ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក

ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ...

អាន​បន្ថែម

ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល...

អាន​បន្ថែម

បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%

កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនា...

អាន​បន្ថែម

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្...

អាន​បន្ថែម

World Bank ផ្តល់ឥណទាន ២៧៥លានដុល្លារ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank)ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ

គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ...

អាន​បន្ថែម

កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល

កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ...

អាន​បន្ថែម

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួ...

អាន​បន្ថែម

អាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦%  ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល

ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែល...

អាន​បន្ថែម

សហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)

សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន​  Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអ...

អាន​បន្ថែម