ថាមពល និងបរិស្ថាន
ក្រសួងរ៉ែប្តេជ្ញាពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឱ្យបានរហូត ៩៨% ត្រឹមឆ្នាំ២០២២
ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨%។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន ៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន ៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា ២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន ៩៨% នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ ២ភាគរយ ដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាញអគ្គិសនីទៅទីនោះទេ ដោយនោះជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ៕
អានបន្ថែមឥណទានកាបូនជាអ្វី? មានន័យដូចម្ដេចសម្រាប់កម្ពុជា និងមានសារៈសំខាន់យ៉ាងណា?
ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗមានសិទ្ធិបញ្ចេញឧស្ម័នពុល (ឬកាបូនឌីអុកស៊ីត) ទៅក្នុងបរិស្ថាន។ ជាទូទៅ ឥណទានចំនួន១ គឺស្មើនឹងសិទ្ធិបញ្ចេញឧស្ម័នពុលចំនួន ១តោន ទៅក្នុងបរិស្ថាន។ ចំនួនលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗទទួលបាន គឺត្រូវកំណត់ដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលនឹងកាត់បន្ថយចំនួនឥណទានកាន់តែតិចទៅៗ ក្នុងគោលបំណងដើម្បីការពារបរិស្ថាន។ លក្ខខណ្ឌនេះត្រូវបង្កើតឡើង ក្រោយប្រទេសជាច្រើនលើសកលលោក ដោយយល់ឃើញថាបញ្ហាឧស្ម័នពុលបាននឹងកំពុងគម្រាមកំហែងបរិស្ថាន ដូច្នេះប្រទេសនីមួយៗត្រូវតែប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នពុលរៀងៗខ្លួន។ ជាក់ស្ដែង កម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤២% ត្រឹមឆ្នាំ២០៣០។ ការកាត់បន្ថយ ឧស្ម័នពុលនេះទៀតសោត អាចធ្វើបានតាម ២វិធី គឺទី ១ កាត់បន្ថយចំនួនឥណទាន ឬសិទ្ធិបញ្ចេញឧស្ម័នពុលរបស់ក្រុមហ៊ុនឯកជននានា ឬទី ២ បន្ថែមចំនួនព្រៃឈើដែលអាចស្រូបយកឧស្ម័នពុលបាន។ ដូច្នេះ និយមន័យមួយទៀតនៃឥណទានកាបូន គឺចំនួនព្រៃឈើដែលដាំថ្មី ឬព្រៃឈើចាស់មានស្រាប់ដែលរក្សាទុក ហើយអាចស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១តោន។ ឧទាហរណ៍ ប្រទេស ឬក្រុមហ៊ុន A បានដាំព្រៃឈើបន្ថែមក្នុង ១ឆ្នាំ ១០ ម៉ឺនហិកតា ដែលអាចជួយស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១០ តោន បានន័យថា ប្រទេស ឬក្រុមហ៊ុន A នឹងមានឥណទានកាបូន […]
អានបន្ថែម