សាលាក្រុងដាក់ចេញផែនទីចង្អុលផ្លូវ ៥ ចំណុច ដើម្បីប្ដូរទីក្រុងភ្នំពេញជា Smart City
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំនុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នៅពេលអនាគតដ៏ខ្លី។ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញផែនទីបង្ហាញផ្លូវក្នុងវេទិកាសាធារណៈ និងឯកជនលើកទី៣ ស្តីពី "ការអភិវឌ្ឍន៍ទីក្រុងកម្ពុជា-ជប៉ុន" ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រ...
អានបន្ថែមជប៉ុនគ្រោងធ្វើទំនើបកម្មសេវាដឹកជញ្ជូនសាធារណៈនៅសៀមរាបដោយប្រើបច្ចេកវិទ្យាថ្មីហៅថា MaaS
រដ្ឋបាលសាលាខេត្តសៀមរាប និងប្រធានក្រុម Nippon Koei បានពិភាក្សាគ្នាត្រៀមអនុវត្តការងាររួមគ្នា ៣ ចំណុចធំៗ ពាក់ព័ន្ធការអភិវឌ្ឍទីក្រុងឆ្លាតវៃ ឬ Smart City នៅក្រុងសៀមរាប។ កិច្ចពិភាក្សា ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំ ដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយនឹងលោក Yoshikazu UBUKATA ប្រធានក្រុម Nippon Koei សម្រាប់ MaaS Digital Platform។ កិច្ចពិភាក្សា ផ្ដោតលើការងារ ៣...
អានបន្ថែមការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI សម្រេចជិត ១០០% ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចបានជិត ១០០%ហើយ នៅសល់តែការងារបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។ ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពគម្រោងប្រព័ន្ធ (Port EDI) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នេះ។ ...
អានបន្ថែមក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត...
អានបន្ថែមជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត
ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។ ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។ ឯកឧត្តម កឹម បូរី អនុរដ្...
អានបន្ថែមអូស្ដ្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ
ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុទិសដៅអាទិភាពដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយនឹងបន្តជួយជំរុញផែនការនេះឱ្យក្លាយជាការពិតឆាប់ៗ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានកញ្ចប់ថវិកាប្រមាណ ៤៩លានដុល្លារអូស្ត្រាលី។ នេះបើយោងតាមសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលធ្វើឡើងកាលពីចុងខែមិថុនាកន្លងមក...
អានបន្ថែមគម្រោងទីក្រុងឆ្លាតវៃកម្ពុជា-ជប៉ុន នឹងប្ដូរមុខមាត់តំបន់ធំៗ ៣ នៅខេត្តសៀមរាបឱ្យទាក់ទាញជាងមុន
គម្រោង Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំបន់ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាងមុន។ នេះបើយោងកិច្ចប្រជុំស្ដីពីទិសដៅការងាររវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តំបន់ទាំង ៣ ខាងលើនេះ គឺគោលដៅដែលត្រ...
អានបន្ថែមរដ្ឋបន្តពិភាក្សាលើគម្រោងបង្កើតទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម
ក្រសួងទេសចរណ៍បានបង្ហាញគម្រោង បង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមឲ្យដឹងពី ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៦ ខែតុលា នេះ។ ឯកឧត្តម ថ្ល...
អានបន្ថែមរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបង្កប់ខ្សែកាបរញ៉េរញ៉ៃតាមដងផ្លូវទៅក្រោមដី
រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និង សិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៩ ខែតុលា កន្លងមកនេះ។ ការប្រជុំនេះបានលើកយកប្រធានបទទីក្រុងឆ្លាត ៤ មកពិភាក្សារ...
អានបន្ថែមជប៉ុននឹងបំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវទាំង ៣៤ខ្សែ នៅខេត្តសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមហ៊ុន Minebea (Cambodia) Co Ltd បំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវក្រុងទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៥ កញ្ញានេះ។ លោក Kei Nishihara អនុប្រធានក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូលភ្លើងវៃឆ្លាតទាំងនេះ ជាអំពូល LED ៥៨វ៉ាត់ ដែលអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០% តែផ្តល់ពន្លឺច្...
អានបន្ថែម
