០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%

រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដ...

អាន​បន្ថែម

រដ្ឋាភិបាលស្នើចិនជួយបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានធម្មជាតិ នៅកម្ពុជា

រដ្ឋសភាកម្ពុជា បានស្នើដល់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យជួយបង្កើតមជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆា និងអង្ករ។ នេះបើតាមជំនួបរវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងឯកឧត្តម Fang Chunming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីទ...

អាន​បន្ថែម

សម្តេចស្នើជប៉ុនបង្កើតសួនឧស្សាហកម្ម​ ដើម្បីជំរុញវិស័យឡូជីស្ទីកនៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា បានធ្វើការស្នើដល់ភាគីជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន ដើម្បីជំរុញវិស័យឡូជីស្ទីក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ជប៉ុនបានប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក...

អាន​បន្ថែម

ណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា

ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា  ក្នុងដំណាក់កាលទី៤។​ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ...

អាន​បន្ថែម

អាមេរិកជួយ ២៤លានដុល្លារ សម្រាប់អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា

ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីថ្ងៃទី៤​ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប...

អាន​បន្ថែម

គិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង

គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភ...

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់កម្ចី ៥០លានដុល្លារ សម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ដែលរួមបញ្ជូលនូវការវិនិយោគសាធារណៈ​។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ ADB។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋ...

អាន​បន្ថែម

ជប៉ុនគ្រោងបើកការិយាល័យកណ្តាលនៅកម្ពុជា ដើម្បីជួយសម្រួលនិងជំរុញវិស័យ (SMEs)

សមាគមជប៉ុន- កម្ពុជា (JCA) គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ជាមួយកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម Takahashi Fumiaki ប្រធាន (JCA) ក្នុងជំនួបជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងជំនួបខាងលើ ឯកឧត្ដមប្រធានសមាគម បានឱ្យដឹងថាការិយាល័យនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើ...

អាន​បន្ថែម

WB សម្រេចផ្តល់ថវិកា ១៦៣លានដុល្លារ អនុវត្តគម្រោងទឹកស្អាត និងអនាម័យក្នុងខេត្ត៤ នៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានផ្តល់​ការ​យល់ព្រម​លើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារ សម្រាប់​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​​អនាម័យ ដែលជាប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥.០០០​នាក់​ នៅក្នុង​ខេត្ត​បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង​កណ្តាល​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រី ម៉ារីយ៉ាម ស...

អាន​បន្ថែម