សំណង់ចំនួន ៤ ៣០៣គម្រោង តម្លៃ ៥,៣ប៊ីលានដុល្លារ អនុម័តក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៣១%

ក្នុងឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តម្រោងសាងសង់ចំនួន ៤ ៣០៣ គម្រោង ស្មើនឹងទុនវិនិយោគសរុប ៥,៣៣ ប៊ីលានដុល្លារ ដែលថយចុះ ៣១,២១% បើធៀបនឹងឆ្នាំ ២០២០។ គម្រោងទាំងអស់មានផ្ទៃក្រឡាសរុបចំនួន ១២,៩៩លានម៉ែត្រការ៉េ ក្នុងនោះ ៣៨៨គម្រោង (ស្មើ ១០,៤២ លានម៉ែត្រការ៉េ) តម្លៃ ៤,២ប៊ីលានដុល្លារ អនុម័តដោយក្រសួង ខណៈ ៩១៥ គម្រោងទៀត (ស្មើ ២,៥លានម៉ែត្រការ៉េ) តម្លៃ ១,១ ប៊ីលានដុល្លារ អនុម័តដោយរដ្ឋបាលរា...

អាន​បន្ថែម

ឯកជនគ្រោងបំប្លែងផ្ទៃទឹកសមុទ្រជិត ២០០០ហិកតា នៅខេត្តព្រះសីហនុ ជាវារីវប្បកម្មសមុទ្រ

ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានសម្រេចវិនិយោគលើគម្រោងវារីវប្បកម្មសមុទ្រ លើផ្ទៃទឹកសមុទ្រទំហំ ១ ៩៨៤ហិកតា នៅជិតតំបន់កោះថាស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុន បានលើកឡើងវឌ្ឍនភាពគម្រោងវិនិយោគក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូនេះ។ បន្ទាប់ពីបានចុះហត្ថលេខាលើ MoU រវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៧គម្រោង ក្នុងរយៈពេល១១ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលតួលេខនេះបានធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុនវិនិយោគសរុបនៃគម្រោងទាំងនេះ មាន ១ ៧១៦លានដុល្លារ ដែលធ្លាក់ចុះ ៧២,៨%។ ក្នុងចំណោមគម្រោងទាំងអស់ វិស័យឧស្សាហកម្ម រួមចំណែកច្រ...

អាន​បន្ថែម

សំណង់ជិត ៤000គម្រោង តម្លៃ ៥,៤ប៊ីលានដុល្លារ ត្រូវបានអនុម័ត ក្នុងពេល ១១ខែ ឆ្នាំ២០២១

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតដល់គម្រោងសំណង់សរុប ៣ ៩២៥គម្រោង ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ដែលធ្លាក់ចុះ ៤០៣ គម្រោង បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃសរុបនៃគម្រោងទាំងនោះមាន ៥ ៤៥៦ លានដុល្លារ ដែលធ្លាក់ចុះ ២២,១%។ របាយការណ៍ដដែលបញ្ជាក់ថា ប្រភេទសំណង់លំនៅឋានមាន ៣ ២៨៤ គម្រោង ស្មើនឹង ៨៦,២% នៃសំណើស...

អាន​បន្ថែម

១១ខែ នៃឆ្នាំ២០២១នេះ កម្ពុជាផលិតស៊ីម៉ងត៍ក្នុងស្រុកបានដល់ ៨លានតោន

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ រោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ក្នុងស្រុក ផលិតស៊ីម៉ងត៍បានបរិមាណ ៧,៩លានតោន ដែលបរិមាណនេះ គឺប្រហាក់ប្រហែលនឹងផលិតកម្មកាលពីឆ្នាំ២០២០។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះ ថា៖ «ខែ១ ដល់ខែ១១ ឆ្នាំ២០២១នេះ គឺយើងអត់មានចុះទេ គឺយើងនៅដដែល វាមិនកើន តែយើងបានដដែល គឺ ៧.៩៨៩.៨៦៤តោន សម្រាប់ក្រុមហ៊ុនទាំង៥»។ យ៉ាងណាក្ដី លោក ពុត ចន្តារិ...

អាន​បន្ថែម

៩ ខែ ឆ្នាំនេះ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣២០០ គម្រោង តម្លៃសរុប ៤,៦ពាន់លានដុល្លារ

គម្រោងស្នើសុំសាងសង់ចំនួន ៣ ២៦៣ គម្រោង ទទួលបានការអនុញ្ញាតសាងសង់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ដែលធ្លាក់ចុះ ចំនួន៤៧៦គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ ទុនវិនិយោគវិស័យសំណង់កម្ពុជា រយៈពេល ៣ ត្រីមាស ឆ្នាំ ២០២១ នេះ សម្រេចបានជាង ៤,៦ ពាន់លានដុល្លារ ធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងចំណោមគម្រោងសាងស...

អាន​បន្ថែម

ក្នុងចំណោមអាស៊ាន វៀតណាមបោះទុននៅកម្ពុជាច្រើនជាងគេ មានដល់ជាង ២,៨ ប៊ីលានដុល្លារ

ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ធំជាងគេនៅកម្ពុជា ដែលមានគម្រោងវិនិយោគសរុបជាង ១៨៨គម្រោង និងទុនវិនិយោគប្រមាណ ២,៨៥ ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី ២២ ខែធ្នូ។ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នេះ ប្រទេសវៀតណាម បានវិនិយោគគម្រោងចំនួន៤ នៅកម្ពុជា ដែលមានទុនវិនិយោគសរុប ៩០លានដុល្លារ កើនឡើង៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួ...

អាន​បន្ថែម

ត្រឹមត្រីមាសទី ៣ ឥណទានក្នុងវិស័យសំណង់មានដល់ ១១,៥ ប៊ីលានដុល្លារ កើនឡើង ៣១%

គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១ ឥណទានសរុបដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានដល់ ៤៤.៩ប៊ីលានដុល្លារ ដែលកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិ នៅថ្ងៃទី២០ ធ្នូ។ ក្នុងចំណោមឥណទានទាំងអស់ ឥណទានផ្ដល់ឱ្យទៅវិស័យសំណង់មានដល់ទៅ ១១,៥ ប៊ីលានដុល្លារ ឬស្មើនឹង ២៥,៦% នៃឥណទានសរុប។ តួលេខឥណទានក្នុងវិស័យសំណង់នេះ កើនឡើង ៣១,២% បើកធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្...

អាន​បន្ថែម

ធនាគារ ABA វិនិយោគ ៣០លានដុល្លារ លើគម្រោងសង់ព្រលានថ្មី តាមរយៈមូលបត្របំណុល

ធនាគារ ABA បានបោះទុន ៣០លានដុល្លារទិញមូលបត្របំណុលពីក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីចូលរួមវិនិយោគក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ រវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA។ មូលបត្របំណុលនេះ មានការធានាដោយក្រុមហ៊ុ...

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣០លានដុល្លារ ត្រឹមរយៈពេល ១១ខែ

ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ មានចំនួនជាង ៣០លានដុល្លារ កើនឡើងប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តភ្នំពេញ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមចំណូលទាំងនោះរួមមាន ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន ២៤,៣៧លានដុល្លារ កើន ១៦% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២០, ចំណូលពី...

អាន​បន្ថែម