ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង...
អានបន្ថែមគិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ
គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែ...
អានបន្ថែមក្រុមហ៊ុនចិន DANONG សហការជាមួយក្រុមហ៊ុន ៤ ដើម្បីវិនិយោគវិស័យកសិកម្មខ្នាតធំនៅកម្ពុជា
ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Agricultural Development Group បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ទៀត ដើម្បីសហការវិនិយោគលើវិស័យកសិកម្មលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនចំនួន ០៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DANONG រួមមាន ក្រុមហ៊ុន CambodiaAgricultural Cooperative Alliance (CACA), ក្រុមហ៊ុន Agri Bank Construction Land , ...
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៧៨០លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧,៥ លានដុល្លារ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីដើមខែកញ្ញា បង្ហាញថា ទំហំឥណទានសម្បទានថ្មីដែលបានចុះនេះ ស្មើនឹង ៣៥ភាគរយ នៃស្តង់ដារដែលច្បាប់បានអនុញ្ញាត (១៧០០លានអេសដេអ៊ែរ)។...
អានបន្ថែម៨ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៣លានដុល្លារ
៨ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៣.០៩១.៩៣១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤៩៨.៥១៣នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១៩,៥៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៧៧៤.៥៨៦ដុល្លារ ពីកា...
អានបន្ថែមនាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅជិតរោងចក្រ សហគ្រាស
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត អាចយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំឱ្យបានត្រឹមត្រូវ។ នេះបើតាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តក...
អានបន្ថែមឥណ្ឌាជួយកម្ពុជាជាង ៤០ម៉ឺនដុល្លារ បោសសម្អាតមីនលើផ្ទៃដីជាង១លានម៉ែត្រក្រឡា នៅកោះកុង
រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាចំនួន ៤២៦.៧០៩ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈយោគយល់ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត...
អានបន្ថែមអាមេរិកជួយ ៤៥ម៉ឺនដុល្លារ សម្រាប់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង
សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយជាថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបន្តការងាររយៈពេល ០៥ឆ្នាំទៀត រវាងកម...
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រថ្មី១១ តម្លៃសរុបជិត ១៦៨លានដុល្លារ នៅខេត្តក្រុង៦
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់សណ្ឋាគារផ្កាយ៥ចំនួន១កន្លែង នៅរាជធានីភ្នំពេញ និងបង្កើតរោងចក្រធំៗចំនួន១១ ក្រោមទុនវិនិយោគ ១៦៧,៩លានដុល្លារ ដែលនឹងបង្កើតការងារបាន ២២.៧៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៤ សីហា ២០...
អានបន្ថែមផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា
E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់...
អានបន្ថែម
