សភាពាណិជ្ជកម្មអាម៉េរិក សន្យាជួយកៀរគរវិនិយោគិនពីប្រទេសខ្លួនមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

សភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យានឹងជួយជំរុញទាក់ទាញវិនិយោគិនអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យវិស័យនេះកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ លោក Casey Barnett បានបង្ហាញការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង ខណៈលោកថា នឹងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជុំវិញរឿងនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឱ្យដឹងថា ការអភិវឌ្ឍន៍វិស័យឌីជីថល ក្រសួងបានធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង រៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ជាដើម។ គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងប្រៃសណីយ៍ ធ្លាប់បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។ ក្រសួងថា សួនឌី​ជីថលនេះ ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ៕ (អានបន្ថែម) […]

អាន​បន្ថែម

កម្ពុជាត្រៀមបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដែលផ្តោតលើជំនាញសំខាន់ចំនួន ៩

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យឌីជីថលរបស់ប្រទេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវផែនការបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល(Digital Professionals Association) ។ គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍន៍ជំនាញលើផ្នែកសំខាន់ៗចំនួនប្រាំបួនដែលចាំបាច់សម្រាប់អនាគតនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ សមាគមដែលគ្រោងនឹងបង្កើតនេះ នឹងត្រូវរៀបចំជា ៩សហគមន៍ ដោយមានឯកទេសជំនាញផ្សេងៗគ្នារួមមាន៖ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។ កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ដែលបច្ចុប្បន្ន វេទិកានេះបានទាក់ទាញសមាជិកដែលបានចុះឈ្មោះដោយជោគជ័យប្រមាណ ៥០០០ នាក់ […]

អាន​បន្ថែម

ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន

ដោយ Paul Colbert Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។ ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។ កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។ USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។ នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។ អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង […]

អាន​បន្ថែម

ក្រុមហ៊ុនបច្ចេកវិទ្យាចិនចង់សហការជាមួយកម្ពុជារៀបចំថ្នាលឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីជុំវិញពិភពលោក

ដើម្បីបង្កើនឱកាសវិនិយោគជាសាកល ក្រុមហ៊ុន 86Links Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន បានបង្ហាញពីគោលបំណងចង់សហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតបណ្តុះថ្នាលបច្ចេកវិទ្យាឌីជីថលទំនើប ដែលអាចទាក់ទាញការវិនិយោគពីជុំវិញពិភពលោកមកកាន់កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដាក់ប្រទេសកម្ពុជាជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគអន្តរជាតិ ជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតនៅក្នុងតំបន់។ នេះបើតាមជំនួបរវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក នាវ តាហុង (Niu Dahong) បានឱ្យដឹងថា ក្រុមហ៊ុន 86Links Co., Ltd. មានជំនាញនិងបទពិសោធន៍ជោគជ័យលើការផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅប្រទេសចិន។ ទន្ទឹមនឹងនេះ លោក នាវ តាហុង បានបង្ហាញពីគោលបំណងនៃគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយទាក់ទាញការវិនិយោគពីជុំវិញពិភពលោកមកកាន់កម្ពុជា។ គម្រោងនេះ គឺធ្វើការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ការតភ្ជាប់បណ្តា​ញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាដើម។ បន្ថែមពីនេះ គម្រោងរៀបចំថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័នជំរុញវិនិយោគនិងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មាននានាពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិ​យោគនៅក្រៅប្រទេសផងដែរ។ នៅពេលដែលកម្ពុជាស្វែងរកការលើកកម្ពស់ទីតាំងរបស់ខ្លួននៅលើផែនទីវិនិយោគសកល ភាពជាដៃគូជាមួយ 86Links Co., […]

អាន​បន្ថែម

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​គឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]

អាន​បន្ថែម

បដិវត្តន៍ដឹកជញ្ជូន៖ ការផ្លាស់ប្តូរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព

ទទួលយកការច្នៃប្រឌិតឌីជីថលសម្រាប់ការសាងសង់ប្រកបដោយប្រសិទ្ធភាព និងគ្មានហានិភ័យ ឧស្សាហកម្មដឹកជញ្ជូនត្រូវបានផ្តោតកាន់តែខ្លាំងឡើងលើការលើកកម្ពស់និរន្តរភាពតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ អ្នកដឹកនាំឧស្សាហកម្មកំពុងទទួលយកវិធីសាស្រ្តគ្រប់គ្រងគម្រោងតាមរយៈលំហូរការងារឌីជីថល។ ដំណោះស្រាយរៀបចំផែនការសាងសង់ផ្លូវដែករបស់ Bentley បានផ្លាស់ប្តូរឯកសារការងារក្នុងទម្រង់ PDFs បែបប្រពៃណីទៅជាលំហូរការងារផ្អែកលើគំរូ 3D និង 4D រួមបញ្ចូលគ្នា រវាងប្លង់ និងរបៀបការងារសាងសង់យ៉ាងរលូន ព្រមទាំងជួយសម្រួលដល់ការសិក្សាដេញថ្លៃគម្រោង និងការធ្វើផែនការប្រសើរឡើង។ យោងតាមលោក Graham Bleakley វិស្វករបច្ចេកទេសនៅ Costain Group PLC “ការបង្កើតជារូបភាពចលនាពិតនៃគម្រោងជា 3D និង 4D គឺអនុញ្ញាតឱ្យយើងយល់ពីអ្វីដែលយើងមានបំណងសាងសង់មុនពេលការសាងសង់ពិតប្រាកដចាប់ផ្តើមដោយកាត់បន្ថយហានិភ័យបានជាអតិបរមា” ។ តាមរយៈការបង្កើតគំរូ និងបំលែងចេញជារូបភាព 4D ក្រុមការងារក្នុងគម្រោងអាចបង្កើនប្រសិទ្ធភាពផែនការ ប្រតិទិនការងារ និងធនធាន ដោយអាចមើលឃើញពីសក្តានុពលនៃផលប៉ះពាល់ដល់សហគមន៍ និងកាត់បន្ថយហានិភ័យ។ លោក Simon Beards ដែលជាអ្នករៀបចំផែនការជាន់ខ្ពស់នៅក្រុមហ៊ុន Laing O’Rourke បានកត់សម្គាល់ថា “វាហាក់ដូចជាផែនការរបស់យើងគឺមានដង្ហើមដកចេញចូលដូចជីវិតពិត និងធ្វើឱ្យការប្រមើមើលការងារចំពោះមុខកាន់តែងាយស្រួល ដែលរូបភាពមួយ បរិយាយបញ្ហាបានគ្រប់យ៉ាង។ គ្មាននរណាម្នាក់ចូលចិត្តមើលលើតារាង Gantt នោះទេ ហើយក៏មិនមានការអះអាងគ្រប់គ្រាន់ដូចការមើលក្នុងគម្រោងនិមិ្មតឌីជីថលនោះដែរ។” ការពង្រឹងការធ្វើផែនការ […]

អាន​បន្ថែម