រដ្ឋាភិបាលកម្ពុជាកំពុងរៀបផែនការយុទ្ធសាស្រ្តថវិការ ដើម្បីពង្រឹងប្រសិទ្ធិភាពចំណាយ-ចំណូល ឆ្នាំ២០២៥
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចេញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធិភាពថិកា ខណៈកម្ពុជាកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមផ្សេងៗទៀត ។ នេះបើតាមសារចរលេខ.០៦.ស.រ ស្តីពី ការរៀបចំយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់...
អានបន្ថែមប្រទេសអាស៊ីរកស៊ីជាមួយចិន ខាតច្រើនជាងចំណេញ ប៉ុន្តែនៅតែមិនអាចចោលចិនបាន!
នៅក្នុងរបត់ថ្មីនៃបរិបទសេដ្ឋកិច្ចសកល ដែលត្រូវបានអ្នកជំនាញសង្កេតឃើញតាំងពីខែធ្នូឆ្នាំ ២០២៣ មកម្ល៉េះ នោះគឺសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង និងតៃវ៉ាន់។ ការមានប្រៀបជាថ្មីនេះ កំពុងមាននិន្នាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មរបស់អាស៊ី និងបង្ហាញថាសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី កំពុងមានការនាំចេញតិចជាងមុនទៅកាន់ប្រទេសចិន ដែលភាគរយនៃការនាំចេញសរុបរបស់ព...
អានបន្ថែមក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ
ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្...
អានបន្ថែម៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%
ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្ម...
អានបន្ថែម៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%
រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣...
អានបន្ថែមឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%
គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្ប...
អានបន្ថែមត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%
គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើ...
អានបន្ថែមត្រីមាសទី១ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុ...
អានបន្ថែមហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់
បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច...
អានបន្ថែម១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤...
អានបន្ថែម
