អឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស

សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេច​ក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលស...

អាន​បន្ថែម

ថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា  ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម

គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tant...

អាន​បន្ថែម

កម្ពុជាត្រូវការថវិកា ៧,៨ ពាន់លានដុល្លារ ដើម្បីការពារការប្រែប្រួលអាកាសធាតុ

កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ទិន ពន្លក ក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក...

អាន​បន្ថែម

អាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣

អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ​ ដល់អង្គការស៊ីម៉ាក់​ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ល...

អាន​បន្ថែម

ADB ជួយកម្ពុជា ១០០លានដុល្លារ ដើម្បីអភិវឌ្ឍជំនាញឧស្សាហកម្ម និងបច្ចេកវិទ្យា

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់កម្ចី ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនកម្លាំងពលកម្ម តាមរយៈការកែទម្រង់ និងការវិនិយោគ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះ អនុកម្មវិធីដំបូង នៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើ...

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាបោះបណ្ណបំណុលបាន ២៧លានដុល្លារ ស្មើនឹង ១៣,៥% នៃផែនការ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបោះបណ្ណបំណុលបានចំនួនសរុបប្រមាណ ២៧លានដុល្លារ ស្មើនឹង ១៣.៥% នៃផែនការ ដែលគ្រោងបោះឱ្យបាន ២០០លានដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងពត៌មាន បានបន្តឱ្យដឹងថា ការបោះផ្សាយបណ្ណបំណុលនេះ ធ្វើឡើងតាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនេះ តាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានឱ្យដឹងដែរថា ក្នុងឆមា...

អាន​បន្ថែម

ចិន និងកូរ៉េ កំពុងសិក្សាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបៗ និងផលិតបន្ទះឈីប នៅកម្ពុជា

ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកពីប្រទេសចិន និងកូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាព បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ដូចជាផលិតបន្ទះឈីប នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់បម្រើក្នុងខ្សែច្រវ៉ាក់រោងចក្រសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា។​ ឯកឧត្តមបណ្ឌិត  ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បន្ទាប់ពីការឆ្នោតក្នុងនីតិកាលទ...

អាន​បន្ថែម

អូស្ត្រាលីផ្តល់ជំនួយជាង ៥៦លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចាប់ពីឆ្នាំ២០២៣ ដល់២០២៤។ នេះបើលិខិតរបស់លោកជំទាវ ផេននី វង រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្រ្តីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្រ្តាលី ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ...

អាន​បន្ថែម

ត្រឹមត្រីមាសទី១-២០២៣នេះ, FDI បានវិនិយោគជាង ៤៥ពាន់លានដុល្លារ នៅកម្ពុជា

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា FDI មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារ ក្នុងនោះទុនវិនិយោគមកពីប្រទេសចិនឈរលើលំដាប់លេខ១ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល  ឬស្មើន...

អាន​បន្ថែម

ឆមាសទី១ កម្ពុជាអនុម័តបាន ១១៣គម្រោង តម្លៃ ១,១ពាន់លានដុល្លារ ក្នុងនោះវិនិយោគចិនឈរនៅលំដាប់ទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ​ ១.១០៥ លានដុល្លារ។​ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០លានដុល្លារ ធ្លាក់ចុះពី ១. ៩០០​លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រ...

អាន​បន្ថែម