កម្ពុជា និង៥ ប្រទេសទៀតបរិច្ចាគ ១៨០ លានដុល្លារបង្កើតមូលនិធិគាំទ្រគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ

ប្រទេសកម្ពុជា និងបណ្ដាប្រទេសចំនួន ៥ ទៀតរួមមាន ប្រទេសចិន អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ហុងគ្រី និងហ្វីលីពីន បានយល់ព្រមបរិច្ចាគប្រាក់ចំនួន ១៨០,២ លានដុល្លារអាមេរិក បង្កើតមូលនិធិពហុភាគី ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ នេះបើយោងតាមសារព័ត៌មាន China Daily នៅថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២០ ។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការពហុភាគ...

អាន​បន្ថែម

ឥណទានសរុបកើនឡើង ២០,៧% ក្នុងឆមាសទី១ វិស័យសំណង់និងអចលនទ្រព្យមានចំណែកជាង២៨%

ឥណទានសរុបរបស់អតិថិជននៅកម្ពុជា កើនឡើង ២០,៧% ឬស្មើនឹង២៦,៧ ប៊ីលានដុល្លារ (ជិត ១ លានគណនី) ក្នុងឆមាសទី ១ នៃឆ្នាំ ២០២០ ដោយក្នុងនោះ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យមានសរុប ២៨,៨%។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ របស់ធនគារជាតិនៃកម្ពុជា។ របាយការណ៍នេះបានបន្តថា ឥណទានត្រូវបានផ្ដល់ទៅវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះ កម្ចីទិញផ្ទះជាកម្មសិទ្ធិបុគ្គលរួមចំណែក ១១,៦% ការជួញដូរអចលនទ្រព្យ ៨% និងសំណង់ ៩,២%។ ...

អាន​បន្ថែម

៦ខែនៃវិបត្តិកូវីដ វិនិយោគទុនសំណង់នៅកម្ពុជាកើនដល់ ៤ ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១៩ ១៣%

ទោះបីជាមានវិបត្តិកូវីដ ១៩ ក៏ដោយ ក៏ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ កើនឡើងដល់ជិត ៤ ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១៩ ដល់ទៅ ១៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២...

អាន​បន្ថែម

សម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង​ អភិវឌ្ឍ​​នៅមូលដ្ឋាន​ផង​ ​

គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ​ ១០០លានដុល្លារ ដែល​រដ្ឋា​ភិបាល​បាន​ផ្ដល់​ជូន មិន​ត្រឹម​តែ​អភិឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ទេ ថែម​ទាំ​ង​អាច​ផ្ដល់​ការ​ងារ​ដល់​ប្រជាជន​ទៀត​ផង។ សម្ដេច​ នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ ​ សម្ដេច​បាន​លើក​ឡ...

អាន​បន្ថែម

អាស៊ាន៖ គម្រោងសាងសង់ធំៗ នឹងកើនឡើងដល់ ២,៩ទ្រីលានដុល្លារដល់ ៥ឆ្នាំខាងមុខ

កំណើនវិនិយោគនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន វិបត្តិ COVID-១៩ ធ្វើឱ្យ វិស័យសេដ្ឋកិច្ចជាច្រើន នៅទូទាំងពិភពលោក រួមទាំងឧស្សាហកម្មសំណង់ផង ត្រូវបានផ្អាកអស់រយៈពេលមួយរយៈនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។ ចំពោះតំបន់អាស៊ាន ឱកាសសំខាន់សម្រាប់កំណើនតម្រូវការគ្រឿងម៉ាស៊ីនសំណង់ត្រូវបានគេរំពឹងថា នឹងមានកំណើននៅក្រោយឆ្នាំ ២០២០ ដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទំហំតម្រូវការការងារ ក្នុងទីផ្សារផ្គត់...

អាន​បន្ថែម

កូរ៉េខាងត្បូងបង្ហាញកញ្ចប់វិនិយោគក្រៅប្រទេស​​ ១២ ពាន់លាន​​​ដុល្លារ មុនចូល​ចរចា FTA ជាមួយ​កម្ពុជា​ខែ​ក្រោយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បង្ហើបផែនការផ្ដល់កញ្ចប់ជំនួយក្រៅប្រទេសប្រមាណជាង ១២ ពាន់លានដុល្លារជា​ជំនួយ​ដល់គម្រោងធំៗក្រៅប្រទេស ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​ន​កូរ៉េ​ មុននឹងចូលកិច្ច​ចរចាពាណិជ្ជកម្មសេរីជាមួយ​កម្ពុជា​នៅខែ​កក្កដានេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ​កូរ៉េខាងត្បូង លោក​ ហុង​ ណាមគី​ (Hong Nam-ki) បានឱ្យដឹងតាមរយៈសារព័ត៌មាន​ Business Korea កាលពីថ្ងៃទី​១៥ មិថុនា ២០២០​នេះថា​៖ «​ប្រទេសទាំងពីរបានបញ...

អាន​បន្ថែម

រដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកា...

អាន​បន្ថែម

ធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ

“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​រងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។ នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែ...

អាន​បន្ថែម

AIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការ...

អាន​បន្ថែម

មន្ត្រីក្រសួងរ៉ែ៖ អូរខ្វាវក្នុងខេត្តមណ្ឌលគិរី រំពឹងទុកថានឹងផ្តល់រ៉ែបានជិត១លានអោន

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរ...

អាន​បន្ថែម