កិច្ចទំនាក់ទំនង និង ព្រឹត្តិការណ៍
អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!
ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]
អានបន្ថែមពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល
ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]
អានបន្ថែមពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥
ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ […]
អានបន្ថែមគម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន
គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទួលបានជ័យលាភី ក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិលើគម្រោងសាងសង់របស់ជប៉ុនលើកទី៧ (The 7th Construction International Awards Ceremony) នៅប្រទេសជប៉ុន។ កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម សៃតូ តេស៊ូអូ (SAITO Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន គម្រោងដែលកម្ពុជាបានទទួលជ័យលាភីនោះ គឺ៖ ទី១-គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលសាងសង់ និងអនុវត្តគម្រោងដោយ ក្រុមហ៊ុនជប៉ុន OBAYASHI Corporation និងក្រុមហ៊ុន Central Consultant Inc.។ (អានបន្ថែម) ទី២-គម្រោងធ្វើឱ្យប្រសើរឡើងលើដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈប្រព័ន្ធបច្ចេកវិទ្យា DX និងឧបករណ៍ដ្រូន ដែលអនុវត្តគម្រោងដោយ ក្រុមហ៊ុនជប៉ុន […]
អានបន្ថែមខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤
ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤ (Best Countdown City of The Year) តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះថៃ្ងទី០៥ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of The Year) ដែលត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowricity.cambodiacleancity.com ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១-ខេត្តព្រះសីហនុ, ទី២-ខេត្តបាត់ដំបង និងទី៣-ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងប្រារព្ធពិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ។
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា
នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]
អានបន្ថែមត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត
កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ។ ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើន សម្រាប់សាធារណៈជន ដើម្បីអាចចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ជាពិសេស កម្មវិធី Halloween Town ក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមរីករាយសប្បាយជាមួយនឹងការតុបតែងខ្លួនជាខ្មោចប្លែកៗ ហើយក៏មានជាស្តង់លក់ទំនិញ អាហារ និងភេសជ្ជៈសម្រាប់បងប្អូនទាំងអស់គ្នាអាចទិញញ៉ាំបាន ក្នុងអំឡុងដំណើរកំសាន្តក្នុងព្រឹត្តិការណ៍ Halloween Town នេះផងដែរ។ លើសពីនេះក៏នឹងមានកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន ដូចជានឹងមានក្រុមតន្រ្តី ដែលមានការតុបតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ និងទីតាំងកំសាន្តសម្រាប់ក្មេងៗ ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ។ FB Link : […]
អានបន្ថែមពិព័រណ៍គ្រឿងចក្រសម្រាប់ឧស្សាហកម្មសំណង់ និងរ៉ែ សម្រេចបានជោគជ័យបំផុតក្នុងពេល៣ថ្ងៃនៅបាងកក
ពិព័រណ៍ CBA Expo 2023 ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកដំបូង ដែលទទួលបានជោគជ័យយ៉ាងល្ពបំផុត ក្រោយបានប្រព្រឹត្តិឡើងអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាល BITEC នៃទីក្រុងបាងកក ប្រទេសថៃ។ ពិព័រណ៍ដ៏ធំមួយនេះផ្តោតសំខាន់លើការតាំងបង្ហាញគ្រឿងចក្រធុនធ្ងន់ បច្ចេកវិទ្យាទំនើបៗសម្រាប់ឧស្សាហកម្មសំណង់ និងឧស្សាហកម្មរុករករ៉ែ។ ក្នុងពិធីសម្ពោធនោះ លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) បានមានប្រសាសន៍ថា បច្ចេកវិទ្យាទំនើបៗ និងនវានុវត្តន៍ទាំងនេះនឹងក្លាយជាគន្លឹះក្នុងការពង្រឹងសមត្ថភាពអាជីវកម្មរបស់ប្រតិបត្តិករឧស្សាហកម្មសំណង់ថៃគ្រប់កម្រិតឱ្យស្របតាមស្តង់ដារអន្តរជាតិ នឹងអាចជំនះបាននូវរាល់ឧបសគ្គ និងបញ្ហាជាច្រើនក្នុងវិស័យឧស្សាហកម្មដូចជាការកើនឡើងនៃតម្លៃសម្ភារៈសំណង់ជាដើម។ ការដាក់ចេញនូវគ្រឿងចក្រទំនើបៗ បច្ចេកវិទ្យា និងការច្នៃប្រឌិតទាំងនេះ នឹងក្លាយជាវិធីសាស្រ្តមួយក្នុងការជួយគាំពារសង្គម និងបរិស្ថាន រួមទាំងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងបញ្ហាផ្សេងៗទៀតផងដែរ។ ម្យ៉ាងទៀត គន្លឺះសំខាន់ៗទាំងនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពសហគ្រិន និងសក្តានុពលឧស្សាហកម្មរបស់ប្រទេសថៃ។លោក Ekapat Wangsuwan អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម (ប្រទេសថៃ) លោក Sirapop Tantitham នាយកគ្រប់គ្រង O.C.R. លីមីតធីត ដែលជាអ្នកចែកចាយគ្រឿងចក្រធុនធ្ងន់សម្រាប់ការសាងសង់រួមបញ្ចូលគ្នា កសិកម្ម និងការជីកយករ៉ែក្រោមម៉ាកយីហោ XCMG បាននិយាយថា ឧស្សាហកម្មសំណង់ក្នុងស្រុកកំពុងស្ថិតក្នុងស្ថានភាពរីកលូតលាស់ខ្លាំង […]
អានបន្ថែមPropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង ៣០ជើងឯក នៅក្នុងពិធី បង្ហាញពានរង្វាន់ឆ្នើមនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ បេក្ខភាពដែលត្រូវបានជ្រើសរើសសំខាន់ៗផ្សេងទៀត រួមមាន៖ OCIC Group ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍ខុនដូ Diamond Bay Garden ។ Siha Property Co., Ltd ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍លំនៅដ្ឋាន Siha Residence; និង Sir Stamford Raffles (Cambodia) Co., Ltd., […]
អានបន្ថែមពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023
ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។ គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong […]
អានបន្ថែម