសសម្អាតមីន

គំនិតផ្តួចផ្តើមដំណាក់កាលទី 3 ថ្មីផ្តោតលើខេត្តបាត់ដំបន់ ពោធិ៍សាត់ និងកោះកុង ជាមួយនឹងបច្ចេកវិទ្យា AI ទំនើប និងជំនួយជនរងគ្រោះឯកទេស ដើម្បីការពារគ្រួសារជនបទរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង $១១លាន សម្រាប់អនុវត្តគម្រោង “សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន” ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC។ ពិធីចុះហត្ថលេខាលើហិរញ្ញ...

អាន​បន្ថែម

អង្គការ CMAC និង APOPO នឹងរួមគ្នាបោសសម្អាតមីនលើផ្ទៃដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២

អង្គភាពស៊ីម៉ាក់កម្ពុជា និងអង្គការអាប៉ូប៉ូ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្តលើគម្រោងបោសសម្អាតមីនរបស់ស៊ីម៉ាក់នៅលើដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២ ដោយប្រើកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្...

អាន​បន្ថែម

រយៈពេល ១០ខែ អង្គភាព CMAC សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង៤ម៉ឺនគ្រាប់ លើផ្ទៃដីជាង១ម៉ឺនហិកតា

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរាយការណ៍អំពីសមិទ្ធផលដ៏ធំធេងក្នុងការបោសសម្អាតដីធ្លីសម្រាប់ឆ្នាំ ២០២៥។ ក្នុងរយៈពេលដប់ខែ គិតចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការរបស់ CMAC បានបោសសម្អាតផ្ទៃដីដែលរងការបំពុលដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) បានសរុប ១៤.៣៩៧ ហិកតា។ ក្នុងរយៈពេលនេះ ក្រុមការងារបានរកឃើញ និងកម្ទេចមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដោយសុវត្ថិភាព សរុបចំនួន ៤៣.៩១៦ គ្រាប់។...

អាន​បន្ថែម

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និង​ទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុ...

អាន​បន្ថែម