កិច្ចទំនាក់ទំនង និង ព្រឹត្តិការណ៍
គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង
ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យឧស្សាហកម្មសំណង់អគារនៅប្រទេសចិន និងនៅអាស៊ាន គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មសំណង់ចិន-អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា។
អានបន្ថែមACF អនុម័តយល់ព្រមលើសមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ា
បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការចរចាអូសបន្លាយមកនេះ សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ទីបំផុតទៅបានទទួលស្គាល់ប្រទេសមីយ៉ាន់ម៉ាជាសមាជិកនៃសមាគមថ្នាក់តំបន់មួយនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ របស់ខ្លួន។
អានបន្ថែមACF នឹងធ្វើជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១
លេខាធិការដ្ឋាននៃសមាគមអ្នកសាងសង់កម្ពុជា (CCA) និងដែលជាសមាជិករបស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) សូមជម្រាបជូន ក្រុមហ៊ុនជាសមាជិកទាំងអស់ថា ACF នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ របស់ខ្លួននៅថ្ងៃសុក្រ ទី ៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ។
អានបន្ថែមក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស OCIC ទទួលបានពានរង្វាន់អចលនទ្រព្យ
ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកម្ពុជា OCIC ទទួលពានរង្វាន់ និងត្រូវបានសរសើរយ៉ាងខ្លាំងនៅក្នុង អាជីវកម្មពីរប្រភេទរបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាថ្ងៃទី 25 ខែកុម្ភៈ។ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC) បានឈ្នះពានរង្វាន់អភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់គម្រោង Olympia City ខណៈដែល flagship របស់ក្រុមហ៊ុន ក៏ទទួលបានការសរសើរយ៉ាងខ្លាំង សម្រាប់ពានរង្វាន់អភិវឌ្ឍន៍ល្អបំផុត។ ជាមួយគ្នានេះដែរ OCIC ក៏ទទួលបានការសរសើរខ្លាំងថា ជាអ្នកអភិវឌ្ឍន៍ល្អបំផុត។ អ្នកចូលរួម 300នាក់ ដែលសុទ្ធសឹងជាអ្នកជំនាញកំពូល និងជាថ្នាក់ដឹកនាំ រួមទាំងឯកឧត្តមបណ្ឌិត ប៉ែន សុផល តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានជួបជុំគ្នានៅឯសណ្ឋាគារសូហ្វីតែល ដើម្បីអបអរការធ្វើជាម្ចាស់ផ្ទះ ប្រគល់ពានរង្វាន់ដ៏មានកិត្តិយសទាំងនេះជាលើកដំបូង។ លោក Terry Blackburn ស្ថាបនិកនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីបានថ្លែងក្នុងសុន្ទរកថាស្វាគមន៍របស់ លោកថា បច្ចុប្បន្នកម្ពុជាបានចូលរួមជាមួយប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេផ្សេងទៀតរបស់អាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រគល់រង្វាន់របស់ខ្លួន ។ វាគឺជាការបញ្ជាក់ពីកម្លាំង និងគុណភាពនៃឧស្សាហកម្មក្នុងស្រុក ដោយយើងមានការអភិវឌ្ឍល្អៗជាច្រើននៅក្នុងបញ្ជីយើង។ អ្នកឈ្នះពានរង្វាន់ទាំងអស់នឹងត្រូវបន្តទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ 2016 នៅប្រទេសសិង្ហបុរីនាខែវិច្ឆិកាខាងមុខនេះ។ បញ្ជីឈ្មោះគម្រោង និងក្រុមហ៊ុនដែលទទួលបានពានរង្វាន់ និងការកោតសរសើរ ផ្នែកអ្នកអភិវឌ្ឍន៍ -ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត […]
អានបន្ថែម