ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​​នៃ​ការ​​គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ នេះបើតាមក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២២​ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ០៦ឆ្នាំ ដែលមានការចូលរួមសហការរវាងក្រសួងមហាផ្ទៃ ជាមួយនឹង​ក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុ...

អាន​បន្ថែម

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហំ ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណាដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៨ វិច្ចិកា ២០២២។ ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។ ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈ...

អាន​បន្ថែម

រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងរ៉ែនិងថាមពលកំពុងខិតខំជំរុញដំណើរការសាងសង់នេះយ៉ាងសស្រាក់ស។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នាឱកាស ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានឱ្យដឹងថា «ក្រុមការងារក្រសួងបានណែនាំដល់ក្រុមការងារជំ...

អាន​បន្ថែម

រោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង

ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែល​ស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍​អាស៊ី​​ (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០​​មេហ្គាវ៉ាត់​ (MW)  ដែល​ផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០​មេហ្គាវ៉ាត់​ (MW) ជា​លើកដំបូង បន្តភ្ជាប់​ចូលទៅក្នុងបណ្តាញជាតិ។​ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែ​...

អាន​បន្ថែម

កម្ពុជា-ចិន ប្តេជ្ញាជំរុញវិស័យថាមពលព្រះអាទិត្យ ដើម្បីឆ្ពោះទៅប្រើថាមពលកកើតឡើងវិញ

កម្ពុជា​-​ចិន បានប្តេជ្ញារួមគ្នាជំរុញវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ដើម្បី​ការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ថាមពល​នៅ​កម្ពុជា​បាន​គ្រប់គ្រាន់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​រវាងក្រសួងរ៉ែ និងក្រុមហ៊ុនចិន ហួវៃថេកណូឡូជី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម​ស៊ុយ​ សែម បានឱ្យដ...

អាន​បន្ថែម

កម្ពុជាអំពាវនាវប្រទេសនានាឱ្យផ្តល់ថវិកា ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រែប្រួល​អាកាស​ធាតុ

ប្រទេសកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ផ្តល់ថវិកាចំនួន ១០០​ពាន់​លាន​ដុ​ល្លារ​សហ​​រដ្ឋអាមេរិកដូចដែលបានសន្យាឱ្យបានលឿនបំផុតដើម្បីពន្លឿនការផ្ទេរបច្ចេកវិទ្យាដ​ល់ប្រទេស​កំពុង​អភិវឌ្ឍន៍​ សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាជាតិស្តីពី​ការ​ប្រ...

អាន​បន្ថែម

ក្រសួង៖ កម្ពុជាមិនមានបញ្ហាខ្វះអគ្គិសនីប្រើទេ ខណៈបច្ចុប្បន្នថាមពលអគ្គិសនីសល់ជាងពាក់កណ្តាលទៀត

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងមិនមានបញ្ហាខ្វះភ្លើងប្រើប្រាស់ទៀតហើយ សម្រាប់គ្រប់​វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចសន្ទនាស្ដីពី ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ និងអ្នកពាក់ព័ន្ធចំនួន ១៣៣រូប។ ...

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយាល់គ្រុប និង Keppel ចុះកិច្ចព្រមព្រៀងដើម្បីនំាចេញថាមពល ១០០០​មេហ្គាវ៉ាត់ទៅសិង្ហ​បូរី

ក្រុមហ៊ុន Royal Group Power Company Ltd (RGP) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បា​ន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ ជាមួយក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តា​មរយៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីនាំចេញថាមពលទៅសិង្ហ​បូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈ​ខ្សែ​បញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។ បើតាមកិច្ច...

អាន​បន្ថែម

កម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោ​បាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន​ក្នុង​តំបន់អាស៊ាន។ នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការ​អនុវត្ត និងបញ្ហាប្រឈ...

អាន​បន្ថែម

ក្រសួងបរិស្ថាន៖ មានសំរាមជាង ៦៤% ប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម

ក្នុងចំណោមសំណល់សំរាម១០០%នៅកម្ពុជា គឺមានតែសំណល់ប្រមាណជាង ៦៤%ប៉ុណ្ណោះ ដែលត្រូវប្រមូលទៅ​ចា​ក់​នៅ​ទីលាន ក្រៅពីនោះសំរាម ៣៥%ទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោល​ពាស​វាល​ពា​សកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។ នេះបើតាមការបញ្ជាក់របស់  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាត​បូ​ក​​​​សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួ...

អាន​បន្ថែម