ត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាមានសួនឧស្សាហកម្មសរុបចំនួន ២០ទីតាំង កើនជាង ១៧%
គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការសរុបមានចំនួន ២០ទីតាំង ស្ថិតនៅក្នុងរាជធានី-ខេត្តចំនួន៥, ខណៈក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៣សួនឧស្សាហកម្ម ស្មើនឹង១៧,៦៥% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍នេះ បានឱ្យដឹងថា សួនឧស្សាហកម្មទាំង ២០កន្លែងនោះរួមមាន៖ ៧ទីតាំងស្ថិតក្នុងខេត្តកណ្តាល, ៦ទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ, ៥ទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ, ១ទីតាំងស្ថិតក្នុងខេត្តបន្ទាយមានជ័យ និង ១ទីតាំងស្ថិតក្នុងខេត្តតាកែវ។ ក្រៅពីសួនឧស្សាហកម្ម គិតត្រឹមឆ្នាំ២០២៤ដដែលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ ១២រាជធានី-ខេត្ត, ខណៈក្នុងឆ្នាំ២០២៤តែមួយ មានការកើនឡើងចំនួន ៤តំបន់ទៀត ស្មើនឹង ១៥,៣៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងឆ្នាំដដែលនេះ នៅកម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការមានចំនួន ២៤២៥រោងចក្រ ក្នុងនោះរោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ និងរោងចក្រធុនធំបិទទ្វារមានចំនួន ២៦រោងចក្រ។ បើនិយាយពីការវិនិយោគវិញ ក្នុងឆ្នាំ២០២៤នេះ ទុនវិនិយោគសរុបមានចំនួនជាង ២០.៤៥៦,៦លានដុល្លារ មានការកើនឡើងចំនួន ១.៨៩០,២លានដុល្លារ ស្មើនឹង ១០,១៨% បើធៀបទៅនឹងឆ្នាំ២០២៣។ ទុនវិនិយោគក្នុងស្រុកមានចំនួន ៣.៩៦១,៧ […]
អានបន្ថែម