៥ឆ្នាំខេត្តព្រៃវែង ប្រមូលចំណូលពីអាជីវកម្មច្នៃថ្មសំណង់គ្រប់ប្រភេទ បានជិត ៥លានដុល្លារ
រយៈពេល៥ឆ្នាំមកនេះ គិតពីឆ្នាំ២០១៨ -២០២២ ការងារប្រមូលចំណូលសារពើពន្ធពីទីតាំងកែច្នៃថ្មសំណង់គ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែងបានប្រមាណជា ៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា រយៈពេល៥ឆ្នាំនេះ រដ្ឋបាលខេត្តបានប្រមូលចំណូលពីទីតាំងអាជីវកម្មខ្សាច់ និង កែច្នៃថ្មសំណង់គ្រប់ប្រភេទ សរុបបានប្រមាណជា ៤,៥៧ លានដុល្លារ ខណៈក...
អានបន្ថែមកូរ៉េផ្តល់ជំនួយ ១០លានដុល្លារជួយកម្ពុជាដោះមីនក្នុងខេត្តសំខាន់ៗ ៣
សាធារណរដ្ឋកូរ៉េ បានផ្តល់វិភាគទានចំនួន ១០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងខេត្តចំនួន ០៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ តាមរយៈជំនួយនេះ កម្ពុជាអាចបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមិនត្រឹមអាចជួយសង្រ្គោះអាយុជ...
អានបន្ថែមតើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយ...
អានបន្ថែមសម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៃថវិកា ដូច្នេះរដ្ឋាភិបាលរំពឹងថា កំណើននៃថវិកាជាតិនេះនឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឍន៍ប្រទេស ជាពិសេសលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងពង្រឹងផលិតកម្មមាន់ស្រែ
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុប ២០៩.១៩៧ដុល្លារអាមេរិក សម្រាប់គម្រោងសង់ស្ពាន និងផលិតកម្មមាន់ស្រែ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ ក្នុងនោះ ជំនួយជាង ១០ម៉ឺនដុល្លារអាមេរិ...
អានបន្ថែម២០២២ រដ្ឋប្រើកម្ចីអស់ ១,៣៤ ពាន់លានដុល្លារ ក្នុងនោះ ៦៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១,៣៤ ពាន់លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ក្នុងឆ្នាំ២០២៣នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិ...
អានបន្ថែមត្រឹមឆ្នាំ២០២២ កូរ៉េបានផ្តល់កម្ចីឱ្យកម្ពុជាជិត ២ពាន់លានដុល្លារ, ខណៈ១៦០០លានដុល្លារ បានចុះហត្ថលេខរួចហើយ
គិតចាប់ពីឆ្នាំ២០០១ ដល់២០២២ កូរ៉េបានសន្យាផ្តល់ឥណទានសម្បទានមានទឹកប្រាក់សរុបប្រមាណជាង ១.៨០០លានដុល្លារអាមេរិក។ នេះបើតាមជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ តាមរយៈការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវា...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៣០ម៉ឺនដុល្លារ ដើម្បីសាងសង់សាលា និងជួយជនពិការនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន ០៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង ៣ នៅរសៀលថ្ងៃទី៦ ខែមីនានេះ។ ក្នុងនោះ កិច្ចសន្យាជំនួយដែលមានទឹកប្រាក់ចំនួន ១២០,៧៦៨ ដុល្លារអាមេរិក ត្រ...
អានបន្ថែមតំណាងក្រុមហ៊ុនអាមេរិក សន្យាកៀរគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន
ក្រុមហ៊ុនធំៗចំនួន ០៦របស់សហរដ្ឋអាមេរិក សន្យានឹងជួយកៀងគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC)។ ក្រុមហ៊ុនទាំង ០៦ នេះរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord (RMA Group) ក្រុមហ៊ុន Pfizer ក្រុមហ៊ុ...
អានបន្ថែមបរធនបាលកិច្ចចុះបញ្ជី មានបរធនប្រមាណ ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ២០២៣
បរធនបាលកិច្ចចំនួន ៤៩២ បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៧៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច ចេញផ្សាយកាលពីចុងខែកុម្ភៈ។ បរធនបាលកិច្ចពាណិជ្ជកម្ម មានចំនួនបរធនចុះបញ្ជីច្រើនជាងគេ តំណាងប្រមាណ ៦៦ភាគរយ នៃការចុះបញ្ជីសរុប ដែលមានទឹកប្រាក់ប្រមាណ ៤៩២លានដុល្លារ។ ចំណែក បរធនបាលកិច្ចហិរញ្ញវត្ថុ មានចំនួនបរធនប្រមាណ ១៧៤លានដុល...
អានបន្ថែម
