កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ធ្លាក់ត្រឹម ២,៥% ខណៈវិស័យអចលនទ្រព្យនៅបន្តរងសម្ពាធ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះ គឺធ្លាក់ចុះពីតួលេខចាស់ ៤% មកត្រឹម ២,៥% ប៉ុណ្ណោះ។ សម្តេច បានបន្តថាកំណើននេះ គឺទ្រទ្រង់ដោយវិស័យកសិកម្ម ពោលគឺដោយសារការនាំចេញផលិតផលកសិកម្មបានកើនឡើងហួសពីការរំពឹងទុក។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នៅតែបន្តអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើន ខណៈវិស័យទេសចរណ៍ ក៏រំពឹងថាន...

អាន​បន្ថែម

សម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។ «ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុ...

អាន​បន្ថែម

កម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិ...

អាន​បន្ថែម

ក្រុមប្រទេសអ្នកមានថា កម្ពុជាគួរបញ្ចុះតម្លៃ និងកែទម្រង់ច្បាប់ប្រព័ន្ធដឹកជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ច

ប្រព័ន្ធដឹកជញ្ជូននៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ព្រោះតម្លៃនៅថ្លៃ ហើយច្បាប់ទម្លាប់ ការសុំលិខិតអនុញ្ញាតនានានៅស្មុគស្មាញ ដូច្នេះរដ្ឋគួរតែកែទម្រង់ ដើម្បីបង្កើនភាពប្រកួតប្រជែង។ នេះបើយោងតាមការវិភាគ និងណែនាំរបស់ក្រុមប្រទេសអភិវឌ្ឍទាំង ៣៨ប្រទេស ឬហៅថា OECD។ របាយការណ៍សិក្សារបស់ Organisation for Economic Cooperation and Development (OECD) ដែ...

អាន​បន្ថែម

ចំនួនគម្រោងសំណង់ តម្លៃ និងផ្ទៃក្រឡាធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា កន្លងថ្មីៗនេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្...

អាន​បន្ថែម

ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ

ត្រឹមឆមាសទី ១ ឆ្នាំ២០២១ កម្ចីអតិថិជនពីគ្រឹះស្ថានធនាគារ បានកើនដល់ជាង ៣៣,៩ ប៊ីលានដុល្លារ ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ បានរួមចំណែក ៣១% ស្មើនឹងជាង ១០ ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា ទៅ។ ការរួមចំណែក ៣១% នេះ ត្រូវបានបែងចែក ៣ ប្រភេទ គឺកម្ចីទិញផ្ទះ ដែលរួមចំណែក១៣,១% ឬស្មើនឹង៤,៤៤ ប៊ីលានដុល្លារ កម្ចីក្នុងសកម្មភាពសំណង់ ៩,៥% ស...

អាន​បន្ថែម

ត្រឹមឆមាសទី១ កម្ចីរៀបចំឡើងវិញសរុបមាន ៥,៥ ប៊ីលានដុល្លារ វិស័យសំណង់ទាញយក ១៥%

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ប្រព័ន្ធធនាគារបានអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់រៀបចំឥណទានឡើងវិញ (សុំសងតែការប្រាក់ មិនសងប្រាក់ដើម ឬបន្ថយការបង់ប្រចាំខែ) សរុបជាង ៣៦ម៉ឺនគណនី ឬស្មើនឹងទំហំលុយ ៥,៥ពាន់លានដុល្លារ ក្នុងនោះកូនបំណុលក្នុងវិស័យសំណង់មាន១៥%។ យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ការរៀបចំឥណទានលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ ក្នុងនោះ ឥណទានសំណង់ដែលរៀបចំឡើងវិញ...

អាន​បន្ថែម

UNDP ថារដ្ឋាភិបាលគួរលក់មូលប័ត្របំណុល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច

UNDP បានណែនាំថា កម្ពុជាគួរពិចារណាបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងប្រមូលយកថវិកាពីវិនិយោគិនក្នុងស្រុក មកអភិវឌ្ឍគម្រោងធំៗនានា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំអភិវឌ្ឍទីក្រុង។ នេះបើយោងតាមរបាយការណ៍របស់អង្គការ UNDP ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង...

អាន​បន្ថែម

UNDP៖ វិបត្តិកូវីដធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានជាង ៣,៦ ពាន់លានដុល្លារ

វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣,៦ ពាន់លានដុល្លារ ឬស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ ដូចគ្នានេះ ទំហំរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏ថមថយប្រមាណជាង ១០% ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍កន្លងទៅ បញ្ជាក់ថា ប្រភពហិរញ្ញប្បទានដែលកម្ពុជាខាតប...

អាន​បន្ថែម

ឆមាសទី១ ចំណូលគយសរុបមានជាង ១,១ពាន់លានដុល្លារ សម្ភារៈសំណង់រួមចំណែក ៧០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានចំណូលគយ និងរដ្ឋាករសរុបទឹកប្រាក់ ១ ១៥៩ លានដុល្លារ ដោយក្នុងនោះចំណូលគយដែលបានមកពីការនាំចូលសម្ភារៈសំណង់រួមចំណែក ៦,២% ឬស្មើនឹង ៧១,៧ លានដុល្លារ។ បើយោងតាមរបាយការណ៍នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ ចំណូលគយនិងរដ្ឋាករសរុប ក្នុងឆមាសទី ១ នេះ គឺឆ្លាក់ចុះ ៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ យ៉ាងណាក្ដី លទ្ធផលនេះ ចាត់ទុកថាគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថ...

អាន​បន្ថែម