រោងចក្រអគ្គិសនីធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុងបញ្ចប់ការដោះស្រាយផលប៉ះពាល់

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់រួចមកហើយ ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តកោះកុងកាលពីរសៀលថ្ងៃទី ២៨ កក្កដា ២០២០នេះ។ ប្រជាពលរដ្ឋទាំង៥៨គ្រួសារនេះ មានទីលំនៅនៅឃុំថ្មស ស្រុកបូទុមសាគរ ដែលមានក្បាលដីពាក់ព័ន្ធនឹងទីតាំងគម្រោងនេះ ដោយក្រុមហ៊ុនបានទូទាត់សំណងគោលនយ...

អាន​បន្ថែម

សំណង់វារីអគ្គិសនីច្រើនហួសជាផ្នែកមួយបង្កឱ្យកម្រិតទឹកទន្លេសាបស្រកខ្លាំង

ក្រៅពីកត្តាបម្រែបម្រួលអាកាសធាតុ គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឲ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទនៅកម្ពុជា។ នេះបើយោងតាមអ្នកជំនាញផ្នែកបរិស្ថាន។ លោក Brian Eyler សមាជិកជាន់ខ្ពស់ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថាទន្លេមេគង្គលើ...

អាន​បន្ថែម

ចិនគ្រោងនឹងបង្កើតរោងចក្របំលែងសំរាមជាអគ្គីសនី អនុភាព១២មេហ្កាវ៉ាត់ នៅសៀមរាប

រូបភាពតំណាង ក្រុមហ៊ុនចិន MIZUDA គ្រោងនឹងវិនិយោគលើរោងចក្រដុតបំលែងសំរាមជាអគ្គីសនីមួយនៅខេត្តសៀមរាប ដែលនឹងអាចបំលែងសំរាមបានប្រមាណ ២១ម៉ឺនតោន/ឆ្នាំ ទៅជាថាមពលអគ្គីសនី១២ មេហ្កាវ៉ាត់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែកក្កដា កន្លងមកនេះ។ តាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន គម្រោងនេះត្រូវបានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។ ...

អាន​បន្ថែម

ក្រុមហ៊ុនជីបម៉ុង វិនិយោគសាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសីហនុ

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន (CMIC) របស់ជីប ម៉ុង គ្រុប បានចូលរួមវិនិយោគ សាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្ម ក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មកែច្នៃកាកសំណល់ឧស្សាហកម្មដល់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងវិនិយោគកសាងកន្លែងផ្ទុកសំរាមឧស្សាហកម្ម នេះ ត្រូវបានចុះហត្ថលេខាដោយ លោក Nicolas George នាយកប្រតិបត្តិនៃក្រុមហ៊ុនCMIC និងលោក Cao Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំ...

អាន​បន្ថែម

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។ កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។ អ្នកន...

អាន​បន្ថែម

ក្រុមហ៊ុន Huawei នឹងពង្រីកទីផ្សារថាមពលពន្លឺព្រះអាទិត្យបែបឆ្លាតវៃ (Smart PV) នៅកម្ពុជា

ក្រុមហ៊ុន Huawei កាលពីថ្មីៗនេះ បានចុះហត្ថលេខាធ្វើជាដៃគូសហការ ជាមួយនឹងJJ-LAPP ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យបែបឆ្លាតវៃ ឬ Smart PV សម្រាប់បណ្ដាប្រទេសចំនួន ៦ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។ នេះបើយោងតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រផ្លូវការ PVtime កាលពីថ្មីៗនេះ។ ការចុះហត្ថលេខាធ្វើជាដៃគូសហកាវាង ក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុន JJ-LAPP...

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវដំណាក់កាលចុងក្រោយហើយសម្រាប់គម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០MW

រោងចក្រថាមពលធ្យូងថ្ម ៧០០មេហ្គាវ៉ាតនឹងចាប់សាងសង់ជាក់លាក់ ក្នុងពេលឆាប់ៗនេះហើយ ក្រោយទទួលបានភ្លើងខៀវដំណាក់កាលចុងក្រោយ ពោលគឺការបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន។ លើសពីនេះការសាងសង់គ្រោងនឹងបញ្ចប់ ហើយបញ្ចេញថាមពលចូលបណ្តាញជាតិតាមការគ្រោងទុក នៅឆ្នាំ២០២២ ខាងមុខនេះ។ រោងចក្រអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong...

អាន​បន្ថែម

ហិរញ្ញប្បទាន ៥៥ លានដុល្លារពីធនាគារពិភពលោក នឹងប្រើសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ត្រូវបាន រដ្ឋាភិបាលស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត លើកកម្ពស់ជីវភាពរស់នៅ។ កិច្ចប្រជុំដំបូង របស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងនេះ ត្រូវបានរ...

អាន​បន្ថែម

ក្រុមហ៊ុនវិនិយោគវារីអគ្គិសនីតាតៃ ស្នើសុំវិនិយោគវារីអគ្គិសនីមួយទៀត នៅស្ទឹងតាតៃខាងលើ

ក្រុមហ៊ុន China National Heavy Machinery Corporation ដែលវិនិយោគលើវារីអគ្គិសនីតាតៃ បានស្នើសុំវិនិយោគសាងសង់គម្រោងថាមពលវារីអគ្គិសនីមួយទៀត អានុភាព១៥០មេហ្គាវ៉ាត ស្ថិតនៅលើស្ទឹងតាតៃផ្នែកខាងលើ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) នៅកម្រិតខេត្ត។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក ថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ២៦ ...

អាន​បន្ថែម

Total Solar គ្រោងផ្គត់ផ្គង់ថាមពលពន្លឺ​ព្រះអាទិត្យថ្មីនៅ​លើកោះរ៉ុង​សន្លឹម​

ក្រុមហ៊ុន Total Solar Cambodia​ គ្រោងនឹង​ផលិត និងផ្គត់ផ្គង់​ថាមពលអគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យថ្មី​មួយ​​​នៅ​លើ​កោះរ៉ុង​សន្លឹម​ ដើម្បី​ផ្គត់​ផ្គង់​តម្រូ​វ​ការ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។ នេះ​បើ​យោងតាម​ ការ​ចេញផ្សាយ​របស់ក្រុមហ៊ុន ​កាលពីពេល​ថ្មីៗនេះ។​ គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ នឹងសាងសង់ជាប្រព័ន្ធហាយប្រីដ ក្រៅបណ្តាញ ដែលរៀបបញ្ចូលគ្នារវាងស្ថានីយថាមពលសូឡា មាន​អានុភាព ១,២៥​ មេហ្កាវ៉ាត់ ន...

អាន​បន្ថែម