វិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...

អាន​បន្ថែម

តម្លៃការនាំចូលសម្ភារសំណង់កើនឡើងជាង ២៣% ក្នុងរយៈពេល ៨ ខែ ដំបូងឆ្នាំ២០២១

ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២១ តម្លៃការនាំចូលទំនិញទាំងអស់មកកម្ពុជា លើកលែងមាស មានទំហំដល់ទៅ ១៤,៦ប៊ីលានដុល្លារ ដែលកើនឡើង២៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះតម្លៃនៃការនាំចូលសម្ភារសំណង់ក៏បានកើនឡើង ២៣,៧%។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការកើនឡើងនៃតម្លៃទំនិញនាំចូលនេះ គឺដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។ ប្រភពដដែលបានបញ្ជាក់ថា សម្ភារសំណង់ សេ...

អាន​បន្ថែម

IMF និង WB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២១ ត្រឹម ២,២% តែនឹងកើន ៤-៥% ឆ្នាំ២០២២

ធនាគារពិភពលោក (WB) និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្មីៗនេះ បានព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១កើនត្រឹម ២,២ភាគរយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ រំពឹងថានឹងកើនរង្វង់ ៤,៥ ទៅ ៥% ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើន២,២% នេះ ត្រូវបានទម្លាក់ចុះពីការព្យាករ ៤% កាលពីខែមេសាឆ្នាំ២០២១។ របាយការណ៍នេះ បានលើកឡើងថា កំណើនតិចតួចនេះ គឺដោយសារតែ ការរីករាលដាកលនៃមេរោគបំប្ល...

អាន​បន្ថែម

ADB ត្រៀមថវិកាជាង ១,៤ ពាន់លានដុល្លារសម្រាប់ជួយកម្ពុជាពីឆ្នាំ ២០២១ ដល់ ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមកម្ចីទឹកប្រាក់សរុប ១,៤៩ប៊ីលានដុល្លារ និងជំនួយឥតសំណង ៣១,៨ លានដុល្លារ សម្រាប់កម្ពុជាក្នុងរយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២១ ដល់២០២៤។ យោងតាមសេចក្តីប្រកាសរបស់ ADB ចេញផ្សាយកាលពីសប្តាហ៍មុន ទឹកប្រាក់កម្ចី និងជំនួយឥតសំណងនេះ គឺសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា។ ទាក់ទិននិងកម្ចី បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹម...

អាន​បន្ថែម

ADB បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ត្រឹម ១,៩% តែនឹងកើន ៥,៥% ឆ្នាំ២០២២

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី ៤% មកត្រឹម ១,៩% ប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ ៥,៥% នេះយោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១។ ប្រភពដដែលបញ្ជាក់ថា មូលហេតុនៃការទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច នៃគឺដោយសារតែការអូសបន្លាយពេលយូរនៃវិបត្តិកូវីដ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន ដ...

អាន​បន្ថែម

ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន រដ្ឋចំណាយប្រមាណ ៨ប៊ីលានដុល្លារ លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សាច់ប្រាក់ប្រមាណ ៨ប៊ីលានដុល្លារ លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅក្នុងរយៈពេល២៨ឆ្នាំ។ នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២១។ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន១០,០៥ប៊ីលានដុល្...

អាន​បន្ថែម

អំឡុង៨ខែនៃឆ្នាំ២០២១ កំពង់ផែភ្នំពេញរកចំណូលបានជាង ១៩លានដុល្លារ កើនឡើង១១%

នៅក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ បានរកចំណូលក្រោយសវនកម្មសរុបបានចំនួន ១៩លានដុល្លារ ដែលកើនឡើង ១១% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ របាយការណ៍ពីកំពង់ផែស្វយ័តភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា បង្ហាញថា ចំណូលពីប្រតិបត្តិការផែមានចំនួន ១៥,៣លានដុល្លារ ចំណូលពីអាជ្ញាធរផែ ២,៤លានដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ ០,១៥៥លានដុល្លារ និងចំណូលផ្សេងៗ ១,៦លានដុល្លារ។ ទន្ទឹមនឹងនេះ កំពង...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចស្នើឱ្យ WorldBank ផ្ដល់កម្ចីទំហំធំជាងមុន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យធនាគារពិភពលោក (WorldBank) ជួយផ្តល់ឥណទានដែលមានទំហំធំជាងមុនដល់កម្ពុជា សម្រាប់ការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference នៅថ្ងៃទី១៣ ខែកញ...

អាន​បន្ថែម

កម្ពុជាគ្មានកម្ចីថ្មីទេ ក្នុងឆមាសទី១នេះ ខណៈបច្ចុបន្នមានបំណុលសរុបជាង ១៤ប៊ីលានដុល្លារ

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ កម្ពុជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានថ្មីទេ ដោយសារកម្មវីធី ឬគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉...

អាន​បន្ថែម