Royal Group គ្រោងបើកដំណើរការរថភ្លើងល្បឿនលឿននៅកម្ពុជា ក្នុងខែមិថុនា ២០២៤នេះ

ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងចំនួន ៥ ពីប្រទេសជប៉ុន ដែលគ្រោងនឹងដាក់ឱ្យដំណើរការដឹកការជារថភ្លើងល្បឿនលឿនរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែតនៅក្នុងខែមិថុនាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា រថភ្លើងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យតាមស្ថានភាពផ្...

អាន​បន្ថែម

រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩

ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួ​ង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើ​ក​ទី៤ ជាមួយអូស្រ្តាលី។ បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្...

អាន​បន្ថែម

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា

តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នា...

អាន​បន្ថែម

World Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា

ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project)​ ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅ...

អាន​បន្ថែម

២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីដៃគូអភិវឌ្ឍចំនួន $១,៨១ពាន់លាន ថយចុះ១៦%

ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៨១ពាន់លានដុល្លារ ស្មើនឹង ៧៩% នៃពិតានដែលច្បាប់អនុញ្ញាត ​១.៧០០ លានអេសដេអ៊ែ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៥៧% និងក្របខណ្ឌពហុភាគីមានប្រមាណ ៤៣%។ បើធៀបនឹងឆ្នាំ២០២២ ការចុះក...

អាន​បន្ថែម

៦ខែរបស់រដ្ឋាភិបាលថ្មីទាក់ទាញគម្រោងវិនិយោគមកកម្ពុជាបាន ១៧៣គម្រោង ទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៦ខែ អាណត្តិទី៧នៃរាជរដ្ឋាភិបាល ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងពង្រីកវិនិយោគ និងគម្រោងវិនិយោគថ្មី សរុបចំនួន ១៧៣គម្រោង ដែលមានទុនវិនិយោគសរុប ៤.១៥០ លានដុល្លារ និងបានបង្កើតការងារជាង ១៧ម៉ឺនកន្លែង។​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងតួលេខនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ស...

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី សហការគ្នាបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបតម្លៃ $៣០០លាន លើដីទំហំ១០០ហិកតា ជិតរាជធានីភ្នំពេញ 

បណ្តាញអចលនទ្រព្យសកល IQI ទើបនឹងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតឧទ្យានផលិតកម្មបច្ចេកវិទ្យាទំនើប មួយនៅកម្ពុជា។ ដំណាក់កាលដំបូងនៃគម្រោងឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះមានឈ្មោះថា Cambodia Malaysia China High-Tech Park នេះ មានតម្លៃវិនិយោគសរុបប្រមាណ ៣00 លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ១00 ហិកតា ជាមួយនឹងសក្តានុពលពង្រីកដល់ ២000 ហិកតានៅពេលក្រោយបន្ថែមទៀត នេះបើយោងតាម ...

អាន​បន្ថែម

អូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន

ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួប...

អាន​បន្ថែម

ចិនជួយកម្ពុជាជាង ៥៣លានយ័ន ជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

ចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៥៣,២លានយ័ន ស្មើប្រមាណជាង ៧,៣លានដុល្លារអាមេរិក សម្រាប់ការងារជួសជុល កែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្...

អាន​បន្ថែម

កម្ពុជាត្រូវការថវិកាជិត $៤០ពាន់លាន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាង១៧៤គម្រោង

ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកប្រភពហិរញ្ញវត្ថុប្រមាណជិត ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន​១៧៤គម្រោង។​ គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពក្នុងរយៈពេល១០ឆ្នាំ នឹងរ...

អាន​បន្ថែម