កម្ពុជា​មានទំហំទីផ្សារ​គ្រឿង​សង្ហា​រិម​ជិត $១០០លានក្នុង១ឆ្នាំ​ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣

ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម "របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣" ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។ ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្...

អាន​បន្ថែម

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្...

អាន​បន្ថែម

ក្រុមហ៊ុន​អចលន​ទ្រព្យខ្នាតយក្សរបស់​ចិន ប្រឈម​នឹង​ការ​កំណត់​ឱ្យ​ទូទាត់​ ​កម្ចី​ជាង $២០០លាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes  ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង "ជំទាស...

អាន​បន្ថែម

WB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%

ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាករ​របស់ធនាគារពិភពលោក ដែលបានចេញ​ផ្សាយ​ដោយ​ As...

អាន​បន្ថែម

២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រ...

អាន​បន្ថែម

Seasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។ ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេស...

អាន​បន្ថែម

មេរៀនសម្រាប់ប្រទេសនៅអាស៊ីពីការវិវត្តថ្មីនៃទីផ្សារអចលនទ្រព្យចិន

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាគំរូគ្រប់គ្រងតាមទិសដៅទីផ្សារវិញ។ បំផ្លាស់ប្តូរបរិបទទីផ្សារស្រុកចិននេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងទីផ្សារនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ បទវិភាគលម្អិតអំពីបម្រែបម្រួលបរិបទទីផ្សារអចលនទ្រព្យដែលមានឥទ្ធិពលលើទីផ្សារអាស៊ី ដោយ Kaize Zhu អ្នកស្រាវជ្រាវនៅសកលវ...

អាន​បន្ថែម

រដ្ឋកំពុងរៀបខេត្តជាប់សមុទ្រចំនួន៤ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

គណៈកម្មាការអន្តរក្រសួង កំពុងរៀបចំដាក់ខេត្តចំនួន៤ ជាប់មាត់សមុទ្ររួមមានខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ​កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ប្រភពនេះ បាន​ឱ្យដឹងថា ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.) បានរៀបចំកិច្...

អាន​បន្ថែម

រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល

ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។​ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័...

អាន​បន្ថែម

គិតត្រឹមត្រីមាសទី១-២០២៤ ខេត្តបាត់ដំបងមានរោចក្រសហគ្រាសជាង ៧០០កន្លែង, បង្កើតការងារបានជិត១៥ម៉ឺននាក់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និង សហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត១៥ម៉ឺននាក់, នេះបើយោងតាមទិន្នន័ ចេញផ្សាយដោយ AKP បាត់ដំបង នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤។ បើតាមការបញ្ជាក់របស់លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្នខេត្តមួយនេះមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រ...

អាន​បន្ថែម