ក្រុមហ៊ុន៤ធំៗ ចុះMoUជាមួយរដ្ឋសម្រុកជំរុញសក្ដានុពលនិងប្ដូរមុខមាត់ខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជនធំៗចំនួន ៤ សម្រេចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទិសដៅជំរុញកៀរគរអ្នកវិនិយោគបន្ថែម និងរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យរីកចម្រើនទៅមុខមួយកម្រិតទៀត។ អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំង៥ លើកិច្ចការខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន Continent Assets Management Co., Ltd ក្រុមហ៊ុន ...
អានបន្ថែមបារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប...
អានបន្ថែមអ្នកជំនាញ៤រូប ពី EuroCham និង CBRE នឹងមកផ្ដល់ចំណេះដឹងអំពីនិន្ននាស្តង់ដារអចលនទ្រព្យ
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឬ EuroCham នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីនិយមន័យ និងសារៈសំខាន់នៃស្ដង់ដារ RICS ដែលគេនិយមប្រើទូទៅនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យ ទាំងក្នុងស្រុក និងអន្តរជាតិ។ កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ក្រោមប្រធានបទ៖ « សារៈសំខាន់នៃស្តង់ដារនៅក្នុងឧស្សាហកម្មអចលនទ្រព្យ - ករណីសិក្សា៖ ស្តង់ដារ RICS»។ វគ្គសិក្ខាសាលាអនឡាញនេះ នឹងប្រមូលផ្តុំសុ...
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកនិងចិន ចង់វិនិយោគបង្កើតបណ្តុំរោងចក្រលើដី ២០០ហិកតានៅកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា មានក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនមកពីប្រទេសចិនមួយក្រុម បានបង្ហាញពីចំណាប់អារម្មណ៍ចង់បង្កើតបណ្តុំរោងចក្រ លើផ្ទៃដី ២០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនវិនិយោគ និងឯកឧត្តម វ៉ី សំណាង នៅសាលាខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «ក្រុមវិនិយោគបង្ហាញគម្រោងវិនិយោគ លើការបង្...
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ៖ យុវជនដែលចង់មានអនាគតភ្លឺស្វាង គួររៀនជំនាញមួយនេះ
ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានជំរុញឱ្យយុវជនខ្មែរងាកមកចាប់យកជំនាញបច្ចេកទេសឱ្យបានច្រើនជាងមុន ព្រោះកម្ពុជាកំពុងខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។ អ្នកឧកញ៉ា បន្តថា សម្រាប់យុវជនដែលចង់រៀនផ្នែកបច្ចេកទេស មិនថាបច្ចេកទេសសំណង់ វិស្វកម្ម ឬបច្ចេកវិទ្យា ឱ្យតែបច្ចេកទេស ធនាគារកាណាឌីយ៉ា នឹងជួយផ្តល់ជាឥណទានការប្រាក់ទាប ឬមិនយកការប្រាក់តែម្ដងសម្រាប់សិស្សពូកែ។ អ្នកឧកញ៉ា ពុង ឃាវសែ ប...
អានបន្ថែមតៃវ៉ាន់គ្រោងសម្រុកចូលទីផ្សារសំណង់កម្ពុជាឆ្នាំនេះ ខណៈបច្ចុប្បន្នកំពុងស្វែងរកដៃគូអាជីវកម្ម
វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កាលពីថ្មីៗនេះ បានឱ្យដឹងថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ក្នុងឆ្នាំនេះ ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។ កម្មវិធីនេះមានឈ្មោះថា ASEAN Market Development Project ដែលជាយុទ្ធនាការរបស់តៃវ៉ាន់ក្នុងការស្វែងរកឱកាសអាជីវកម្មជាមួយប្រទេសអាស៊ាន ដោយឆ្នាំនេះ កម្មវិធីនឹងមកផ្ដោតលើទីផ្សារកម្ពុជា។ យោងតាមប...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្...
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនចាប់អារម្មណ៍ស្វែងរកដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កាលពីថ្មីនេះៗ បានសម្ដែងចំណាប់អារម្មណ៍ចង់មកវិនិយោគ និងបង្កើតដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា ពិសេសក្រោយវិបត្តិកូវីដស្ងប់ស្ងាត់ ដែលនេះជាសញ្ញាវិជ្ជមានសឱ្យឃើញសក្ដានុពលនៃវិស័យសំណង់។ ការសម្ដែងចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីចុងសប្ដាហ៍មុន រវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងសមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) ដោយមានការចូលរួមពីសមាជិករបស់ភាគីទាំង២ ...
អានបន្ថែមអ្នកជំនាញ៖ ខេត្តព្រះសីហនុ ពិសេសរាម គឺជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់ឆ្នាំ ២០២១
អ្នកជំនាញបានឱ្យដឹងថា ខេត្តព្រះសីហនុ ជាពិសេសតំបន់រាម គឺជាទិសដៅវិនិយោគ ដែលមានសក្ដានុពលបំផុតសម្រាប់ឆ្នាំ ២០២១ ប្រើប្រៀបធៀបទៅនឹងបណ្ដារាជធានីខេត្តផ្សេងៗ នៅកម្ពុជា។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យដ៏ល្បីល្បាញគឺ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៥ មករា ថា តំបន់រាម គឺជាតំបន់មិនទាន់មានគេអភិវឌ្ឍន៍ច្រើននៅឡើយ ហើយដីនៅមានតម្លៃ...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបន្តសហការជាមួយដៃគូអន្តរជាតិ ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី
សមាគមអ្នកសាងសង់កម្ពុជានៅតែបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិក្នុងសម័យកូវីដ ដោយនៅតែចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។ កាលពីថ្ងៃទី ១០ ខែធ្នូ លោក ឆាល វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានចូលរួមការប្រជុំក្រុមប្រឹក្សា IFAWPCA លើកទី ២តាមប្រព័ន្ធអ៊ិនធឺរណែត ។ កិច្ចប្រជុំនេះ បានពិភក្...
អានបន្ថែម
