វៀតណាមគ្រោងវិនិយោគ ៦៥ ពាន់លានដុល្លារ សម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម កាលពីថ្មីៗនេះបានប្រកាសពីគម្រោងចំណាយទឹកប្រាក់សរុបដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទូទាំងប្រទេស។ យោងតាមផែនការមេឆ្នាំដល់ ២០៣០ ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ និងស្ដារគម្រោងជាច្រើន រួមមាន ការសាងសង់ផ្លូវល្បឿនលឿនសរុប ៥ ០០០គីឡូម៉ែត្រ ទូទាំងប្រទេស ការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុង ការសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ពីហាណូយ ទ...
អានបន្ថែមក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KrisEnergy កំពុងរួមគ្នារកទីផ្សារលក់ប្រេងដែលផលិតបាន
ក្រសួងរ៉ែ និងថាមពល និងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន KrisEnergy កំពុងធ្វើការបន្តជាមួយគ្នាយ៉ាងសកម្មដើម្បីរកទីផ្សារលក់ប្រេងដែលផលិតបានពីអណ្ដូងអប្សរា។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ឆ្លើយតបទៅនឹងការរិះគន់ជុំវិញផលិតកម្មប្រេងទាបជាងការរំពឹងទុក។ ឯកឧត្តម មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយ ទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់...
អានបន្ថែមអាល្លឺម៉ង់សន្យាផ្តល់ជំនួយឥតសំណងប្រមាណជាង ៦៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថានឹងផ្តល់ជំនួយឥតសំណងប្រមាណ ៦៣ លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំចរចាររវាងភាគីទាំងពីរ កាលពីថ្ងៃ ៥-៦ ខែឧសភា កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួយសរុបនេះ ទឹកប្រាក់ជាង ៣១លានដុល្លារអាមេរិក នឹងប្រើលើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ហើយ ៣២លានដុល្លារទៀត...
អានបន្ថែមស្ថាប័នវិភាគសេដ្ឋកិច្ចសិង្ហបូរីថា មានវិធីសាស្រ្ត ២ ដែលកម្ពុជាគួរអនុវត្តដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ ឬ AMRO បានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាថា ការពន្លឿនការចាក់វ៉ាក់សាំង និងការបន្តផ្តល់កញ្ចប់ថវិកាជំនួយឱ្យចំទិសដៅ គឺជាគន្លឹះសំខាន់ ២ធំៗ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដើម្បីរក្សាលំនឹង និងកំណើនសេដ្ឋកិច្ច។ ការណែនាំធ្វើឡើងតាមរយៈរបាយការណ៍រវាយតំលៃបឋម ក្នុងពិធីពិគ្រោះប្រជុំរវាង AMRO និងអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា កន្លងមកនេះ។ ជ...
អានបន្ថែមទុនវិនិយោគវិស័យសំណង់សុរប ១,៦ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ធ្លាក់ចុះ ៣៥%
ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសអំឡុងត្រីមាសទី ១ ឆ្នាំ ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានប្រមាណជាង ២,៥ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ។ ក្នុងចំណោមគម្រោងអនុម័តទាំងអស់ គម្រោងលំនៅដ្ឋាន និងភូមិគ្រឹះ មានទុនវិនិយោគច្រើនជាងគេគឺប្រមាណ ៩២២លានដុល្លា។ ចំណែកសំណង់ពាណិជ្ជកម្មមានប្រមាណ ៧០លានដុល្ល...
អានបន្ថែមADB ត្រៀមផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាសរុបជាង ១,៣ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣
ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍របស់ ADB ចេញផ្សាយពីកាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ ក្នុងចំណោមថវិកាត្រៀមសម្រាប់កម្ពុជាសរុបនេះ ទឹកប្រាក់ ១,៣៥ប៊ីលានដុល្លារ គឺជាកម្ចីសម្បទាន ហើយកញ្ចប់ ៣២,៤ លានដុល្លារទៀត គឺ...
អានបន្ថែមវិភាគ៖ តើ ADB សំអាងលើអ្វីទើបព្យាករថាសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំ ២០២១?
ធនាគារអភិវឌ្ឍអាស៊ី ឬ ADB កាលពីថ្ងៃទី ២៨ មេសា នេះ បានចេញរបាយការណ៍ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ និង ៥,៥% ក្នុងឆ្នាំ ២០២២ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ។ ការព្យាករណ៍នេះ ជាដំណឹងល្អ ឬ ជាសញ្ញាវិជ្ជមានពិតមែន ឬយ៉ាងណា? ប៉ុន្តែបើសង្កេតមើលលើស្ថានភាពបច្ចុប្បន្ន តើទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចពេលនេះអាចនឹងកើនឡើងបានពិតមែន...
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៤ មេសា ២០២១)
<div class="youtube"> https://www.youtube.com/watch?v=HM76f5mlYbE </div> មាតិកាប្រចាំសប្តាហ៍ ២៤ មេសា ២០២១៖ #1 កម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក [អានបន្ថែម] #2 សិង្ហបូរីបង្ហើបថាគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ នឹងចំណាយទុនជាង ២០០លានដុល្លារ [អានបន្ថែម] #3 ការសិក្សាគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត-ទល...
អានបន្ថែមបញ្ហាកិច្ចសន្យាខ្សែក្រវ៉ាត់និងផ្លូវរវាងចិន និងអូស្រ្តាលី នឹងជះឥទ្ធិពលដល់កម្ពុជាឬទេ និងយ៉ាងដូចម្ដេច?
រូបភាពដោយ Wccftech អត្ថបទបញ្ចេញមតិ៖ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសលុបចោលកិច្ចសន្យាដែលរដ្ឋ Vitoria បានចុះជាមួយប្រទេសចិនទាក់ទិននឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI កាលពីឆ្នាំ ២០១៨ និង ២០១៩ ដោយអះអាងថា កិច្ចសន្យាខុសនឹងច្បាប់ថ្មីរបស់ខ្លួន ហើយក៏ដើម្បីបញ្ឈប់ការឃោសនានយោបាយកុម្មុយនិស្តរបស់ចិន។ ទង្វើនេះ បានធ្វើឱ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង ដោយថ្លែងថា នេះជាទង្វ...
អានបន្ថែមកម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%
ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅ...
អានបន្ថែម
