កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ពុជា​ជាមួយតំណាងមកពីសមាគមអ្នកសិក្សាគម្រោងវិស្វកម្ម និង​រចនា​​ឧស្សាហកម្មនៃខេត្តហឺណាន់ ប្រទេសចិន កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ2024 នៅអគារការិយាល័យកណ្តាលកាណាឌីយ៉ា ទីក្រុងភ្នំពេញ។ ក្នុងកិច្ចជំនួបនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងសមាគមទាំងពីរ និង​ជំរុញឱកាស​វិនិយោគ​ក្នុង​វិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចេញដំណើរដល់របត់ថ្មី ប្រទេសកម្ពុជាបានដាក់ចេញជាទិសដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស។ ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រមួយនៃតំបន់អាស៊ីអាគ្នេយ៍ គួបផ្សំនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជាបានក្លាយជាទីតាំង​ទាក់ទាញ​ចំណាប់អារម្មណ៍សម្រាប់មនុស្សជាច្រើន ដែលក្នុងនោះ ប្រតិភូធុរកិច្ចមកពីខេត្តហឺណាន់ ក៏ជាចំណែកមួយផងដែរ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាវេទិកាសម្រាប់សមាគមទាំងពីរដើម្បីស្វែងរកកិច្ចសហការដែលមានសក្តានុពល និងចែករំលែកការយល់ដឹង​អំពី​ការអនុវត្តល្អបំផុតក្នុងការសាងសង់ និងការរចនា។ ក្នុងជំនួបនេះ លោកឧកញ៉ា ឆាល វ៉ាន់ តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​អ្នកសាងសង់​កម្ពុជា​បាន​បង្ហាញ​ពី​ការអភិវឌ្ឍន៍​ចុង​ក្រោយរបស់ប្រទេសទាក់ទងនឹងគោលនយោបាយវិនិយោគរបស់កម្ពុជាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការ វិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគអំណោយផល ដែលរួមមាន​ដំណើរការ​សម្រួល និងការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគបរទេស។ លោក Zhang Shouli ប្រធានសមាគម អ្នកសិក្សាគម្រោងវិស្វកម្ម និង​រចនា​​ឧស្សាហកម្មនៃខេត្តហឺណាន់​បានសម្តែង​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង ការដឹកជញ្ជូន និងការអនុវត្ត​ការសាងសង់​ប្រកប​ដោយនិរន្តរភាព។ លោក Zhang បានសង្កត់ធ្ងន់​លើបទពិសោធន៍​យ៉ាងទូលំទូលាយ​របស់ខ្លួន ក្នុងការ​គ្រប់គ្រង​គម្រោង​ធំៗ និងការ​ចង់​បង្ហាញបច្ចេកវិទ្យា និងជំនាញ ដើម្បីគាំទ្រដល់ផែនការកំណើនប្រកបដោយមហិច្ឆិតារបស់កម្ពុជា។ លើសពីនេះ លោក […]

អាន​បន្ថែម