រដ្ឋាភិបាលកម្ពុជាប្រកាសទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ៦,៣% មកត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមរង្វង់ ៥% វិញ ក្នុងឆ្នាំ២០២៥ និង២០២៦ ដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ។ សេដ្ឋកិច្ចកម្ពុជា នៅមុនពេលសហរដ្ឋអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ, ក្រោមក្របខ័ណ្ឌនាពេលនោះ, ត្រូវបានវាយតម្លៃថានឹងបន្តរក្សាបាននូវចលករដ៏រឹងមាំ ជាមួយនឹងអត្រាកំណើនក្នុងរង្វង់ ៦,៣% សម្រាប់ឆ្នាំ២០២៥-២០២៦ និងប្រមាណ ៦,៥% សម្រាប់រយៈពេលមធ្យមឆ្នាំ២០២៧-២០២៨។​ យោងតាមសារាចរស្តីពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីពា្រងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា កំណើនសេដ្ចកិច្ចកម្ពុជា ត្រូវបានវាយតម្លៃជាថ្មីថានឹងថមថយបន្តិចវិញ មកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥ និងចំនួន ៥% សម្រាប់ឆ្នាំ២០២៦។​ ការថមថយនេះ គឺដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងផលជះមកលើវិស័យគាំទ្រកំណើនផ្សេងទៀត ដូចជា វិស័យដឹកជញ្ជូន និងស្តុកទំនិញ និងលក់ដុំ-រាយ។​ លើសពីនេះ បើសិនស្ថានភាពកត្តាខាងក្រៅវិវត្តទៅកាន់តែអាក្រក់ជាងបច្ចុប្បន្ន ហើយការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនទទួលបានលទ្ធផលល្អ ដូចជាការរំពឹងទុក, កំណើននេះ នឹងកាន់តែថមថយបន្ថែមទៀត។ នេះបើតាមឯកសារដដែល។​ ចំពោះមុខនឹងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានលើកឡើងថា ការពន្លឿនការអនុវត្តវិធានការ និងគោលនយោបាយជំរុញការប្រកួតប្រជែង បង្កើនពិធិធកម្ម និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ច […]

អាន​បន្ថែម

AMRO ព្យាករថា៖ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ធ្លាក់មកត្រឹម ៤,៩% ដោយសារតែការតំឡើងពន្ធគយរបស់អាមេរិក

ថ្មីៗនេះ អ្នកជំនាញរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)បានផ្តល់ការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ២០២៥ និង ៤,៧% សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងការព្យាករណ៍នេះ AMRO ក៏បានលើកឡើងពីបញ្ហាប្រឈមនានា អមដោយអនុសាសន៍មួយចំនួនផងដែរ។ គួររំលឹកថា កាលពីឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្កើនល្បឿនរហូតដល់ ៦% ក្នុងឆ្នាំ ២០២៤ ខណៈឆ្នាំ២០២៣ មានត្រឹមតែ ៥% ប៉ុណ្ណោះ។ កំណើរនេះត្រូវបានរុញច្រានឡើងដោយការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យកាត់ដេរ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ដោយសារពន្ធគយខ្ពស់ដែលមិននឹកស្មានដល់របស់សហរដ្ឋអាមេរិក កំណើននេះត្រូវបានគេទម្លាក់វាចុះមកនៅត្រឹមតែ ៤,៩%ប៉ុណ្ណោះ នៅឆ្នាំ២០២៥។ នេះក៏ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ គោលនយោបាយសម្របសម្រួល និងពហុភាគី រួមទាំងការគាំទ្រសារពើពន្ធដែលបានកំណត់គោលដៅ និងការធ្វើពិពិធកម្មទីផ្សារ និងឧស្សាហកម្ម គឺចាំបាច់បំផុតដើម្បីពង្រឹងភាពធន់ ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកលដែលកំពុងកើនឡើង។ អ្នកជំនាញក៏បានក្រើនរំលឹកទៀតថា ប្រសិនបើហានិភ័យខាងក្រៅបានធូរស្រាល ការយកចិត្តទុកដាក់គួរតែងាកទៅរកការស្ដារឡើងវិញនូវទំហំសារពើពន្ធ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជំរុញកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ការរកឃើញទាំងនេះគឺផ្អែកលើការវាយតម្លៃបឋមដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បន្ទាប់ពីដំណើរទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ បេសកកម្មនេះត្រូវបានដឹកនាំដោយ AMRO Principal Economist Jinho Choi […]

អាន​បន្ថែម

អ្នកជំនាញបង្ហាញក្តីបារម្ភ៖ កំណើននៃការនាំចេញដែករបស់ចិនទៅកាន់ប្រទេសអាស៊ាន អាចបង្កការគំរាមកំហែងដល់អ្នកផលិតក្នុងតំបន់

យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដែកថែបរបស់ចិនទៅកាន់បណ្តាប្រទេសអាស៊ានមានការកើនឡើងរហូតដល់ ៣៦,៥៥លានតោន ស្មើនឹងប្រមាណជា ៧០% នៃការនាំចេញដែកថែបសរុបរបស់ចិន ដែលតួលេខនេះមានការកើនឡើងរហូត ៣២%។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយ Yieh News ។ របាយការណ៍ដដែលបង្ហាញទៀតថា ដែកថែបរបស់ចិនត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៧១,៣% និងទៅកាន់ប្រទេសវៀតណាមកើនឡើងដល់ ៦៨,៥% ។ ដោយមើលឃើញពីកំណើនទាំងនេះ គណៈកម្មាធិការដែកថែបអាស៊ាន (AISC) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលចិនពិចារណាឡើងវិញនូវគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនស្តីពីការលើកលែងពន្ធនាំចេញ។ AISC ព្រមានថា បើគ្មានការកែសម្រួលគោលនយោបាយនេះទេ និន្នាការ កើនឡើងនៃការនាំចេញដែកថែបរបស់ប្រទេសចិនទំនងជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតដែកក្នុងស្រុកនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ AISC ជឿជាក់ថា ទោះបីជាតម្លៃដែករបស់ចិនជួយប្រទេសអាស៊ានក្នុងការរក្សាតម្លៃសំណង់ទាបក៏ដោយ តែវាមិនសំខាន់នោះទេ ខណៈតម្លៃដែកថែបដែលចិននាំចេញទៅកាន់ប្រទេសអាស៊ាន មានតម្លៃទាបជាងផលិតកម្មក្នុងស្រុកដល់ទៅ ៣% -៥% ឯណោះ ។ AISC ជឿជាក់ថា ប្រទេសចិនគួរតែចាត់វិធានការដោះស្រាយជាបន្ទាន់ដោយកំណត់ការនាំចេញសម្ភារៈដែលអាស៊ានអាចផលិតដោយខ្លួនឯង និងលុបចោលនូវគោលនយោបាយដកពន្ធនាំចេញដែកថែបដែលមានស្រាប់នេះ។ ដោយមើលឃើញពីការវិវឌ្ឍន៍ទាំងនេះ AISC កំពុងអំពាវនាវឱ្យមានសកម្មភាពភ្លាមៗពីប្រទេសចិន រួមទាំងការកំណត់លើការនាំចេញផលិតផលដែកដែលបណ្តាប្រទេសអាស៊ានមានលទ្ធភាពផលិតខ្លួនឯងបាន ក៏ដូចជាការលុបចោលនូវគោលនយោបាយលើកលែងពន្ធនាំចេញផងដែរ។ គណៈកម្មាធិការ AISC សង្កត់ធ្ងន់ថាការចាត់វិធានការទាំងនេះគឺចាំបាច់ដើម្បីធានាបាននូវទិដ្ឋភាពប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អ្នកផលិតដែកថែបនៅក្នុងតំបន់ ខណៈពេលដែលរក្សាបាននូវការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។

អាន​បន្ថែម

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញផែនការបង្កើនសមត្ថភាពហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនពី ២៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ ៣៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤ ។ ការពង្រីក ៥០% នេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់ ADB ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងជំរុញកំណើនប្រកបដោយចីរភាព។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា ផែនការប្រើប្រាស់មូលធន (CUP) នេះនឹងពង្រឹងឥទ្ធិពលការងាររបស់ ADB ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដី។ ផែនការនេះអនុញ្ញាតឱ្យការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងលើកកម្ពស់គុណភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៅក្នុងតំបន់។ ADB មានគោលបំណងពង្រឹងការផ្តល់ប្រាក់កម្ចីសម្បទាននេះ ដើម្បីបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី និងជំរុញយ៉ាងខ្លាំងនូវការសន្យាផ្តល់ប្រាក់កម្ចីរបស់ខ្លួនក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ ប្រតិបត្តិការមិនមែនអធិបតេយ្យភាពនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងពី ២០% ទៅ ២៧% ក្នុងទសវត្សរ៍ក្រោយ ខណៈពេលដែលប្រតិបត្តិការអធិបតេយ្យភាពនេះក៏នឹងពង្រីកល្បឿនអភិវឌ្ឍន៍ជាមធ្យមបន្ថែមទៀតផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០៣០ របស់ខ្លួន ADB នឹងក៏បានបង្កើនចំណែកនៃហិរញ្ញប្បទានអាកាសធាតុដល់ ៥០% នៃការប្តេជ្ញាចិត្តសរុប ដែលនឹងឈានដល់ ១៣ពាន់លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជនពីការផ្តល់មូលនិធិរបស់ ADB និងការប្រមូលផ្តុំដោយផ្ទាល់នៅឆ្នាំ២០៣០។ នៅពេលដែល ADB […]

អាន​បន្ថែម